KPT+
យុទ្ធសាស្ត្រ ៤ ធំៗដែលមេដឹកនាំនិយមប្រើប្រឆាំងនឹងការគិតបែបអវិជ្ជមាន
គំនិតអវិជ្ជមាន តែងមាននៅក្នុងខ្លួនមនុស្សយើងគ្រប់គ្នាដោយអ្នកខ្លះចេះគ្រប់គ្រងបាន អ្នកខ្លះបណ្តែតបណ្តោយឱ្យជះឥទ្ធិពលអាក្រក់ធំដល់ជីវិត។
ខាងក្រោមនេះជាយុទ្ធសាស្ត្រ ដែលស្ថាបនិកព្រមទាំងនាយកប្រតិបត្តិមកពីក្រុមហ៊ុនជាច្រើនផ្សេងៗគ្នាអះអាងថា ពួកគេបានអនុវត្ត នៅពេលណាខួរក្បាលចាប់ផ្ដើមគិតពីរឿងអវិជ្ជមាន។
១. លោក Andrey Khusid នាយកប្រតិបត្តិក្រុមហ៊ុន Miro

ខ្ញុំព្យាយាមមានតម្លាភាពព្រមទាំងយល់ពីទស្សនៈរបស់អ្នកដទៃ វាក៏មានប្រយោជន៍ផងដែរក្នុងការមានមិត្តភក្ដិនិងអ្នកណែនាំនៅក្នុងពិភពនៃភាពជាសហគ្រិនដែលអាចជួយយើងបាន។
នៅពេលដែលយើងមានបញ្ហានេះ ជារឿងដែលមានប្រយោជន៍ក្នុងការចងចាំថា យើងមិនបាននៅម្នាក់ឯងទេ អ្នកផ្សេងទៀតបានឆ្លងកាត់ការតស៊ូខ្លាំងនេះផងក៏មិនដឹង ហើយពន្លឺតែងតែមាននៅចុងបញ្ចប់ ទោះបីផ្លូវរូងក្រោមដីក៏ដោយ។
២. Shailesh Date ស្ថាបនិកនិងជានាយកប្រតិបត្តិនៃក្រុមហ៊ុន LRC Systems

ដើម្បីប្រយុទ្ធប្រឆាំងនឹងការគិតអវិជ្ជមាន អាចថាជារឿងពិបាកបំផុត ព្រោះយើងមិនដឹងថាគួរធ្វើយ៉ាងម៉េចឬបន្តយ៉ាងណា។
ប៉ុន្តែខ្ញុំជ្រើសយកការនៅក្បែរមិត្តភក្ដិនិងក្រុមគ្រួសារ ដែលអាចស្ដាប់និងរីករាយផ្ដល់នូវទស្សនៈមានប្រយោជន៍ដល់ខ្ញុំ។
៣. Emmalyn Shaw ដៃគូគ្រប់គ្រងនៅ Flourish Networks

ខ្ញុំតែងតែរំលឹកខ្លួនឯងពីអំណាចនៃការដឹងគុណ។ ពេលខ្លះនៅពេលភាពធ្វេសប្រហែសកើតឡើង ខ្ញុំបញ្ឈប់ខ្លួនឯងសិន ហើយដកដង្ហើមវែងៗ និងរកមើលការយកចិត្តទុកដាក់ខាងក្នុងរបស់ខ្ញុំចំពោះគ្រួសារនិងសមត្ថភាពក្នុងការជួយអ្នកដទៃ។
នេះជាការក្រើនរំលឹកនៃការដឹងគុណដែលខ្ញុំប្រយុទ្ធប្រឆាំងនឹងគំនិតអវិជ្ជមាន ហើយរក្សាស្នាមញញឹមដែលខ្ញុំត្រូវការ ដើម្បីព្យាយាមធ្វើការផ្លាស់ប្ដូរពិតប្រាកដនៅក្នុងពិភពលោក។
៤. Damien Lee ស្ថាបនិកផលិតគ្រឿងឧបភោគបរិភោគលោក Lee

ការគិតអវិជ្ជមាន មិនមែនជាអាកប្បកិរិយាដែលខ្ញុំលើកស្ទួយនោះទេ។ ផ្លាស់ប្ដូរការផ្ដោតអារម្មណ៍នៃគំនិតរបស់យើងជាមុនសិន ទើបអាចផ្លាស់ប្ដូរទស្សនៈនិងអាកប្បកិរិយារបស់យើងបាន។
ខ្ញុំមានទំនោរមើលទៅផ្នែកវិជ្ជមាននៃរឿង និងមើលឧបសគ្គដែលជាស៊េរីនៃការប្រកួតប្រជែង ដើម្បីរុករកយកភាពឈ្នះ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ប្រភព៖ success
ចុចអាន៖ ហេតុផល ៣ យ៉ាងដែលអ្នកមិនអាចព្រងើយកន្តើយ ចំពោះបញ្ហាសុខភាពផ្លូវចិត្ត
ចុចអាន៖ ព្រឹកនេះ ជីវិតអ្នកផ្លាស់ប្តូរហើយក្រោយពេលអានអត្ថបទខាងក្រោម!

-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?