Connect with us

KPT+

ដោះសោអាថ៌កំបាំងនៃភាពស្រស់ស្អាតរបស់រាជិនីសម្រស់ Audrey Hepburn

បានផុស

នៅ

តារាសម្ដែងបង្ហាញម៉ូដជនជាតិអង់គ្លេសរូបនេះ ត្រូវបានចាត់ថ្នាក់ដោយវិទ្យាស្ថានភាពយន្តអាមេរិកថា ជាតួឯកស្រីផ្នែកអេក្រង់ធំបំផុតទីបីពីរោងកុនហូលីវូដបុរាណ ហើយត្រូវបានបញ្ចូលទៅក្នុងបញ្ជីឈ្មោះសាលកិត្តិនាមល្អបំផុតអន្តរជាតិ។

នាងមានវិធីថែសម្រស់នាង យ៉ាងអាថ៌កំបាំងរាប់ចាប់តាំងពីចុងសក់​រហូត​ដល់​របប​អាហារ​ដែល​មាន​សុខភាព​ល្អ នេះ​ជា​កូនសោនៃសម្រស់​មិន​ចេះ​ចប់​របស់ Audrey Hepburn។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

១ របៀប​តុបតែងភ្នែក

Audrey Hepburn ល្បីល្បាញ​ដោយសារភ្នែក​ធំ និងមូលក្រឡង់។ ដើម្បីធ្វើបែបនេះ វិចិត្រករ​តុបតែង​មុខ Alberto De Rossi ប្រើ tweezers មុន និង​ក្រោយ​ម៉ាស្ការ៉ា ដើម្បី​បំបែក​រោម​ភ្នែក Hepburn នីមួយៗ។

២​ ចិញ្ចើមក្រាស់

Hepburn យល់​យ៉ាងច្បាស់ថា ចិញ្ចើម​ក្រាស់ និង​មុតស្រួច គឺជា​លក្ខណៈពិសេសនៅលើ​មុខ​។ នាង​តែង​តែ​ផាត់​មុខ​​និងគូស​ខ្មៅ​ដៃ​ចិញ្ចើម​ពណ៌​ត្នោត។

៣ ផឹកទឹកឲ្យ​បាន​ច្រើន

នៅក្នុងសៀវភៅ “Audrey at Home: Memories of My Mother’s Kitchen” កូនប្រុសរបស់ Hepburn ឈ្មោះ Luca Dotti បាននិយាយថា “នាងបានផឹកទឹកច្រើន និង​ញ៉ាំបន្លែច្រើន”។

៤ គន្លឹះ​ដើម្បីប្រយុទ្ធ​ប្រឆាំង​នឹង​ស្បែកស្ងួត

ដោយសារតែ Hepburn មាន​ស្បែកស្ងួតខ្លាំង Hepburn បានប្រើក្រែម និងប្រេង​ដែល​ផ្តល់​សំណើម​ច្រើន។ លើស​ពី​នេះ​ពេល​មាន​ពេល​នាង​ក៏​លាប​ម៉ាស​ទឹកដោះគោ​ជូរ​រយៈពេល​៣០​នាទី​ផង​ដែរ ។ អាស៊ីតឡាក់ទិកនៅក្នុងទឹកដោះគោយ៉ាអួក្រិចស្រស់មាន​ប្រសិទ្ធភាព​ក្នុងការ​ជម្រុះ​រោម និង​ផ្ដល់​សំណើម​ដល់​ស្បែក។

៥ ទទួលបានការព្យាបាលពីគ្រូពេទ្យជំនាញខាងសើស្បែកដូច Marilyn

Marilyn Monroe, Grace Kelly, Ava Gardner, Hepburn គឺជាអតិថិជនទាំងអស់​របស់គ្រូពេទ្យស្បែក​ជនជាតិហុងគ្រី Erno Laszlo ។ តារាដ៏អស្ចារ្យធ្លាប់និយាយថា “ខ្ញុំជំពាក់ ៥០% ទៅម្តាយរបស់ខ្ញុំ​សម្រាប់ភាពស្រស់ស្អាត​របស់ខ្ញុំ ហើយ ៥០% ទៀតគឺ Erno Laszlo” ។

៦ លុប​គ្រឿងសម្អាង​ឲ្យ​បានហ្មត់ចត់

Hepburn ពិពណ៌នាខ្លួនឯងថាជា “ក្មេងស្រីនៃសាប៊ូនិងទឹក” ។ ពេលកំពុងធ្វើការ​នៅក្នុងរោងមហោស្រព នាងបានឃើញដោយផ្ទាល់ភ្នែក​នូវផលប៉ះពាល់​ដ៏អាក្រក់នៃ​ការ​លុប​គ្រឿងសម្អាង។ នាងសុខចិត្តចំណាយពេលមួយម៉ោងនៅពេលយប់ដើម្បីលុប​គ្រឿងសម្អាង។ សព្វថ្ងៃនេះ សាប៊ូលែងជាផលិតផលដែលណែនាំទៀតហើយ ផ្ទុយទៅវិញ យើងមានសាប៊ូលាងមុខដ៏ទន់ភ្លន់​សម្រាប់ប្រើពេលព្រឹក និងពេលល្ងាច។

៧ លាបម៉ាសសក់

ធ្លាប់ឮពី Philip Kingsley’s Elasticiser ទេ? ជាប្រភេទម៉ាសដែល​ផ្តល់សំណើមដោយ​ផ្ទាល់ទៅក្នុងគល់សក់ ធ្វើឲ្យ​សក់ភ្លឺរលោង ទន់រលាស់។ ផលិតផលនេះត្រូវបាន​បង្កើតឡើងដំបូង​សម្រាប់ Hepburn បន្ទាប់ពីគូស្នេហ៍ទាំងពីរបានជួបគ្នាក្នុងឆ្នាំ ១៩៧៤។ Hepburn ចូលចិត្តវាខ្លាំងណាស់ ដែលជារឿយៗមនុស្សត្រូវបញ្ជូន​កញ្ចប់របស់នាង​ដែល​មាន​ទំហំ​ប៉ុន​អាង​ងូត​ទឹក។

៨ របបអាហារដែលមានសុខភាពល្អ

កូន​ប្រុស​របស់ Hepburn បាន​និយាយថា“ម្តាយរបស់ខ្ញុំហូបផ្លែឈើ និង បន្លែជាច្រើនដែលទិញនៅផ្សារក្នុងស្រុក។ គាត់​ញ៉ាំ​សាច់​តិច​តួច​ណាស់ ហើយ​ជា​ញឹក​ញាប់​ប្រើ​ដំឡូង​ជំនួស​ឲ្យ​នំប៉័ង និង​ប័រ»។

៩ យកចិត្តទុកដាក់ចំពោះសុខភាព

“សុខភាព​គឺជាគន្លឹះនៃស្បែកស្អាត។ ប្រសិនបើស្បែករបស់អ្នកកាន់តែយ៉ាប់យ៉ឺន សូម​មើលវាជាសញ្ញាថាមានអ្វីមួយខុសប្រក្រតីចំពោះរាងកាយរបស់អ្នក” Hepburn បានចែករំលែក។ នាងចូលចិត្តដកដង្ហើមខ្យល់ស្រស់ ប៉ុន្តែក្នុងពេលតែមួយ កំណត់ ការ ប៉ះពាល់​នឹងពន្លឺព្រះអាទិត្យរបស់នាង។

១០ SPF គឺជាកត្តាសម្រស់ដ៏សំខាន់

បើ​អ្នក​ចង់​បាន​ស្បែក​ស្អាត អ្នក​ត្រូវ​តែ​លាប​ឡេ​ការពារ​កម្ដៅ​ថ្ងៃ។ Hepburn កម្រចេញក្រៅផ្ទះ​ណាស់ ប៉ុន្តែនាងនៅតែ​ស្សាហ៍​ប្រើ​ឡេ​ការពារ​កម្ដៅ​ថ្ងៃ។

១១ ក្លិនក្រអូបលក្ខណៈ

L’Interdit ដោយ Givenchy ត្រូវបានបង្កើតឡើងជាពិសេសសម្រាប់ Hepburn ក្នុងឆ្នាំ ១៩៥៧ ។ Hubert de Givenchy បានចាត់តាំងអ្នកផលិតទឹកអប់ Francis Fabron ដើម្បីបង្កើតក្លិនក្រអូប​ដែលរួមមានចំណាំនៃផ្កាលីលី, vetiver និង patchouli។ ទឹកអប់នេះត្រូវបានកែលំអម្តងទៀតក្នុងឆ្នាំ ២០១៨ ហើយនៅតែត្រូវបានប្រើប្រាស់យ៉ាងពេញ​និយមរហូតមកដល់បច្ចុប្បន្ន៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖ទម្លាប់ ៤ យ៉ាងជួយតួស្រីរឿង “ល្បិចក្នុងរាជវាំង” រក្សាចង្កេះនៅស្លីម និងមានសម្រស់ក្មេងជាងវ័យ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ ម៉ោង មុន

ឆ្នេរ​ប្រណិត​ដំបូង​គេ​នៅ​ខេត្ត​កែប ​ប្រកាស​​បើក​ការដ្ឋាន​សាងសង់​ គ្រោង​ប្រើប្រាស់​ពេល​ពីរ​ឆ្នាំ​បញ្ចប់​​គម្រោង​អភិវឌ្ឍ

ព័ត៌មានជាតិ៩ ម៉ោង មុន

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃណែនាំឱ្យអាជ្ញាធររាជធានី ទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ និងរៀបចំសណ្តាប់ធ្នាប់សាធារណៈ

ព័ត៌មានជាតិ៩ ម៉ោង មុន

សហជីព​គាំទ្រវិធានការ​របស់ក្រសួងការងារ​ ក្នុងការពង្រឹងការធ្វើអធិការកិច្ចតាមរោងចក្រ សហគ្រាស ដើម្បីធានាការផ្តល់អត្ថប្រយោជន៍ពេញលេញដល់កម្មករនិយោជិត

ព័ត៌មានជាតិ៩ ម៉ោង មុន

រដ្ឋមន្ត្រីបរិស្ថាន៖ គុណភាពខ្យល់នៅកម្ពុជាល្អ មិនប៉ះពាល់សុខភាព ខណៈប្រទេសជិតខាងមានជាតិពុលខ្លាំង

សេចក្ដីជូនដំណឹង១១ ម៉ោង មុន

ឥឡូវនេះ ប្រជាជនកម្ពុជាអាចធ្វើដំណើរកម្សាន្តដ៏រីករាយនៅទីក្រុងឌូបៃជាមួយ Emirates

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

យោធាមីយ៉ាន់ម៉ាបណ្ដេញមនុស្ស ៥៦០០០នាក់ចេញ ភាគច្រើនបំផុតជា​​ជនជាតិចិន​ ពាក់ព័ន្ធការបោកប្រាស់តាមអ៊ីនធឺណិត

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

ក្រោយភ្លើង​ឆេះ​ដ៏សាហាវ​បំផុត​ រដ្ឋកាលីហ្វ័រញ៉ា​ នឹង​ជួបព្យុះភ្លៀង​នាំ​សារធាតុ​​ពុល​ម្តង​​

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

អគ្គិភ័យឆេះសណ្ឋាគារសាហាវបំផុតក្នុងប្រវត្តិសាស្រ្តតួកគី, មនុស្សស្លាប់កើនដល់ ៧៦នាក់ 

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

មួយថ្ងៃផឹកភេសជ្ជៈប៉ូវកម្លាំង៣ទៅ៤ដប បុរសចិនវ័យ៣០ឆ្នាំ កើតជំងឺរលាកសន្លាក់ហ្គោដធ្ងន់ធ្ងរ

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

ត្រាំ៖ អាមេរិក​នឹង​ដាក់​ទណ្ឌកម្ម​រុស្ស៊ី​បន្ថែម​ទៀត បើ ពូទីន មិន​ព្រម​ចូល​តុចរចា​សន្តិភាព

Sokha Hotels

ព័ត៌មានពេញនិយម