KPT+
ទស្សនៈអំពី សង្សារនិងអាពាហ៍ពិពាហ៍ ឬការរួមរស់មុនរៀបការ
ជីវិតគូនៅបស្ចឹមប្រទេស ប្រាកដជាមានសេរីភាព និងអាចបើកចំហរច្រើ់នជាងការរស់នៅក្នុងទម្លាប់នៃប្រជាជាតិភាគខាងកើត។ សង្គមអាស៊ី និងប្រទេសអាស៊ានភាគច្រើននៅតែមិនទាន់បើកចំហរអំពីសេរីភាពនៃការរស់នៅ ពិសេសសិទ្ធិនៃការមានស្នេហានិងឯកជនភាព ពាក់ព័ន្ធរឿងភេទសម្ព័ននៅឡើយ ដោយសារគេជឿថា បើគ្រួសារណាមួយមានកូនស្រីដើរផ្លូវខុសពិតជានាំអពមង្គល ព្រោះពីបាកត្រឡប់ក្រោយ កសាងអនាគតថ្មី មិនដូចកូនប្រុសឡើយ។

ការរស់នៅជាប្តីប្រពន្ធមុនរៀបការ ទោះបីមានច្រើនក្នុងសង្គមស៊ីវិល័យបច្ចុប្បន្ន ដែលមនុស្សអះអាងថា លែងខ្វល់សម្តីអ្នកដទៃ តែនៅជាសកម្មភាពលួចលាក់។ តើរស់នៅលួចលាក់ មិនរៀបការនិងរៀបការរួចខុសគ្នាបែបណា?
មកស្តាប់ទស្សនៈមនុស្សមកពីប្រទេសផ្សេងគ្នាដែលនិយាយអំពីភាពខុសគ្នារវាងនៅជាសង្សារ និងរៀបការមកជាស្វាមី៖
ខេតធីរីន អ៊ីតាលី
សូមចងចាំថា រឿងជីវិត គូគឺអាស្រ័យលើអ្នកទាំងពីរ ហើយវាមិនសំខាន់ថាសមឬមិនសម ព្រោះស្នេហាមិនមែនសម្រាប់តាំងឡើយ។ មនុស្សស្រលាញ់គ្នា មិនមែនអាស្រ័យលើមាត់អ្នកដទៃនិយាយ ឬវាយតម្លៃទេ។ រឿងមួយដែលអ្នកទាំងពីរគួរពិចារណា ថាតើជាការសម្រេចចិត្តស្តាយក្រោយទេដែលចុះមករស់នៅជាមួយមិត្តប្រុសមុនរៀបការ? ប្រសិនបើយើងនិងមិត្តប្រុសបានត្រៀមខ្លួនដើម្បីកសាងទីលំនៅនិងអនាគតរួមគ្នា បើអ្នកណាម្នាក់ក្បត់គ្នា តើទទួលយកបានទេ? អំពល់អ្នកផ្សេងដែរទេ? នេះជាជំហានធំមួយ ហើយក៏សំខាន់ដែលអ្នកទាំងពីរត្រូវពិភាក្សាគ្នាឲ្យបានហ្មត់ចត់មុននឹងសម្រេចចិត្ត ចៀសវាងពេលសម្រេចចិត្ត សម្រេចតែឯង ដល់ពេលមានវិបត្ តិទាញមនុស្សទាំងគ្រួសារទម្លាក់ដែរ។
អូលីវើ អេស្ប៉ាញ
ការផ្លាស់ទីលំនៅ ឬទៅនៅរួមជាមួយគ្នានឹងបន្ថែមការទទួលខុសត្រូវជាច្រើនដែលវាលែងដូចជីវិតនៅលីវទៀតហើយ ប៉ុន្តែក៏អាចធ្វើឲ្យទំនាក់ទំនងរបស់យើងមានភាពរឹងមាំ និងជួយធ្វើឲ្យអ្នកទាំងពីរកាន់តែឈានដល់ដំណាក់កាលយល់គ្នា ជាចំណុចសំខាន់មួយទៀតនៃជីវិតស្នេហា។ សូមធ្វើការសម្រេចចិត្តជាមួយគ្នាឲ្យបានល្អិតល្អន់ មុនចាកចេញមករស់នៅជាមួយគ្នា។ ចៀសវាងអ្នកផ្សេងមើលមិនល្អ ហើយគិតយើងទៅផ្លូវមួយផ្សេងទៀត ពោលគឺជាមនុស្សចិត្តស្រាលម្តងរើទៅជាមួយអ្នកនេះ ម្តងជាមួយអ្នកនោះ។ អាពាហ៍ពិពាហ៍រៀបចំស្រួល តែការរស់នៅនឹងមនុស្សត្រូវជាមួយយើង ជារឿងគួរពិចារណាវែងឆ្ងាយ។
ហុង ប្រទេសចិន
យ៉ាងណាក៏ដោយ ការផ្លាស់ទីលំនៅមកនៅជុំគ្នា មុនឬក្រោយរៀបការវាមិនខុសគ្នាទេ។ អត្ថន័យសំខាន់ក្នុងចិត្តគឺយើងទុកគ្នាជាអ្វី? ការនៅជាសង្សារ យើងសប្បាយចិត្តព្រោះស្កាត់ជួបគ្នា ម្តងម្កាល គឺចាប់អារម្មណ៍ខ្លាំងតែពេលនៅនឹងគ្នា ជួបគ្នាគ្រប់ពេលជាជីវភាពមួយផ្សេង ។ ផលសំខាន់របស់វា គឺអាចជួយយើងស្វែងយល់អំពីភាពស្និទ្ធស្នាលនិងការយោគតល់គ្នា ទទួលយកគ្នាបានកម្រិតណា?
រូស្សា ថៃ

នៅពេលដែលយើងចែករំលែកកន្លែងទំនេរ ជីវិតឯកជនយើងជាមួយនរណាម្នាក់ យើងនឹងត្រូវរៀនជំនាញថ្មីៗមួយចំនួន ដើម្បីដឹកនាំជីវិតឱ្យរីករាយឆ្ពោះទៅមុខជាមួយដៃគូមិនថាពេលលំបាកឬស្រណុក។ អ្នកទាំងពីរត្រូវហ៊ានប្រឈមមុខឧបសគ្គ ដោះស្រាយការងារជាមួយគ្នា ចែកគ្នាដោយស្មើភាព និងបង្កើតរាល់អនុស្សាវរីយ៍ជាមួយគ្នា ល្មមទុកចិត្តបាន។ កុំផ្ដល់ការទទួលខុសត្រូវលើដៃគូតែឯង ចូរចែកបន្ទុកការងារនិងចែករំលែកការងារជាមួយគ្នា ក្នុងនាមជាមនុស្សរស់នៅក្រោមដំបូលតែមួយ។ នោះរឿងនឹងកាន់តែប្រសើរ នៅពេលដែលយើងបានធ្វើការជាក្រុម តែមិនមែនជាការប្រកួតប្រជែងទេ។
អម្រិតា ឥណ្ឌា
ការផ្លាស់ទៅនៅជាមួយមិត្តប្រុស នឹងបង្រៀនយើងនូវរឿងថ្មីៗជាច្រើនអំពីគាត់។ អាចជាបទពិសោធន៍ដ៏អស្ចារ្យមួយ ដើម្បីស្គាល់ដៃគូយើងឲ្យកាន់តែស៊ីជម្រៅជាងមុន។ ការរស់នៅជាមួយគ្នាលើកដំបូង គឺជារឿងដែលគួរឲ្យមានសម្ពាធព្រោះយើងផ្លាស់ចេញមក ប៉ុន្តែគ្រប់យ៉ាងនឹងល្អប្រសើរបន្ទាប់ពីអ្នកទាំងពីរព្យាយាមស្វែងយល់ពីគ្នា និងកែតម្រូវគ្នាទៅវិញទៅមក។
ពេលខ្លះអាចអាក់អន់ចិត្តជាមួយគ្ នាប៉ុន្តែរឿងមិនល្អនោះនឹងបាត់ទៅវិញក្នុងរយៈពេលពីរបីសប្ដាហ៍ ហើយអ្នកទាំងពីរអាចចែករំលែកជីវិតថ្មីជាមួយគ្នាបន្ថែមទៀត។
បើសិនអ្នកទាំងពីរចាប់ផ្ដើមពិចារណាថាផ្លាស់ទីលំនៅ ជាមួយគ្នាមុនរៀបការទៅហើយ គឺបានន័យថា អ្នកទាំងពីរគឺជាមនុស្សដែលជិះទូកជាមួយគ្នានៅកណ្ដាលទន្លេ។ មិនថាជួបព្យុះសង្ឃរាអ្វីឡើយ ចូរចែករំលែកសុខទុក្ខនេះរួមគ្នា ដើម្បីសុភមង្គលទៅថ្ងៃមុខ។
ជេក អង់គ្លេស
ស្វាមីជាមនុស្សដែលយើងបើកចំហរទំនាក់ទំនង និងប្រាកប្រជា ចំណែកមិត្តប្រុសទោះបីនិយាយថា“ ខ្ញុំស្រឡាញ់អ្នកខ្លាំងណាស់” តែបានន័យថា យើងនៅតែមើលគ្នាសិនជានិច្ច។ ចំណែកស្វាមីមិនបាច់និយាយក៏បាន ព្រោះគាត់បានបង្ហាញភស្តុតាងដោយសុំនាងរៀបការ។ ស្រីៗគួរយល់អំពីមនុស្សដែលហ៊ានរៀបការជាមួយអ្នក និងមនុស្សដែលនិយាយត្រឹមស្រលាញ់ គឺគេកំពុងមើលអ្នកដូចគ្នា ចាំរឿងមួយនេះ។ គិតថា ដូចជាពេលយើងទៅរកទិញឡាន ឃើញឡានដែលខ្លួនឯងចូលចិត្ត ពណ៌ម៉ាស៊ីននិងស្ទីល តម្លៃអ្វីៗទាំងអស់ រួចគិតមកហាក់ទំនង ដូច្នេះយើងសម្រេចចិត្តទិញ យកមផ្ទះវិញ យើងមិនបានគិតថាប្រើវារហូតទេ វាជារយៈពេលសាកល្បង។ ដូច្នេះការព្រមទៅនៅជាមួយមិត្តប្រុសក៏ដូច្នោះដែរ ត្រូវទទួលស្គាល់ថា អ្នកទាំងពីរស្ថិតក្នុងតំណាក់កាលសាកមើល។ ប្រសិនបែកគ្នាក៏កុំខូចចិត្តខ្លាំង ព្រោះយើងបានរើសយកផ្លូវនេះ។
ជេននី ម៉ាឡេស៊ី
មិត្តប្រុសអាចរត់គេចខ្លួន ឬបាត់ទៅវិញនៅពេលណាមួយព្រោះគាត់មិនមានចំណង និងមិនចាំបាច់ទទួលខុសត្រូវចំពោះមុខច្បាប់អ្វីទាំងអស់ ។ មនុស្សមិនបានប្តេជ្ញាចិត្តច្បាស់លើយើងទេ បានជាមិនមានចំណងអាពាហ៌ពិពាហ៍។ ការប្តេជ្ញាចិត្តចំពោះភ្នែកមនុស្ស ២ នាក់នៅក្នុងបន្ទប់ងងឹត មិនត្រូវបានរាប់បញ្ចូលជាភស្តុតាងទេ។ អ្នកធ្វើចុះប្រសិនអ្នកក៏មិនច្បាស់លាស់ដែរ តែត្រូវចាំថា កុំបង្កបញ្ហាដល់ខ្លួននិងឪពុកម្តាយជាមួយភាពមិនច្បាស់លាស់នេះ។ អ្នកហ៊ានស៊ី ត្រូវហ៊ានសង ដោយខ្លួនឯង អ្នកធំហើយ ជាមនុស្សស្រីទៀត មិនគួរចាញ់ច្រាបគេដោយពាក្យមួយម៉ាត់ថាស្នេហានោះទេ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ប្រភព៖ relrules
ចុចអាន៖ ហេតុផលងាយបង្កើតកំហុសជាមួយចិញ្ចៀនអាពាហ៍ពិពាហ៍អត់ដឹងខ្លួន
ចុចអាន៖ គូស្នេហ៍មាន ៦ ចំណុចនេះអាចឈានដល់ចំណងអាពាហ៍ពិពាហ៍ប្រកបដោយសុភមង្គលបាន

-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?