Connect with us

KPT+

រកឃើញដាវអាយុកាលជិត ២ ០០០ ឆ្នាំ នៅប្រទេស អ៊ីស្រាអែល

បានផុស

នៅ

ក្រុមអ្នកស្រាវជ្រាវជនជាតិអ៊ីស្រាអែលរកឃើញកន្លែងលាក់ដាវរ៉ូម៉ាំងចំនួន ៤ អាយុកាល ១ ៩០០ ឆ្នាំ នៅក្នុងរូងភ្នំដែលមើលពីលើសមុទ្រមរណៈ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បុរាណវិទូលោកបណ្ឌិត Asaf Gayer នៃសាកលវិទ្យាល័យ Ariel ព្រមទាំងភូគព្ភវិទូ Boaz Langford នៃសាកលវិទ្យាល័យ Hebrew និងអ្នកថតរូប Shai Halevi ថ្មីៗនេះ បានទៅរូងភ្នំ ក្នុងគោលបំណងថតរូបពហុទស្សន៍ ដើម្បីបំបែកផ្នែកនៃសិលាចារឹកដែលមើលមិនឃើញដោយភ្នែកទទេ ។

ខណៈពេលដែលនៅផ្នែកខាងលើនៃរូងភ្នំ លោកវេជ្ជបណ្ឌិត Gayer បានប្រទះឃើញលំពែង ដែលត្រូវបានរក្សាទុកយ៉ាងល្អនៅក្នុងប្រហោងតូចចង្អៀតមួយ និងស្រោមដាវឈើ​​ក្បែរ​នោះដែរ ។ អ្នកបុរាណវិទូជឿជាក់ថា ដាវត្រូវបានលាក់ដោយពួកឧទ្ទាម Judean បន្ទាប់ពីកងទ័ពរ៉ូម៉ាំងចាប់ពួកគេ ។

ដាវទាំងបីដែលនៅមានក្នុងស្រោមឈើ ត្រូវបានកំណត់អត្តសញ្ញាណជា ដាវរ៉ូម៉ាំង រីឯអាវុធខ្លីទី ៤ ត្រូវបានកំណត់ថាជាកាំបិតចាក់មានប្រហោងនៅគូទ ។

នាយកអាជ្ញាធរវត្ថុបុរាណរបស់អ៊ីស្រាអែលបានឲ្យដឹងថា អាកាសធាតុវាលខ្សាច់ស្ងួតនៅជុំវិញសមុទ្រមរណៈបានជួយរក្សាទ្រង់ទ្រាយវត្ថុបុរាណទាំងនោះ ៕

ប្រែសម្រួល៖ វារី
ប្រភព៖ BBC

ចុចអាន៖ រកឃើញវត្ថុកម្រធ្វើពីកែវ ក្នុងខ្មោចកប៉ាល់ក្រោមសមុទ្រមេឌីទែរ៉ាណេ (មានវីដេអូ)

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៧ ម៉ោង មុន

អាជ្ញាធរ​ខណ្ឌពោធិ៍សែនជ័យ​ ចុះ​អប់រំ​ណែនាំ​អាជីវកម្ម​ភោជនីយដ្ឋាន យីហោ​ នីរ៉ា ផាប់ បង្កសំឡេងរំខានប៉ះពាល់​ដល់​អ្នក​ជិតខាង

ព័ត៌មានជាតិ៨ ម៉ោង មុន

ក្រសួងបរិស្ថាន និងរាជបណ្ឌិត្យសភាចាប់ដៃគ្នាបណ្តុះការអនុវត្តភាពបៃតងឈានឆ្ពោះទៅជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០

ព័ត៌មានជាតិ៩ ម៉ោង មុន

កម្មករ​និយោជិត​ប្តេជ្ញា​ចិត្ត​ចូល​រួម​យុទ្ធនាការ​ផ្សព្វផ្សាយ ដើម្បី​ទប់ស្កាត់ជំងឺ​មិន​ឆ្លង​ជូន​ដល់​បង​ប្អូន​កម្មករ​និយោជិត​នៅ​តាម​សហគ្រាស គ្រឹះស្ថាន

សន្តិសុខសង្គម៩ ម៉ោង មុន

បុរស​ម្នាក់​យក​កាំភ្លើង AK បាញ់​សម្លាប់​ឪក្មេក និងម៉ែក្មេក រួចបាញ់សម្លាប់ខ្លួនឯង

ព័ត៌មានជាតិ១២ ម៉ោង មុន

អភិបាលរាជធានី ៖ ផ្លូវថ្មើជើង(Walk street) ជំហររបស់រដ្ឋបាលរាជធានី គឺបន្តធ្វើឱ្យកាន់តែល្អ ដើម្បីទាក់ទាញភ្ញៀវជាតិ-អន្តរជាតិកាន់តែច្រើន

Sokha Hotels

ព័ត៌មានពេញនិយម