Connect with us

KPT+

ឈីសអេស្ប៉ាញមួយដុំបំបែកកំណត់ត្រាពិភពលោក លក់ចេញក្នុងការដេញថ្លៃតម្លៃ ៣២ ០០០ ដុល្លារ

បានផុស

នៅ

ដុំឈីសទម្ងន់ ២,១ គីឡូក្រាមមួយដុំបំបែកកំណត់ត្រាពិភពលោក លក់ដាច់ក្នុងការដេញថ្លៃតម្លៃ ៣២ ៤០៨,១០ ដុល្លារ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នកទិញមានឈ្មោះថា Iván Suárez ជាម្ចាស់ភោជនីយដ្ឋាន El Llagar de Colloto ក្បែរទីក្រុង Oviedo នៃប្រទេសអេស្ប៉ាញ ។ ជាក់ស្ដែងលោកក៏ធ្លាប់ទិញឈីសដែលគេដាក់ដេញថ្លៃក្នុងឆ្នាំ ២០១៩ ម្ដងដែរ វាមានតម្លៃ ២២ ១២៩ ដុល្លារឯណោះ ។

ហើយឈីសទាំងនេះមានតម្លៃខ្ពស់កប់ពពកដោយសារតែជំហាននៃការផលិតរបស់វាមានលក្ខណៈពិសេស ។ ដំបូងគេយកទឹកដោះគោឆៅ ឬល្បាយទឹកដោះគោ ជៀម និងពពែមករក្សាទុក ៨ ខែ ក្នុងរូងភ្នំកម្ពស់ ១ ៤០០ និងសីតុណ្ហភាព ៧ អង្សាសេ នៅតំបន់ Cabrales ក្នុងឧទ្យានជាតិ Picos de Europa ទម្រាំផលិតចេញជាឈីស ។

ដូច្នេះឈីសថ្លៃៗគេនឹងយកវាទៅដាក់ជាមួយម្ហូបប្រណីតៗដូចជាសាច់គោគុណភាពខ្ពស់ និងក្ដាមយក្សជាដើម ៕

ប្រែសម្រួល៖ វារី

ប្រភព៖ UPI

ចុចអាន៖ កាំភ្លើងរបស់តារាអាមេរិក Elvis Presley លក់ចេញក្នុងតម្លៃជិត ២០ ម៉ឺនដុល្លារ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម