Connect with us

សុខភាព

ការធ្វើសមាធិជួយយ៉ាងពិសេស​ដល់ម្តាយនិងទារកក្នុងអំឡុងពេលមានផ្ទៃពោះ

បានផុស

នៅ

ស្ត្រីមានផ្ទៃពោះច្រើនតែមានការពិបាកក្នុងការទប់ទល់នឹងអារម្មណ៍ផ្លាស់ប្តូរ ទោះបីជាដឹងអំពីភាពមិនសមហេតុផលក៏ពួកគេពិបាកនឹងគ្រប់គ្រងថែមទំាង​ងាយនឹងមានអារម្មណ៍រំជើបរំជួលដោយសារការប្រែប្រួលនៃអ័ម៉ូន និង តុល្យភាពរាងកាយ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

Nancy Bardacke អ្នកនិពន្ធសៀវភៅ “Mindful Birthing” និយាយថា ការរំពឹងទុករបស់ម្តាយម្នាក់ៗ គឺអាចឆ្លងកាត់ការមានផ្ទៃពោះប្រកបដោយសន្តិភាព សុវត្ថិភាពនិងប្រសូតមកនូវ​ជិវិត​វិជ្ជមានមួយ។ នេះជា​អ្វី​ដែលស្ត្រីម្នាក់ៗ ផ្តោតការយកចិត្តទុកដាក់តាំងពីដំបូង។ 

ការធ្វើសមាធិនឹងផ្តល់ផលវិជ្ជមានមួយចំនួនសម្រាប់ស្ត្រីមានផ្ទៃពោះដែលអ្នកប្រហែលជាចាប់អារម្មណ៍ចង់ដឹងដូចជា តាមរយៈការលុបបំបាត់ភាពតានតឹងនិងកាត់បន្ថយការភ័យខ្លាចនៃការឈឺពោះការធ្វើសមាធិអនុញ្ញាតឱ្យស្ត្រីរក្សាភាពស្ងប់ស្ងាត់បាន ក្នុងកំឡុងពេលសម្រាលនិងការពារពួកគេពីការធ្លាក់ទឹកចិត្តក្រោយពេលសម្រាល។

ការអនុវត្តសមាធិ១០នាទីជាប្រចាំថ្ងៃ ធ្វើឱ្យសរសៃប្រសាទម្តាយ​ដំណើរការរលូន​និងបន្ថយភាពតានតឹង ដែលអាចផ្តល់អត្ថប្រយោជន៍យ៉ាងច្រើនដល់សុខភាពទំាងកូននិងម្តាយ។

ការធ្វើសមាធិធ្វើឱ្យចិត្តស្ងប់និងធ្វើឱ្យអារម្មណ៍មានលំនឹងតាមរយៈការគ្រប់គ្រងអរម៉ូនរំខាន cortisol ឬហៅថា​អរម៉ូនស្ត្រេសនៅក្នុងរាងកាយ​ដែល​បណ្តាលឱ្យ ប្រព័ន្ធសរសៃប្រសាទធ្វើស្វយ័តសកម្មនឿយហត់ ។

 នៅរាល់ពេលមនុស្ស​យើង​ប្រឈមមុខនឹងភាពតឹងតែងប្រចាំថ្ងៃ ការគំរាមកំហែងជាបន្ទាន់​លើសម្ពាធផ្លូវចិត្ត​បាន​បង្កើនកម្រិតអរម៉ូន  ការសិក្សាលើសមត្ថភាព​ខួរក្បាលរបស់អ្នកដែល​ធ្វើសមាធិទៀងទាត់បានបង្ហាញថា ពួកគេមានកម្រិតអរម៉ូន cortisol ទាប ដែលនេះអាច​ពន្យល់បានពីភាពធន់ទ្រាំយ៉ាងល្អនៅក្នុងធម្មជាតិនៃប្រព័ន្ធរាងកាយ​របស់ពួកគេក្រោយទម្លាប់ធ្វើសមាធិ។

ស្ត្រីមានផ្ទៃពោះអាចធ្វើ​ការសមាធិនៅពេលយប់ដែលមានប្រសិទ្ធភាពជាងការតាំងសមាធិពេលព្រឹក ព្រោះ​វា​ទាក់ទងទៅនឹងវដ្តនៃការគេងលក់ស្រួល។ បញ្ហាដំណេករួមទាំងការគេងមិនលក់រ៉ៃរ៉ៃ ការដកដង្ហើមតឹងតែងពេញមួយយប់ ការគេងសុបិន្តលាយការពិត គេងពាក់កណ្តាលភ្ញាក់ ជាសញ្ញាណដ៏អាក្រក់បំផុតនៃការសម្រាល៕

ប្រែសម្រួល៖ ចម្រើន តារា​

ចុចអាន៖ ស្ត្រី​ចង់​​ប្រើ​ថ្នាំ​ពន្យារ​កំណើត គួរ​ចាប់ផ្ដើម​ប្រើ​នៅ​ពេលនេះ​ទើប​ត្រឹមត្រូវ

ចុចអាន៖ អស្ចារ្យ សមាធិ​អាចជួយ​ធ្វើឱ្យ​លូតលាស់​កោសិកា​ខួរក្បាល​ថ្មី​?

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ១០ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ១១ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១៤ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

អាស៊ីអាគ្នេយ៍ច្រើនប្រទេសជួបរញ្ជួយដី ប៉ុន្តែ ថៃនិងមីយ៉ាន់ម៉ា ធ្ងន់ជាងគេ 

Sokha Hotels

ព័ត៌មានពេញនិយម