KPT+
សាវតារលោក ប្រាយុទ្ធ ចាន់អូចា មុនក្លាយជានាយករដ្ឋមន្ត្រីថៃបច្ចុប្បន្ន
លោក ប្រាយុទ្ធ ចាន់អូចា ជាអតីតមន្ដ្រីយោធាចូលនិវត្តន៍មួយរូបមុនកាន់តំណែងជានាយករដ្ឋមន្ត្រីថៃបច្ចុប្បន្ន។ លោកកើតថ្ងៃទី ២១ មីនា ឆ្នាំ១៩៥៤ ។ អ្នកនយោបាយរូបនេះក្ដោបតំណែងជាមេដឹកនាំរាជាណាចក្រថៃកាលពីឆ្នាំ ២០១៤ និងក្លាយជារដ្ឋមន្រ្តីក្រសួងការពារជាតិកាលពីឆ្នាំ ២០១៩។
លោក ប្រាយុទ្ធ ធ្លាប់ធ្វើជាប្រមុខកងទ័ពថៃចាប់ពីឆ្នាំ ២០១០ ដល់ឆ្នាំ ២០១៤ ក៏ជាមេដឹកនាំក្រុមប្រឹក្សាជាតិដើម្បីសន្តិភាពនិងសណ្តាប់ធ្នាប់ (NCPO) ដែលជារបបយោធាគ្រប់គ្រងប្រទេសថៃចន្លោះថ្ងៃទី ២២ ខែឧសភា ឆ្នាំ ២០១៤ ដល់ថ្ងៃទី ១០ ខែកក្កដា ឆ្នាំ ២០១៩ ។
បន្ទាប់ពីតែងតាំងជាមេបញ្ជាការកងទ័ពនៅឆ្នាំ ២០១០ លោកប្រាយុទ្ធត្រូវបានចាត់ទុកជាអ្នករាជានិយមមួយរូប និងជាគូប្រជែងយ៉ាងក្ដៅគគុករបស់អតីតនាយករដ្ឋមន្ត្រី ថាក់ស៊ីនស៊ីណាវ៉ាត្រា។ ដោយត្រូវគេចាត់ទុកជាមេបញ្ជាការតឹងរ៉ឹងម្នាក់នៅក្នុងជួរយោធា លោកបានដឹកនាំយោធាបង្រ្កាបលើបាតុកម្មរបស់ក្រុមអាវក្រហមនៅខែមេសាឆ្នាំ ២០០៩ និងខែមេសា ដល់ខែឧសភា ឆ្នាំ ២០១០ ។ ក្រោយមកមេបញ្ជារការរូបនេះព្យាយាមសម្របសម្រួលរឿងរ៉ាវចម្រូងចម្រាស់ ដោយចរចាជាមួយសាច់ញាតិរបស់ក្រុមបាតុករដែលបានសម្លាប់នៅក្នុងជម្លោះបង្ហូរឈាមជាតិសាសន៍ឯង និងបានសហការជាមួយរដ្ឋាភិបាលលោកស្រី យីងឡាក់ស៊ីណាវ៉ាត្រា ដែលឈ្នះការបោះឆ្នោតសភានៅខែកក្កដា ឆ្នាំ ២០១១។
ក្នុងអំឡុងពេលវិបត្តិនយោបាយដែលផ្តើមក្នុងខែវិច្ឆិកាឆ្នាំ ២០១៣ និងមានការចូលរួមបាតុកម្មប្រឆាំងនឹងរដ្ឋាភិបាលរបស់លោកស្រី យីងឡាក់ លោក ប្រាយុទ្ធ អះអាងថា កងទ័ពរបស់លោកប្រកាន់ភាពអព្យាក្រឹត ហើយនឹងមិនធ្វើរដ្ឋប្រហារទេ។
ទោះយ៉ាងណានៅខែឧសភា ឆ្នាំ ២០១៤ លោកប្រាយុទ្ធ បានធ្វើរដ្ឋប្រហារយោធាប្រឆាំងនឹងរដ្ឋាភិបាលនិងកាន់កាប់ប្រទេសនេះក្នុងនាមជាមេដឹកនាំថ្មី។ ក្រោយមកលោកបានចេញរដ្ឋធម្មនុញ្ញបណ្តោះអាសន្នដែលផ្តល់អំណាចដល់ខ្លួនឯង ថែមទាំអផ្តល់ការលើកលែងដល់ខ្លួនចំពោះការធ្វើរដ្ឋប្រហារទៀតផង។
នៅខែសីហាឆ្នាំ ២០១៤ អង្គនីតិបញ្ញត្តិជាតិត្រួតត្រាដោយយោធាដែលមិនបានជ្រើសរើស បានតែងតាំងលោក ប្រាយុទ្ធ ចាន់អូចា ជានាយករដ្ឋមន្ត្រីថៃជំនួស លោកស្រី យីងឡាក់។
បន្ទាប់ពីដណ្តើមអំណាចដោយជោគជ័យ រដ្ឋាភិបាលរបស់លោក ប្រាយុទ្ធ បានឃ្លាំមើល ក៏ដូចជាបង្ក្រាបលើអ្នកប្រឆាំងនឹងខ្លួនយ៉ាងតឹងរ៉ឹង។ វិធានការនានាត្រូវបានអនុវត្តដើម្បីតាមដានលើការពិភាក្សាសាធារណៈអំពីលទ្ធិប្រជាធិបតេយ្យ និងការរិះគន់របស់រដ្ឋាភិបាល រួមទាំងការបង្កើនការត្រួតពិនិត្យតាមអ៊ិនធរណេតនិងប្រព័ន្ធផ្សព្វផ្សាយផងដែរ។
លុះដល់ឆ្នាំ ២០១៩ ក្រោយការបោះឆ្នោត រដ្ឋសភាថៃកោះប្រជុំនៅថ្ងៃទី ៥ ខែមិថុនា និងបានបោះឆ្នោតជ្រើសរើសលោក ប្រាយុទ្ធ ជានាយករដ្ឋមន្ត្រី បន្ទាប់ពីផ្តួលលោក Thanathorn Juangroongruangkit មកពីគណបក្សប្រឆាំងដោយទទួលបានសំឡេងគាំទ្រ ៥០០ ទល់នឹង ២៤៤ ។
ការសិក្សាអប់រំ
លោក ប្រាយុទ្ធ បានសិក្សានៅសាលាកងកម្លាំងប្រដាប់អាវុធ (AFAPS) មហាវិទ្យាល័យមេបញ្ជាការ (CGSC) មហាវិទ្យាល័យការពារជាតិថៃ (NDC) និងបានចូលរួមវគ្គសិក្សាមូលដ្ឋានគ្រឹះនៃកងពលតូចថ្មើរជើងលេខ ៥១ ក៏ដូចជាថ្នាក់នាយទាហាន នាយទាហានរងថ្មើរជើងថែមទៀតផង។ បន្ថែមពីលើនោះ លោកក៏បញ្ចប់បរិញ្ញាបត្រវិទ្យាសាស្ត្រពីរាជបណ្ឌិត្យសភាថៃ Chulachomklao ផងដែរ។
អាជីពជាយោធា
បន្ទាប់ពីបញ្ចប់ការសិក្សាពីសាលាយោធា លោក ប្រាយុទ្ធ ចូលបម្រើការនៅក្នុងកងវរសេនាតូចថ្មើរជើងលេខ ២១ ដែលត្រូវបានផ្តល់ឋានៈជាមន្រ្តីឆ្មាំព្រះមហាក្សត្រិយានី ។ ក្នុងឆ្នាំ ២០០២ លោកបម្រើការជាអគ្គមេបញ្ជាការរងនៅក្នុងកងពលធំថ្មើរជើងទី ២ ដោយបានក្លាយជាមេបញ្ជាការទូទៅ រយៈពេលមួយឆ្នាំក្រោយមក។ ក្នុងឆ្នាំ ២០០៥ លោកក្លាយជាអគ្គមេបញ្ជាការរងនៃកងទ័ពទី១ ហើយមួយឆ្នាំក្រោយ ឡើងជាឧត្តមសេនីយ៍មេបញ្ជាការ។
លោក ប្រាយុទ្ធ ក៏ជាប្រធានបុគ្គលិកនៃកងយោធពលភូមិន្ទពីឆ្នាំ ២០០៨ ដល់ឆ្នាំ ២០០៩ ហើយនៅឆ្នាំ ២០០៩ លោកត្រូវបានតែងតាំងជានាយទាហានកិត្តិយស។ លុះមកដល់ឆ្នាំ ២០១០ លោកឡើងជាមេបញ្ជាការពេញទី យកឈ្នះអតីតមេបញ្ជាការលោក Anupong Paochinda ។
សកម្មភាពក្រៅពីយោធា
បន្ទាប់ពីរដ្ឋប្រហារឆ្នាំ ២០០៦ លោកប្រាយុទ្ធត្រូវបានតែងតាំងជាសមាជិកសភានីតិប្បញ្ញត្តិជាតិ។ ផ្អែកតាមសមត្ថភាពនេះលោកក៏ចូលខ្លួនជាគណៈកម្មាធិការបរិស្ថាននិងធនធានធម្មជាតិ។ ក្រៅពីនោះលោក ប្រាយុទ្ធ អង្គុយលើកៅអីក្រុមប្រឹក្សាប្រតិបត្តិនៃក្រុមហ៊ុនមួយចំនួនរួមមាន ក្រុមហ៊ុនអគ្គិសនីរដ្ឋ។ល។
ចាប់ពីឆ្នាំ ២០០៧ ដល់ឆ្នាំ ២០១០ លោកជានាយកឯករាជ្យនៅឯក្រុមហ៊ុនប្រេងថៃ Thai Oil Public Company Limite។ ចាប់តាំងពីថ្ងៃទី ៧ ខែតុលា ឆ្នាំ ២០១០ លោកធ្វើជានាយកធនាគារយោធាថៃ TMB និងជាប្រធានក្លឹបបាល់ទាត់ AUFC។
កាលពីខែឧសភា ឆ្នាំ ២០១៣ លោកប្រាយុទ្ធលក់ដីចំនួន ៩ កន្លែងនៅជាយក្រុងបាងកកទៅឲ្យក្រុមហ៊ុនមួយក្នុងតម្លៃ ៦០០ លានបាត បង្កភាពភ្ញាក់ផ្អើលពេញប្រទេស។ អ្នកយកព័ត៌មានបានដេញដោលសួរនាំរឿងលក់ដីខាងលើ ប៉ុន្តែនាយករដ្ឋមន្រ្តីវ័យ ៦៧ ឆ្នាំរូបនេះ ឆ្លើយតបថា វាមិនមែនជារឿងរបស់ប្រព័ន្ធផ្សព្វផ្សាយឡើយ។ លោកមានប្រសាសន៍ថា ដីនោះជារបស់លោកតាំងពីនៅក្មេងៗ។ វាជាកម្មសិទ្ធិខាងឪពុករបស់លោក ហើយលោកបានស្នើឱ្យមហាជនបញ្ឈប់ការរិះគន់លើលោកចំពោះរឿងនេះ។
នៅក្នុងការបង្ហាញទ្រព្យសម្បត្តិជាសាធារណៈ នាថ្ងៃទី ៤ ខែកញ្ញា ឆ្នាំ ២០១៤ ដល់គណៈកម្មការជាតិប្រឆាំងអំពើពុករលួយ លោកនាយករដ្ឋមន្ត្រី បានចុះបញ្ជីប្រាក់សុទ្ធចំនួន ១២៨.៦ លានបាត (៣.៩ លានដុល្លារ) និងបំណុល ៦៥៤.៧៤៥ បាត (២០,០០០ ដុល្លារអាមេរិក) ។
បន្ថែមពីលើប្រាក់សុទ្ធ លោកមានទ្រព្យសម្បត្តិមួយចំនួនរួមមាន រថយន្តម៉ាក Mercedes Benz S600L រថយន្ត BMW ស៊េរី 740Li រថយន្តចំនួន ៣ គ្រឿងផ្សេងទៀត នាឡិកាប្រណីតចំនួន ៩ គ្រឿងមានតម្លៃ ៣ លានបាត គ្រឿងអលង្ការតម្លៃ ២០០,០០០ ដុល្លារ និងកាំភ្លើងខ្លីមួយចំនួន។
មិនទាន់អស់ទេ លោក ប្រាយុទ្ធ បានឲ្យដឹងថា លោកបានផ្ទេរប្រាក់ចំនួន ៤៦៦.៥ លានបាត (១៤.៣ លានដុល្លារ) ទៅសមាជិកគ្រួសាររបស់ខ្លួនផងដែរ។ ដោយសារជាអតីតមេទ័ព មុនពេលចូលនិវត្តន៍នៅចុងខែកញ្ញា ឆ្នាំ ២០១៣ ឧត្តមសេនីយ៍រូបនេះបានទទួលប្រាក់ខែប្រចាំឆ្នាំ ១.៤ លានបាត (៤៣,០០០ ដុល្លារ) ពីរដ្ឋ៕
ប្រែសម្រួល៖ សន្យា
ចុចអាន៖ តើខ្សែស្រឡាយក្សត្រអង្គណាខ្លះហ៊ានដាក់រាជនិងលាខ្សែរាជវង្សដើម្បីស្នេហាពិត?
ចុចអាន៖ ៥ ចំណុចលេចធ្លោរបស់ព្រះនាង Sirivannavari Nariratana បុត្រីមួយអង្គរបស់ស្ដេចថៃបច្ចុប្បន្ន
-
ចរាចរណ៍៦ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង ago
អាមេរិក ផ្អាកជំនួយនៅបរទេសទាំងអស់ លើកលែងតែប្រទេសចំនួន២
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ២០ ម៉ោង ago
របាយការណ៍បឋម៖ រថយន្តដឹកគ្រឿងចក្រលើសទម្ងន់បណ្តាលឱ្យបាក់ស្ពានដែក
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ទីក្រុងចំនួនបីនៅអាស៊ីអាគ្នេយ៍មានខ្យល់ពុលខ្លាំងបំផុត
-
ចរាចរណ៍១ ថ្ងៃ ago
ពលរដ្ឋអ្នកធ្វើដំណើរ គាំទ្រចំពោះការដាក់រនាំងដែកពុះចែកទ្រូងផ្លូវ នៅផ្លូវ ៦០ ម៉ែត្រ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍