KPT+
ទម្លាប់ពេលព្រឹក បង្កើតលទ្ធផលវិជ្ជមាន ពីបុគ្គលល្បីៗ ៧រូប មនុស្សភាគច្រើនមិនសូវអនុវត្ត
ការអនុវត្តទម្លាប់ពេលព្រឹកល្អៗ នឹងជួយរុញច្រានឱ្យអាជីព និងជីវិតផ្ទាល់ខ្លួនមានឱកាសទទួលជោគជ័យខ្ពស់ ព្រមទាំងជួយសុខភាពឱ្យរឹងមាំផងដែរ។ ប៉ុន្តែជាទូទៅ ទម្លាប់ល្អៗទាំងនោះ មិនមានមនុស្សច្រើនទេបានយកមកអនុវត្ត ផ្ទុយពីបុគ្គលល្បីៗលើលោកចំនួន ៧រូប ដែលធ្លាប់ទទួលជោគជ័យយ៉ាងត្រចះត្រចង់ បានធ្វើវាជារៀងរាល់ព្រឹក។ ពួកគេទាំងនោះរួមមាន៖
១. តារាសម្ដែង Jennifer Aniston ទម្លាប់ក្រោកពីព្រហាម

តារាសម្ដែងរៀមច្បង Jennifer Aniston តែងតែក្រោកពីដំណេកនៅម៉ោង ៤:៣០ព្រឹក ដោយធ្វើកិច្ចការពេលព្រឹកយ៉ាងរហ័សដូចជាលុបលាងមុខ ផឹកទឹកក្តៅជាមួយក្រូចឆ្មា និងធ្វើសមាធិរយៈពេល ២០នាទី ។
២. អ្នកនិពន្ធ Oprah Winfrey ទម្លាប់សមាធិ

Oprah ចាប់ផ្តើមរាល់ព្រឹកជាមួយនឹងការធ្វើសមាធិរយៈពេល ២០នាទី រួមទាំងថ្ងៃឈប់សម្រាក និងចុងសប្តាហ៍។ សមាធិអាចជួយឱ្យអារម្មណ៍ស្កប់ស្កល់ និងបង្កើនភាពរីករាយ។
៣. តារាទូរទស្សន៍ Lea Michele ទម្លាប់សូណា

រៀងរាល់ព្រឹក បន្ទាប់ពីញ៉ាំកាហ្វេមួយកែវភ្លាម Lea Michele ទៅសូណា។ ទម្លាប់នេះជួយឱ្យនាងបញ្ចេញជាតិពុល និងបញ្ចេញញើសចេញពីរាងកាយបានយ៉ាងច្រើន។
៤. តារាសម្ដែង Jessica Alba ទម្លាប់ហាត់ប្រាណជាមួយមិត្តភក្តិ

Jessica សារភាពថា នាងមិនចូលចិត្តហាត់ប្រាណទាល់តែសោះ។ ទោះបីជាយ៉ាងណាក៏ដោយ នាងនៅតែទៅកន្លែងហាត់ប្រាណជាមួយមិត្តភក្តិ ដើម្បីពង្រឹងសុខភាព និងបំបាត់ភាពតានតឹង។ មិត្តភក្តិរបស់នាងតែងតែលើកទឹកចិត្តនាងឱ្យចូលរៀនយូហ្គា ឬជិះកង់ រហូតវាបានបង្កើតទម្លាប់នេះឱ្យនាងអនុវត្តជារៀងរាល់ថ្ងៃ។
៥. តារាសម្ដែង Brittany Snow ទម្លាប់ស្តាប់តន្ត្រី

បន្ទាប់ពីញ៉ាំអាហារពេលព្រឹក Brittany Snow ចាក់ចម្រៀងដែលនាងចូលចិត្ត ដើម្បីបង្កើនអារម្មណ៍ស្រស់ស្រាយឱ្យនាង។
៦. តារាសម្ដែង Kate Hudson ទម្លាប់ត្រាំមុខជាមួយទឹកកក

ដំបូង Kate រៀបចំចានមួយដោយដាក់ទឹកកកលាយជាមួយទឹក។ បន្ទាប់មកនាងត្រាំមុខ នៅក្នុងចានឱ្យបានយូរតាមដែលអាចធ្វើបាន។ ទម្លាប់នេះជួយឱ្យអារម្មណ៍របស់នាងស្វាងឡើង និងធ្វើឱ្យស្បែកមុខរបស់នាងកាន់តែទន់ល្មើយ។
៧. សេដ្ឋីបច្ចេកវិទ្យា Steve Jobs តែងរំលឹកខ្លួនឯងពីសុបិនរាល់ព្រឹក

ថ្លែងនៅក្នុងសុន្ទរកថាមួយនៅ Stanford លោក Steve Jobs ធ្លាប់និយាយថា រាល់ព្រឹកលោកតែងតែឆ្លុះកញ្ចក់ ហើយសួរខ្លួនឯងនូវសំណួរមួយថា “ប្រសិនបើថ្ងៃនេះជាថ្ងៃចុងក្រោយនៃជីវិតរបស់ខ្ញុំ តើខ្ញុំចង់ធ្វើអ្វីនៅថ្ងៃនេះ?” ។ សំណួរមួយនេះ ជួយជម្រុញទឹកចិត្តលោកឱ្យខំធ្វើការ និងព្យាយាមសម្រេចក្ដីសុបិនរបស់ខ្លួនឱ្យក្លាយជាការពិត៕
ប្រែសម្រួល៖ សន្យា
ចុចអាន៖ ជឿអត់ថាមនុស្សឆ្លាត ច្រើនធ្វើទម្លាប់មិនល្អទាំង ១២ នេះ?

-
សន្តិសុខសង្គម១៥ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១៥ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច