KPT+
សញ្ញាព្រមានមួយចំនួន ដែលម្ចាស់រថយន្ត Prius គួរដឹង
រថយន្តមួយទឹកមាននៅមានទីផ្សារខ្លាំងនៅឡើយនៅកម្ពុជា ពិសេសរថយន្តម៉ាក Prius ដែលគេនិយមជិះច្រើនបំផុត ពិសេសក្នុងក្រុងភ្នំពេញតែម្តង ក៏ព្រោះតែវាល្បីខាងសន្សំសំចៃសាំង ចំណាយលលើពន្ធផ្លូវប្រចាំឆ្នាំតិច និងមានតម្លៃធូរជាងរថយន្តថ្មីពីក្រុមហ៊ុន។ ចំពោះរថយន្តមួយទឹក អាចទិញប៉ះម៉ាស៊ីនដែលនៅល្អ ឬម៉ាស៊ីនរាងអន់ ជារឿងពិបាកជៀសផុត។ នេះបើតាមការឱ្យដឹងពី លោក សុផេង ម្ចាស់ការ៉ាស់រថយន្តមួយទឹកមួយកន្លែង។
បើនិយាយពាក់ព័ន្ធនឹងបញ្ហាមួយចំនួន ដែលអាចបំភ័យអ្នកបើកបររថយន្តម៉ាកនេះពេលធ្វើដំណើរ លោក សុភ័ក្រ អ្នកជួសជុលរថយន្តបម្រើការនៅការ៉ាស់មួយកន្លែង បានចែករំលែកករណី ៣ ដែលលោកធ្លាប់បានដោះស្រាយជូនអតិថិជនកន្លងមកផងដែរ។
១. ជិះសុខៗស្រាប់តែលោតសញ្ញា ABS គួរបន្តដំណើរ ឬឱ្យគេត្រួតពិនិត្យ?
បើសិនជាសុខៗ ឡានអ្នកស្រាប់តែលោតសញ្ញា ABS នោះបានន័យថាវាអាចមានបញ្ហាលើស្បែកហ្វ្រាំង តែមិនបារម្ភខ្លាំង ពេកទេ បើសិនជាក្នុងករណីហ្វ្រាំងនៅជាន់ទៅស៊ី វាអាចនឹងបណ្តាលមកពីស្បែកហ្វ្រាំងគៀបមិនស្មើគ្នា។ ដំណោះស្រាយល្អបំផុតគឺចូលកន្លែងជួសជុល ហើយបើសិនជាត្រូវប្តូរស្បែកហ្វ្រាំងក៏មិនជាអស់ថ្លៃប៉ុន្មានដែរ តម្លៃអាចក្រោម ២០ដុល្លារ។
២. រលត់អេក្រង់លើតាប ហើយចុចពន្លត់ម៉ាសុីន អត់រលត់
ចំពោះរថយន្ត Prius អាចមានករណីបែបនេះកើតឡើង តែកុំបារម្ភ បញ្ហានេះ ច្រើនបណ្តាលមកពីកុងទ័រ តែក៏មិនកើត មានញឹកញាប់ដែរ ឯចំណាយលើការជួសជុល ក៏មិនជាថ្លៃប៉ុន្មានដែរ ប៉ុន្តែត្រូវប្រាកដថា កន្លែងដែលលោកអ្នកទៅផ្តល់ សេវាជួសជុលនោះ មានការធានាលើការឆ្លងភ្លើងពីកន្លែងជួសជុល ព្រោះបើសិនជាការ៉ាសនោះ ធ្វើមិនបានល្អ ក្រោយជួសជុលហើយ អាចនឹងជួបបញ្ហាមួយទៀត គឺឆ្លងភ្លើងអាគុយដេរ។
៣. ឡានលោតសញ្ញាច្រើន ក្នុងពេលតែមួយ អាចបង្កគ្រោះថ្នាក់ពេលបើកបរឬអត់?
បើសិនជាពេលដែលលោកអ្នកចុចបញ្ឆេះឡាន ហើយស្រាប់តែលោតសញ្ញាច្រើនក្នុងពេលតែមួយ វាអាចជាសញ្ញានៃការ ខូចអាគុយ ឬអាគុយដេ។ ហើយបើសិនជាជួសជុល តម្លៃអាចជាថ្លៃបន្តិច ទៅតាមស្ថានភាពជាក់ស្តែង។
ក្រៅពីបញ្ហាខាងលើនេះ លោកក៏បានប្រាប់រឿងដែលគួរឱ្យកត់សម្គាល់មួយទៀត ជាទូទៅបញ្ហាដែលច្រើនកើតមានញឹកញាប់បំផុតសម្រាប់រថយន្តម៉ាកនេះ គឺបញ្ហាខូចបូមទឹក។
លោកបន្ថែមថា មិនចំពោះតែរថយន្តម៉ាកនេះទេ ម៉ាកផ្សេងក៏អាចជួបស្ថានភាពស្រដៀងគ្នាដែរ ដូចនេះម្ចាស់រថយន្តគួរស្វែងយល់រឿងខ្លះៗពីរថយន្ត ដើម្បីដឹងពីស្ថានភាពព្រមានគ្រោះថ្នាក់ពេលធ្វើដំណើរ និងមិនងាយចាញ់បោកគេ ដោយសារកន្លែងជួសជុលខ្លះ ចេះតែទាមទារម្ចាស់រថយន្តដូរនេះដូរនោះទាំងមិនចាំបាច់៕
-
សន្តិសុខសង្គម២២ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២១ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?