KPT+
ក្រសួងបរិស្ថានរៀបចំកម្មវិធីសិក្ខាសាលា ស្តីពីការបង្កើតបណ្តាញអ្នកជំនាញផ្សព្វផ្សាយព័ត៌មាន ស្តីពីការប្រែប្រួលអាកាសធាតុ
ក្រសួងបរិស្ថាន នៅថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២៣នេះ បានរៀបចំកម្មវិធីសិក្ខាសាលា ស្តីពីការបង្កើតបណ្តាញអ្នកជំនាញផ្សព្វផ្សាយព័ត៌មាននៃការប្រែប្រួលអាកាសធាតុ។ កម្មវិធីនេះ ធ្វើឡើងក្រោមវត្តមានរបស់លោក ភាវ សុវុទ្ធី អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន និងអ្នកសារព័ត៌មានជាច្រើនរូប នៅសណ្ឋាគារកាំបូឌីយ៉ាណា រាជធានីភ្នំពញ ។

សិក្ខាសាលាស្ដីពី «ការបង្កើតទំនាក់ទំនងរវាងប្រព័ន្ធផ្សព្វផ្សាយ និងអ្នកសារព័ត៌មានស្តីពីការប្រែប្រួលអាកាសធាតុ» នៅថ្ងៃនេះ មានគោលបំណង៣ សំខាន់ៗ គឺទី១.លើកកម្ពស់ និងបង្កើតទំនាក់ទំនងជាមួយអ្នកជំនាញផ្នែកប្រព័ន្ធផ្សព្វផ្សាយ និងសារព័ត៌មានធ្វើការពាក់ព័ន្ធនឹងការប្រែប្រួលអាកាសធាតុ។ ទី២.បង្កើនការយល់ដឹងដល់អ្នកជំនាញសារព័ត៌មានក្នុងការផ្សព្វផ្សាយព័ត៌មានពាក់ព័ន្ធនឹងការប្រែប្រួលអាកាសធាតុ ឱ្យកាន់តែមានប្រសិទ្ធភាពទៅដល់សាធារណជន និងវិស័យពាក់ព័ន្ធ និងទី៣.ជំរុញឱ្យមានការផ្សព្វផ្សាយឱ្យកាន់តែទូលំទូលាយ តាមរយៈបណ្តាញប្រព័ន្ធផ្សព្វផ្សាយនានា ក៏ដូចជាការឆ្លើយតបរបស់ប្រមុខរដ្ឋាភិបាលកម្ពុជាក្នុងការចូលរួមដោះស្រាយបញ្ហាប្រែប្រួលអាកាសធាតុ។

សូមបញ្ជាក់ថា បញ្ហាការប្រែប្រួលអាកាសធាតុ បានក្លាយជាប្រធានបទមួយដ៏សំខាន់ដែលត្រូវបានយកចិត្តទុកដាក់ កាន់តែខ្លាំងឡើងៗទាំងនៅកម្ពុជា ក៏ដូចជានៅលើពិភពលោក ជាពិសេស ក្នុងពេលដែលការប្រែប្រួលអាកាសធាតុបានបង្កនូវមហន្តរាយកាន់តែធំឡើងៗសម្រាប់ភពផែនដី និងមនុស្សជាតិទាំងមូល៕
ដោយ៖ គេន ម៉ាលិះ

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ