Connect with us

KPT+

វិធី​ស្វែងរក​កាមេរ៉ា​លាក់​នៅ​ក្នុង​បន្ទប់​ផ្លាស់​សម្លៀកបំពាក់

បានផុស

នៅ

ក្នុង​ស្រុក​យើង​ការ​បង្កប់​កាមេរ៉ា នៅ​ក្នុងបន្ទប់សម្រាកសណ្ឋាគារ ផ្ទះសំណាក់ តាម​បណ្ដា​ហាងសម្លៀក ឬបន្ទប់ផ្លាស់ខោអាវ ដើម្បី​លួច​មើល​ស្រីៗ ពុំ​ទាន់​មាន​លេចឡើង​គួរ​កត់សម្គាល់នោះ​ទេ។ យ៉ាងណាក្ដី មិនមែន​មានន័យថា គ្មាន​ការ​កើត​ឡើងនោះ​ដែរ។ ហេតុនេះ ចំណេះដឹង​អំពី​ការស្វែងរកកាមេរ៉ា​ដែល​លួច​បង្កប់​ក្នុងបន្ទប់ ស្រីៗ​គ្នា​យើង​គួរ​យល់ដឹង មិន​រំលង។

១. ស្កេន​បន្ទប់​រក​វត្ថុ​ដែល​គួរ​ឲ្យ​សង្ស័យ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មធ្យោបាយ​ងាយស្រួល​ក្នុង​ការ​ស្វែងរក​កាមេរ៉ា​ដែល​លាក់​ទុក ត្រូវ​ពិនិត្យ​មើល​ជុំវិញ​បន្ទប់​ដោយ​យកចិត្តទុកដាក់ មុន​ប្ដូរ​ខោអាវ ឬចូលសម្រាក ឬងូតទឹកជាដើម។ ស្វែងរក​ឲ្យ​គ្រប់ជ្រុង​ដើម្បី​អាច​មើល​ឃើញ​សញ្ញា​សង្ស័យ​កាន់​តែ​ច្បាស់ ជាពិសេស​ទៅ​លើ​វត្ថុ​មួយ​ចំនួន​ដូចជា ទូខោអាវ ​តុ ទូរទស្សន៍ គ្រឿង​តុបតែង ​ជញ្ជាំង អំពូលភ្លើង ឬ​ធ្នើ។ល។

២. ប្រើ​ពិល​ទូរសព្ទ

កញ្ចក់ជាកន្លែងងាយស្រួលក្នុងការលាក់កាមេរ៉ាជាងគេ។ ដូច្នេះ​អ្នក​គួរ​តែ​ពិនិត្យ​មើល​វា​ដោយ​យកចិត្តទុកដាក់​បំផុត។ ប្រសិន​បើ​អាច សូម​បិទ​ភ្លើង ហើយ​ប្រើ​ពិល​ទូរសព្ទ​ដើម្បី​ឆ្លុះកញ្ចក់។ ពន្លឺ​ចាំង​កញ្ចក់​នឹង​ធ្វើ​ឲ្យ​អ្នក​មើល​ឃើញ​វត្តមាន​នៃ​កាមេរ៉ា​ដែល​លាក់​នៅផ្នែកម្ខាងទៀត។

៣. សម្លឹង​មើល​កញ្ចក់ (ករណីក្នុងបន្ទប់ប្ដូរសម្លៀកបំពាក់)

បន្ទប់​ផ្លាស់​សម្លៀកបំពាក់ខ្លះ គេ​ប្រើ​កញ្ចក់​ឆ្លុះ​ពីរផ្លូវ ដែល​មានន័យថា ខាងណា​មាន​ពន្លឺ ខាង​នោះ​ជា​អ្នក​មើល​ឃើញ​រូប​ខ្លួនឯង ប៉ុន្តែអ្នកម្ខាងទៀតក៏មើលឃើញយើងបានដែរ។ បែប​នោះ​បើ​មាន​កាមេរ៉ា​បង្កប់ គេ​អាច​លួច​ថត​ខាង​យើង​បាន​យ៉ាង​ងាយ។ ដូច្នេះ​ត្រូវ​យក​ដៃ​បិទ​ពន្លឺ​លើ​កញ្ចក់ ពេលនោះ​អ្នក​នឹង​​មើល​ឃើញ​ថា វា​ជា​កញ្ចក់​ពិត​ឬ​មាន​ផ្លូវ​ពីរ​ឬអត់។

៤. ប៉ះ​កញ្ចក់

ជា​ធម្មតា​នៅ​ពេល​អ្នក​ប៉ះ​កញ្ចក់ វា​តែងតែ​មាន​ចន្លោះ​តូច​មួយ​រវាង​ម្រាមដៃ​និង​ស្រមោល​ក្នុង​កញ្ចក់​នោះ។ ប្រសិន​បើ​ឃើញ​បែបនេះ មានន័យថា នោះ​ជា​កញ្ចក់​ពិត។ ផ្ទុយទៅវិញ បើ​សិន​ម្រាម​ដៃ​ប៉ះ​ជាប់​នឹង​ស្រមោល​តែ​ម្ដង វា​ប្រហែល​ជា​កញ្ចក់​ពីរ​ផ្លូវ​ហើយ៕

ប្រែសម្រួល៖ សន្យា

ប្រភព៖ Bright Side

ចុចអាន៖គូស្នេហ៍មាន ៦ ចំណុចនេះអាចឈានដល់ចំណងអាពាហ៍ពិពាហ៍ប្រកបដោយសុភមង្គលបាន

ចុចអាន៖បង្កើន​ប្រាក់​ចំណូល​ប្រចាំ​ថ្ងៃ​ប្រសើរ​ជាង​មុន ជាមួយ​៦ចំណុចនេះ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣៨ នាទីutes មុន

អាជ្ញាធរ​គ្រឿងញៀន​ ជំរុញ​សហគមន៍​ទេសចរណ៍​កោះហាន​រ៉ាំសា ឱ្យ​ប្រើ ​App NoDrug ដើម្បី​រាយការណ៍​ពេល​មាន​បញ្ហា

ព័ត៌មានជាតិ២ ម៉ោង មុន

ខណ្ឌមួយ​ចំនួន​ក្នុង​រាជធានីភ្នំពេញ នឹង​មាន​ភាព​រអាក់រអួល​អគ្គិសនី ចាប់ពីថ្ងៃទី៦ ដល់​ថ្ងៃ​ទី៩​មីនា

ព័ត៌មានជាតិ២ ម៉ោង មុន

សម្ដេចធិបតី៖ចូលឆ្នាំខ្មែរ យុវជនលេងបាញ់ទឹកក៏បាញ់ចុះ តែកុំភ្លេចលេងល្បែងប្រជាប្រិយខ្មែរផង

ព័ត៌មានជាតិ៣ ម៉ោង មុន

សម្តេចធិបតី ស្នើឱ្យបន្តកិច្ចការរៀបចំចុះបញ្ជីសង្ក្រាន្តខ្មែរចូលក្នុង អង្គការយូណេស្កូ

ព័ត៌មានជាតិ៣ ម៉ោង មុន

សម្ដេចធិបតីអរគុណពលរដ្ឋដែលប្រើបណ្ដាញសង្គមរិះគន់ស្ថាបនាអ្នកនិយាយលេបខាយលើនារីប្រាសចាកវប្បធម៌ខ្មែរ

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

ឈ្លោះគ្នាពេញ​សភា​ស៊ែប៊ី មានទាំង​​គប់​គ្រាប់បែកផ្សែង ធ្វើ​ឲ្យ​សមាជិក​សភា​ម្នាក់​ដាច់​សរសៃ​ឈាមខួរក្បាល

សន្តិសុខសង្គម១០ ម៉ោង មុន

ប៉ះសម្ដីគ្នា លោកតាធាក់ស៊ីក្លូវ័យ ៧០ ឆ្នាំ ម្នាក់ ត្រូវបុរសម្នាក់ វាយត្រូវក្បាល ២ ដៃ

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

សមាជិកសភា​​​ត្រូវ​បណ្តេញចេញ​ពីសាល​​​​​ប្រជុំ​​​​ ​ព្រោះ​ស្រែកតវ៉ា​ការថ្លែង​របស់​​ លោក ត្រាំ​

ផ្លូវ៦០ម៉ែត្រ
ចរាចរណ៍១១ ម៉ោង មុន

រថយន្តធុនធំបុករះម៉ូតូ៣គ្រឿងទាំងព្រឹកនៅផ្លូវ៦០ម៉ែត្រ

មុនីរស្មី
ជីវិតកម្សាន្ដ១៥ ម៉ោង មុន

មុនីរស្មី សង្ឃឹមថា ករណីរបស់ខ្លួន ជាសារមួយដាស់តឿនដល់មនុស្សគ្រប់រូប បញ្ឈប់នូវការបៀតបៀនគ្រប់រូបភាព

Sokha Hotels

ព័ត៌មានពេញនិយម