KPT+
ព្រឹកនេះ ជីវិតអ្នកផ្លាស់ប្តូរហើយក្រោយពេលអានអត្ថបទខាងក្រោម!
ចាប់ផ្តើមថ្ងៃថ្មីមួយទៀតហើយ! ស្នាមញញឹមមិនគិតថ្លៃទេ ប្រើវាដោយប្រាជ្ញាចុះ ព្រោះជារបស់មួយដែលយើងអាចផលិតបានហើយជួយធ្វើឱ្យមនុស្សដទៃរួមទំាងខ្លួនយើងផងបានសុខសាន្ត។

ពេលព្រឹកគឺជាផ្នែកដ៏អស្ចារ្យបំផុតនៃថ្ងៃនីមួយៗ អ្នកណាក្រោកបានមុន អ្នកចាប់ផ្តើមមុនអ្នកនោះក៏នឹងបានទទួលលាភពរពីផែនដីមកពេញដៃ គឺ ថាមពលវិជ្ជមាន។ ចង់ប្រើពេលវេលា២៤ម៉ោងនេះប្រកបដោយប្រសិទ្ធិភាព និងស្រូបយកថាមពលវិជ្ជមានច្រើ់នៗ ធ្វើតាមវិធីទំាងប៉ុន្មានខាងក្រោមធានា ថាគ្រប់គ្នានឹងមិនស្តាយពេលវេលាទេ៖
១ រក្សាភាពវិជ្ជមាន
ចូររំពឹងថា មានតែរឿងអស្ចារ្យដែលនឹងកើតឡើងចំពោះយើង។ នៅរាល់ពេលព្រឹកព្រាង ទៀងសូរិយា ដែលព្រះអាទិត្យរះឡើង យើងសង្កេតមើលចុះ រាល់ស្រទាប់ផ្កា និងដើមឈើ ស្លឹកឈើ ឧទ្យាន នានា ផ្ទៃទឹក សត្វស្លាប ពេញប្រៀបទៅដោយភាពស្រស់បំព្រង ហេតុម្តេចយើងមិនឆ្លៀតធ្វើចិត្តយើងឱ្យស្រស់បំព្រងដែរទៅ? មានអ្នកណាគិតលុយ?
២ ដឹងគុណផែនដី

ក្រឡេកមើលចំណុចវិជ្ជមានទាំងអស់ក្នុងជីវិតរបស់យើង ដឹងគុណផែនដីដែលធ្វើឱ្យយើងរស់នៅសុខសាន្តបានដល់ពេលនេះ អរគុណគ្រួសារ និងគុណសម្បត្តិផ្ទាល់ខ្លួន សប្បាយចិត្តចំពោះរូបរាងនិងសុខភាពដ៏ល្អមាំទាំរបស់យើង ចាប់ផ្តើមរស់នៅដោយអំណរសាទរពេញចិត្តអ្វីដែលខ្លួនឯងមាន។ ដាំំដើមឈើ ស្រោចផ្កា និងសំអាតផ្ទៃបរិវេណនានា។
៣ តុបតែងជីវិត
រើរកខោអាវពណ៌ល្អៗ មិនអាប់អួរ មិនសៅហ្មង មកប្រើលើរូបរាងដ៏សកម្មក្លៀវក្លារបស់យើង។ ភាពស្អាតរបស់យើង សម្រេចលើចិត្តយើងកំណត់។ ធ្វើអ្វីដែលជាការគោរពខ្លួនឯងនិងអ្នកដទៃ កុំយកគំនិតអ្នកណាផ្សេងមកគ្របសង្កត់លើបេះដូងស្រស់ស្រាយរបស់យើង។
៤ ប្រាប់គ្រួសារថាយើងស្រឡាញ់ពួកគេ

រៀបភេសជ្ជៈឬអាហារជូនមនុស្សដែលយើងស្រលាញ់ ញាំជាមួយគ្នាកាន់តែប្រសើរ កុំឱ្យអ្វីផ្សេងមានអទិភាពជាងពួកគេ បើពួកគេនៅឆ្ងាយ ឆាប់ផ្ញើសារភ្លាមថា Good Morning I miss you។
៦ ទំនុកចិត្តដ៏អស្ចារ្យ
ងូតទឹក រក្សាអនាម័យ សក់ដល់ចុងជើង ក្លិនខ្លួន និងស្លៀកសម្លៀកបំពាក់ដែលធ្វើឱ្យយើងតែងតែចង់សំឡឹងខ្លួនឯងដោយមោទកភាព និងពើងទ្រូងក្នុងពេលទៅជួបមនុស្សម្នាមុនពេលយើងចេញទៅក្រៅដើម្បីយកឈ្នះពិភពលោក។
៧ បំភ្លេចរឿងម្សិល

មិនថាម្សិលមិញ ឈឺផ្សារយ៉ាងណា មានទុក្ខកម្រិតណា វាផុតទៅហើយ។ ថ្ងៃនេះជាថ្ងៃថ្មី។ កុំនាំរឿងដដែលមកខាតបង់ពេលវេលាបន្ថែមរបស់យើង ព្រោះវាមានតម្លៃណាស់។ រៀនអភ័យ ហើយបំភ្លេច។ មិនដែលមានការចងចាំអវិជ្ជមានបង្កើតបានថ្ងៃថ្មីវិជ្ជមានទេ។
៨ ចាប់យកឱកាស
កុំរង់ចាំសុភមង្គល ក្រោកវឹង រួសរាន់ ហើយចេញទៅក្រៅស្វែងរកវា។ បង្កើនការនិយាយ ស្តាប់ ទំនាក់ទំនង ផ្លាស់ប្តូរការប្រព្រឹត្តិ ដើម្បីនឹងចាប់យកឱកាសថ្មីរបស់អ្នកបន្តទៅមុខទៀត។
៩ ផ្តល់ជំនួយ

អ្នកខ្សត់យ៉ាងណាក៏គង់តែអាចជួយអ្នកណាផ្សេងម្នាក់ទៀតបានដែរ ប្រសិនមានសទ្ធា។ ជួយមនុស្ស បរិច្ចាគ ផ្តល់ឱកាស និងរៀនអភ័យទោស។ ប្រសិនធ្វើបានអ្នករស់ដល់កម្រិតដ៏រីករាយបំផុតនៅក្នុងជីវិតមនុស្សហើយ៕
អត្ថបទ៖ ឡាហ្សូលី
ចុចអាន៖ រឿងតូចៗ ១១ យ៉ាងអាចធ្វើឲ្យជីវិតស្រស់ស្អាតនិងមានក្ដីសុខ
ចុចអាន៖ កុំកំណាញ់! ឧស្សាហ៍ញញឹមផ្ដល់គុណប្រយោជន៍ច្រើនយ៉ាងណាស់ដល់អ្នក

-
សន្តិសុខសង្គម២ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម២៤ ម៉ោង ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានជាតិ១៧ ម៉ោង ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា