Connect with us

KPT+

អាហារ ៥ក្រុម កាត់បន្ថយបញ្ហាស្បែកពីពន្លឺព្រះអាទិត្យ

បានផុស

នៅ

ពន្លឺព្រះអាទិត្យ គឺជាកត្តាដែលបង្កបញ្ហាស្បែកដូចជា រលាកស្បែកដោយសារកំដៅថ្ងៃ ស្នាមអុចខ្មៅ និងមហារីកស្បែក។ យើង​អាច​កាត់​បន្ថយ​ហានិភ័យ​នៃ​បញ្ហា​ទាំង​នេះ​ ដោយ​ការ​ថែរក្សា​ស្បែក​របស់​យើង​ពី​ខាងក្នុង​មក​ក្រៅ។

លើសពីនេះទៀតដែរ ការទទួលទានអាហារដែល​មានសារធាតុប្រឆាំងអុកស៊ីតកម្មខ្ពស់ ​គឺជាវិធីមួយ​ដើម្បី​ជួយ​ការពារ​ស្បែក​របស់​អ្នកពីពន្លឺព្រះអាទិត្យ។

សារធាតុ​ប្រឆាំងអុកស៊ីតកម្ម គឺជាសារធាតុដែលការពារ​កោសិកាក្នុងរាងកាយពី​ការ​បំផ្លាញ​ពីរ៉ាឌីកាល់សេរី។ រ៉ាឌីកាល់សេរី គឺជា​សារធាតុដែលកើតចេញពីប្រតិកម្មគីមីក្នុងរាងកាយ និងពី​កត្តាខាងក្រៅ ដូចជាពន្លឺព្រះអាទិត្យ ការបំពុល បារី ការផឹកស្រាជាដើម។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អាហារដែលសម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្មរួមមាន៖

បន្លែ និងផ្លែឈើដែលមានពណ៌ក្រហម លឿង ទឹកក្រូច ដូចជា ប៉េងប៉ោះ ល្ហុង ការ៉ុត ល្ពៅ ម្ទេសក្រហម ក្រូច ក្រូចឆ្មា ទទឹម ស្ត្របឺរី គីវី ប៉េងប៉ោះ cherry ជាដើម។ បន្លែនិងផ្លែឈើទាំងនេះ​មានផ្ទុកសារធាតុ carotenoids ដែលជាប្រភេទសារធាតុប្រឆាំងអុកស៊ីតកម្ម។

២​ បន្លែស្លឹកបៃតង ដូចជា ខាត់ណា ស្ពៃណាច ប្រូខូលី ព្រឹកព្រលឹម សាឡាត់។ល។ បន្លែស្លឹកបៃតងទាំងនេះ​មានសារជាតិ lutein និង zeaxanthin ដែលជាសារធាតុប្រឆាំង​អុកស៊ីតកម្ម​ដែលជួយ​កាត់បន្ថយ​ហានិភ័យ​នៃ​ការចុះខ្សោយនៃភ្នែកពីពន្លឺព្រះអាទិត្យ។

តែ​បៃតង តែ​បៃតងមានផ្ទុក EGCG ដែលជាប្រភេទសារធាតុប្រឆាំងអុកស៊ីតកម្ម។

៤​ គ្រាប់ និងគ្រាប់ដូចជា អាល់ម៉ុន សណ្តែកដី វ៉ាល់ណាត់ គ្រាប់​ផ្កាឈូករ័ត្ន គ្រាប់ល្ពៅ។ល។ គ្រាប់ទាំងនេះមានផ្ទុកវីតាមីន E ដែលជាសារធាតុប្រឆាំងអុកស៊ីតកម្ម។

ត្រីសមុទ្រដូចជា ត្រីសាម៉ុង ត្រីធូណា ត្រីសាឌីន ជាដើម ត្រីសមុទ្រទាំងនេះ​មានអាស៊ីតខ្លាញ់អូមេហ្គា-៣ ដែលជាសារធាតុប្រឆាំងអុកស៊ីតកម្ម។

បន្ថែមពីលើការទទួលទានអាហារដែលមានសារធាតុប្រឆាំងអុកស៊ីតកម្មខ្ពស់ នៅ​មាន​វិធីផ្សេង​ទៀត។ វាជួយកាត់បន្ថយហានិភ័យនៃបញ្ហាស្បែកពីព្រះអាទិត្យ ដូចជាការស្លៀកពាក់​សំលៀកបំពាក់​ការពារពីពន្លឺព្រះអាទិត្យ ការលាបឡេ​ការពារ​កម្ដៅ​ថ្ងៃ និង​ចៀសវាងការនៅក្រោមពន្លឺព្រះអាទិត្យរយៈពេលយូរ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖អាហារ និងភេសជ្ជៈ ៤ ប្រភេទ បណ្តាលឲ្យកើតមុន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ ម៉ោង មុន

លោក ហេង សួរ ប្រគល់កុំព្យូទ័រជាអំណោយសម្តេចបវរធិបតី ១៣៩គ្រឿង ជូនមន្ទីរ អង្គភាព គ្រឹះស្ថានអប់រំ

ព័ត៌មានជាតិ៩ ម៉ោង មុន

សម្ដេចតេជោ ស្ដាយដែលអ្នកសារព័ត៌មានចាត់ទុកថាថៃជោគជ័យលើការបង្ក្រាបបទល្មើសឆបោកតាមអនឡាញ តែថាកម្ពុជាបរាជ័យ

ព័ត៌មានជាតិ៩ ម៉ោង មុន

បណ្ឌិត សូ ណារ៉ូ ៖ ពលរដ្ឋ​កុំធ្វើតាមទណ្ឌិត សម រង្ស៊ី ព្រោះជាការ​ញុះញង់​ផ្តួល​រំលំ​រដ្ឋាភិបាល​ និង​​ជា​បទល្មើស​ព្រហ្មទណ្ឌ​កម្រិតធ្ងន់

ព័ត៌មានជាតិ៩ ម៉ោង មុន

បុណ្យកោងកាងសន្តិភាពឆ្នាំនេះ÷ កូនកោងកាង៥ពាន់ដើម ត្រូវបានដាំនៅក្នុងសហគមន៍កោះកាពិ ខេត្តកោះកុង

ព័ត៌មានជាតិ៩ ម៉ោង មុន

លោកស្រី ដោ សម្ផស្ស៖ សមាគម​កាយឫទ្ធិនារី ត្រូវ​យក​ចំណេះ​ដឹង​ទៅ​ផ្សព្វផ្សាយ​ ក្នុង​សហគមន៍​ ដើម្បី​ទីក្រុង​យើង​មានបរិស្ថាន​ល្អ​

Sokha Hotels

ព័ត៌មានពេញនិយម