KPT+
ហេតុផលងាយបង្កើតកំហុសជាមួយចិញ្ចៀនអាពាហ៍ពិពាហ៍អត់ដឹងខ្លួន
ចិញ្ចៀនអាពាហ៍ពិពាហ៍និងចិញ្ចៀនភ្ជាប់ពាក្យ ពិតជាមានសារសំខាន់ណាស់ សម្រាប់សាមីខ្លួន ជាពិសេសនោះគឺនៅពេលដែលទើបតែរៀបការដំបូងៗទៀត រឹតតែត្រូវពាក្យជាប្រចាំថែមទៀត។
ចិញ្ចៀនជានិមិត្តរូបនៃសេចក្ដីស្រឡាញ់ ការលះបង់ និងភាពស្មោះត្រង់របស់យើងចំពោះមនុស្សពិសេសណាម្នាក់។
ដូច្នេះតើកំហុសអី ដែលយើងតែងតែបង្កើតជាមួយចិញ្ចៀនឥតបានដឹងខ្លួន ៖
១. ពាក់ចិញ្ចៀនរៀបការគ្រប់ពេលវេលា

ប្រសិនបើយើងទៅហាត់ប្រាណ គួរទុកចិញ្ចៀននៅផ្ទះ។ សូមគិតពីគ្រោះថ្នាក់ដែលអាចកើតមានសម្រាប់ចិញ្ចៀនរបស់យើង ពេលនៅតាមទីសាធារណ។
ដូចគ្នានេះដែរ នៅពេលយើងសម្អាតផ្ទះ យើងច្បាស់ជាចង់ដោះចិញ្ចៀនចោលជាមិនខាន។ បើសិនពេលកំពុងតែសំអាត យើងនៅតែពាក្យចិញ្ចៀន នោះឧបករណ៍នៃវត្ថុរឹងៗទាំងនេះអាចធ្វើឱ្យខូចឬប៉ះពាល់ដល់ចិញ្ចៀនរបស់យើងបាន។
លើសពីនេះទៅទៀត សារធាតុគីមី ពីការលាងសម្អាតក៏អាចផ្លាស់ប្ដូរពណ៌ និងធ្វើឲ្យពន្លឺចែងចាំងនៃចិញ្ចៀន បាត់ទៅតាមពេលវេលា ។ ឬអាចរអិលជាមួយសាប៊ូធ្លាក់ចូលបំពង់បង្ហូរទឹកណាមួយ បានដោយចៃដន្យ។
២. មិនថែរក្សាឬធានាចិញ្ចៀនពីកន្លែងគ្រោះថ្នាក់

ចាំបាច់ត្រូវតែថែរក្សាលើចិញ្ចៀនរបស់យើង ឲ្យបានល្អបំផុត វាក៏ត្រូវការការយកចិត្តទុកដាក់ជាទៀងទាត់ដែរ។ បើសិនអាច គួរយកចិញ្ចៀនរបស់យើងទៅត្រួតពិនិត្យ លាងសំអាតរៀងរាល់ ៦ ខែម្ដង នៅហាងលក់ចិញ្ចៀន ដើម្បីធានាបាននូវអាយុនិងអាចនៅគង់វង្សយូរអង្វែងជាមួយយើង។
គ្រឿងអលង្ការមិនត្រឹមតែសម្អាតនិងត្រួតពិនិត្យតែមួយមុខទេ យើងក៏ត្រូវឧស្សាហ៍សង្កេតមើលវាដោយខ្លួនឯងដូចគ្នា។
ដើម្បីជៀសវាងកំហុសឆ្គងដែលយើងតែងបង្កើតឡើងមកឥតដឹងខ្លួន ចូររក្សាការពារចិញ្ចៀនអាពាហ៍ពិពាហ៍របស់យើង និងគួរជៀសវាងនូវវិធីដែលធ្វើឲ្យចិញ្ចៀនកាន់តែយ៉ាប់យ៉ឺន៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖បង្កើនប្រាក់ចំណូលប្រចាំថ្ងៃប្រសើរជាងមុន ជាមួយ៦ចំណុចនេះ
ចុចអាន៖វិធីស្វែងរកកាមេរ៉ាលាក់នៅក្នុងបន្ទប់ផ្លាស់សម្លៀកបំពាក់

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៧ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ជីវិតកម្សាន្ដ៤ ម៉ោង ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់