Connect with us

KPT+

ជាញឹកញយ យើងយល់ខុសអំពីថ្នាំពេទ្យ ហើយតែងប្រើខុសក្បួន

បានផុស

នៅ

យើងគ្រប់គ្នាសុទ្ធតែធ្លាប់ឮជាញឹកញាប់ថា ថ្នាំជាអាវុធមុខ២ អាចព្យាបាលនិងសម្លាប់មនុស្សបាន ប្រសិនបើប្រើលើសកំណត់ឬមិនត្រឹមត្រូវតាមវេជ្ជបញ្ជា។ ទន្ទឹមនោះទៀតសោត មកដល់ពេលនេះ ​នៅតែមានមនុស្សមួយចំនួន​តែងយល់ខុសអំពី​ថ្នាំពេទ្យ ដោយ​គិតផ្ទុយ​ខុស​ស្រឡះ​ទៅតាម​ជំនឿ​ប្រាប់​បន្តគ្នាពីមួយជំនាន់ទៅមួយជំនាន់ទៀតផងដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ខាងក្រោមនេះ គឺជាជំនឿដែលយើងគ្រប់គ្នាតែងយល់ខុសអំពីថ្នាំពេទ្យ៖

១ ថ្នាំចាក់គឺល្អជាងថ្នាំលេបមាត់ ជំនឿ​នេះ​ជា​ជំនឿ​ខុស ដោយសារតែប្រភេទថ្នាំដូចគ្នា។ វាមានប្រសិទ្ធភាព​ដូចគ្នាក្នុងការព្យាបាល។

២ លេបថ្នាំបំបាត់គ្រុនក្តៅជាមុនសិន ដើម្បីកុំឲ្យ​ឈឺទាន់ ការលេបថ្នាំបន្ថយគ្រុនក្តៅមុនពេលអ្នកឈឺ មិនមែនជា​គំនិតល្អទេ។ ព្រោះ​លេប​ថ្នាំ​មិន​ក្តៅ​ខ្លួន វានឹងធ្វើឲ្យ​រាងកាយទទួលបាន​សារធាតុគីមី​ដែលមិនចាំបាច់។ ហើយអាចបណ្តាលឲ្យមានផលប៉ះពាល់ពីថ្នាំ។

៣ ប្រើប្រាស់ថ្នាំដែលមានឥទ្ធិពល ដើម្បីទទួលបានលទ្ធផលព្យាបាលកាន់តែប្រសើរ មិនចាំបាច់ប្រើថ្នាំ​ខ្លាំងពេកទេ។ ប្រសិនបើរាងកាយនៅតែឆ្លើយតបបានល្អទៅនឹង​កម្រិត​ធម្មតាបាន អ្នកគួរបន្តប្រើវាចុះ។

៤ ថ្នាំទាំងអស់គួររក្សាទុកក្នុងទូទឹកកក មិនមែនថ្នាំទាំងអស់​គួររក្សាទុកក្នុងទូទឹកកកទេ។ ដោយសារតែប្រភេទ​ថ្នាំនីមួយៗមានស្ថេរភាពខុសៗគ្នា។ ឱសថ​គួរ​រក្សាទុកតែតាមការ​ណែនាំនៅលើ​ស្លាក​ឱសថមួយប៉ុណ្ណោះ។

៥ ប្រេងកូឡាឬប្រេងរិត លាបច្រើនឬញឹកញាប់ កាន់តែល្អ វាមិនគួរត្រូវបាន​ធ្វើទេ ​ព្រោះ​វាបង្កើន​គ្រោះថ្នាក់នៃផលប៉ះពាល់នៃថ្នាំ។ អាច​មាន​ការ​រលាក​នៅ​កន្លែង​ដែល​បាន​អនុវត្តឬលាបវា។

៦ ឱសថអាស៊ី​មានប្រសិទ្ធភាពតិចជាងថ្នាំបរទេស វា​ជា​ការ​យល់​ខុស! ព្រោះថា រាល់ថ្នាំដែលត្រូវបានបញ្ចេញត្រូវតែឆ្លងកាត់ដំណើរការ​ត្រួតពិនិត្យស្តង់ដារ​ផលិតកម្ម។ ដូច្នេះវាមានប្រសិទ្ធភាពក្នុងការព្យាបាល​ដូចគ្នា ប្រសិនបើប្រើ​ត្រឹមត្រូវស្របតាមការណែនាំរបស់ក្រុមគ្រូពេទ្យ។

៧ ការផ្លាស់ប្តូរពណ៌ទឹកនោមមានន័យថា ថ្នាំកំពុងដំណើរការ វាមិនតែងតែដូចនោះ​ទេ! ទឹកនោម​មាន​២​ប្រភេទ​ដែល​ប្តូរ​ពណ៌​ពី​ថ្នាំ​៖

១) ទឹកនោម​ផ្លាស់ប្ដូរ​ពណ៌ របៀបដែលថ្នាំត្រូវបានផ្លាស់ប្តូរនៅក្នុងខ្លួន ជាធម្មតាមិន​បង្កគ្រោះថ្នាក់ទេ។

២) ទឹកនោមផ្លាស់ប្តូរពណ៌ពីផលប៉ះពាល់នៃ​ថ្នាំ។ វាបង្ហាញពី​គ្រោះថ្នាក់ និងភាពមិនប្រក្រតីផ្សេងៗទៀតផងដែរ។

ទោះយ៉ាងណា​ក៏ដោយ ចំណុច​យល់ខុសទាំងប៉ុន្មានខាងលើ​នេះគ្រាន់តែជាការ​ស្រាវជ្រាវ​ជា​ចំណេះដឹង​ឲ្យ​លោក​អ្នក​បានដឹងបន្ថែមទៀតប៉ុណ្ណោះ! សម្រាប់ការប្រើប្រាស់ថ្នាំ ​គួរពិភាក្សាជាមួយ​ក្រុមគ្រូពេទ្យ​ជាមុន​សិន​ដែរ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖បុរសម្នាក់ ទិញចានជជុះនៅផ្សារអាមេរិក ក្រោយដេញថ្លៃតម្លៃដល់ទៅ ៧០ម៉ឺនដុល្លារ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១ នាទីute មុន

លោក ត្រាំ ពង្រឹង​សន្ដិសុខ​នៅ​ព្រំដែន​ម៉ិកស៊ិក ដោយ​​ពង្រាយ​ទ័ព​បន្ថែម ៣ ០០០​នាក់

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ១០ ម៉ោង មុន

លោក ហេង សួរ ប្រគល់កុំព្យូទ័រជាអំណោយសម្តេចបវរធិបតី ១៣៩គ្រឿង ជូនមន្ទីរ អង្គភាព គ្រឹះស្ថានអប់រំ

ព័ត៌មានជាតិ១១ ម៉ោង មុន

សម្ដេចតេជោ ស្ដាយដែលអ្នកសារព័ត៌មានចាត់ទុកថាថៃជោគជ័យលើការបង្ក្រាបបទល្មើសឆបោកតាមអនឡាញ តែថាកម្ពុជាបរាជ័យ

ព័ត៌មានជាតិ១១ ម៉ោង មុន

បណ្ឌិត សូ ណារ៉ូ ៖ ពលរដ្ឋ​កុំធ្វើតាមទណ្ឌិត សម រង្ស៊ី ព្រោះជាការ​ញុះញង់​ផ្តួល​រំលំ​រដ្ឋាភិបាល​ និង​​ជា​បទល្មើស​ព្រហ្មទណ្ឌ​កម្រិតធ្ងន់

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

Trump ដាក់លក្ខខណ្ឌបើ Zelensky ចង់មកចរចាម្តងទៀត

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

ជម្លោះ Trump-Zelensky ធ្វើឲ្យអឺរ៉ុបធ្លាក់ចូលវិបត្តិជ្រៅ, តើណាតូនិងអ៊ុយក្រែន ទៅជាយ៉ាងណា?

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

​រុស្ស៊ី​ពង្រឹងការទូតយ៉ាងខ្លាំង ក្រោយ​អាមេរិក​​​ផ្សះផ្សាវិញ ប៉ុន្តែដូណាល់ ត្រាំបំបែក​សម្ព័ន្ធ​មិត្ត​

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

មេដឹកនាំ​បណ្តា​ប្រទេសនៅ​អឺរ៉ុប​បង្ហាញ​ជំហរ​​ពិត​ក្នុងជម្លោះត្រាំ​និង​ហ្សេលេនស្គី​ ​

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

សម្ព័ន្ធមិត្តអ៊ឺរ៉ុបបង្ហាញ​ជំហរ​នៅ​ជាមួយ​អ៊ុយក្រែនបន្ទាប់ពីជម្លោះជាមួយ​ដូណាល់ ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម