KPT+
គន្លឹះសន្សំប្រាក់ទាំង ៧ ជានិស្សិតមហាវិទ្យាល័យគួរតែអនុវត្ត កុំឲ្យដាច់ខែដាច់ខ្យល់
មហាវិទ្យាល័យនីមួយៗគឺត្រូវឲ្យបង់ថ្លៃលើការសិក្សាថ្លៃៗ ហើយក្នុងនាមជានិស្សិត ត្រូវស្វែងយល់ពីថវិកាឲ្យតឹងរ៉ឹងបំផុត។ ជាពិសេសសម្រាប់អ្នកដែលនៅពឹងផ្អែកលើឪពុកម្ដាយផ្ញើមកពីស្រុក រឹតតែត្រូវសន្សំសំចៃថែមទៀត។
១. ព្យាយាមបែងចែកកញ្ចប់ថវិកាសន្សំ

សម្រាប់និស្សិតមហាវិទ្យាល័យជាច្រើន វិធីសាស្ត្ររក្សាស្រោមសំបុត្រដោយឡែកគឺមានសារសំខាន់ណាស់។ សរសេរការចំណាយប្រចាំខែលើស្រោមសំបុត្រនីមួយៗ ហើយនៅពេលដែលយើងទទួលបានប្រាក់ខែពីឪពុកម្ដាយ សូមបែងចែកប្រាក់ក្នុងស្រោមសំបុត្រ ដើម្បីធានាថា យើងមានប្រាក់គ្រប់គ្រាន់ដើម្បីបង់ថ្លៃផ្ទះជួល និងថ្លៃសាលា។
២. កាត់បន្ថយដើរលេងចាយវាយតាមហាងទំនើបៗ

ដើរលេងតាមហាងទំនើបៗគឺជាការចំណាយធំបំផុតក្នុងនាមជាសិស្ស ដែលនៅចាយលុយឪពុកម្ដាយ។ ដូច្នេះកាត់ទម្លាប់ដែលថ្លៃ ៗ របស់យើងចេញ ទាំងការមើលកុន ប៉ាវមិត្តភ័ក្ដិជាដើម។
យើងនៅតែអាចដើរលេងកម្សាន្តសប្បាយដោយមិនចំណាយប្រាក់ច្រើន ដោយការចូលរួមជួយចេញថ្លៃជាមួយមិត្ត ទៅលើអាហារឬអ្វីផ្សេងទៀត។
៣. ជួលបន្ទប់រស់នៅជាមួយមិត្តភ័ក្ដិ
ផ្ទះជួលគឺជាចំណែកដ៏ធំមួយ ដែលយើងតែងតែចំណាយថវិកាប្រចាំខែសឹងតែរាល់ខែ។ ដូច្នេះហេតុអ្វីយើងមិនសាកល្បងបបួលមិត្តដែលយើងស្គាល់ មកស្នាក់នៅរួមគ្នា ដើម្បីបានចេញថវិកាស្មើគ្នា។ បើយើងជួលបន្ទប់មួយរស់នៅពីរនាក់ គឺជាមធ្យោបាយដ៏ល្អមួយ ក្នុងការកាត់បន្ថយការចំណាយផ្សេងៗ។
៤. ទិញរបស់អាចប្រើបាន

ហាងឬផ្សារទំនើប គឺជាកន្លែងដែលគេដាក់នូវសំលៀកបំពាក់ដែលមានម៉ាក់យីហោល្បីៗ។ ភាគច្រើនយុវវ័យសម័យនេះ និយមធ្វើអ្វីតាមគ្នា ដែលពាក្យចាស់តែងពោលថា ឃើញដំរីជុះ កុំជុះតាមដំរី។
មុនទិញសូមគិតឲ្យយូរបន្តិចសិនថា ទិញហើយអាចប្រើបានឬអត់? បើទិញតើមានប្រាក់គ្រប់គ្រាន់ចាយដល់ចុងខែទេ? សួរសំណួរនេះដល់ខ្លួនឯងឲ្យបានច្រើន ព្រោះយើងមិនមែនកូនអ្នកមានឡើយ។ កុំប្រឹងចាយវាយខ្ជះខ្ជាយ តាមកូនគេអ្នកឡូយឆាយ។
៥. ប្រើកាតសម្គាល់របស់និស្សិត
កន្លែងជាច្រើននឹងផ្ដល់ជូនការបញ្ចុះតម្លៃដល់សិស្ស ដូច្នេះសូមទទួលយកអត្ថប្រយោជន៍ពីការសន្សំទាំងនោះ។ ទោះបីជាមិនមានការបញ្ចុះតម្លៃច្រើនក៏ដោយ តែប្រសើរជាងអត់។
៦. ទទួលទានទឹកឲ្យបានច្រើន
វាមើលទៅហាក់ជារឿងគ្មានបានការ ប៉ុន្តែទឹកគឺជាវិធីល្អ បំផុតក្នុងការផ្ដល់ជាតិទឹកដល់រាងកាយ។ យើងក៏អាចសន្សំសំចៃកាហ្វេ តែក្រូចឆ្មារដែលយើងចូលចិត្តទទួលទាន បានមួយកម្រិតទៀត។
មនុស្សដែលមានជាតិទឹកក្នុងខ្លួន ក៏មានការប្រុងប្រយ័ត្នខ្ពស់ផងដែរ ដែលមានន័យថា យើងនឹងរៀនបានល្អជាងមុន។
៧. ស្វែងរកការងារក្រៅម៉ោង

មកដល់សម័យនេះហើយ ការងារសម្រាប់និស្សិតគឺមិនពិបាករកឡើយ។ យើងអាចស្រាវជ្រាវតាមអ៊ីនធឺណិត ស្វែងរកហាងសាច់អាំងឬហាងកាហ្វេដែលជ្រើសរើសបុគ្គលិកក្រៅម៉ោង ដែលអាចធ្វើក្រៅម៉ោងសិក្សាបាន។
ធ្វើការងារក្រៅម៉ោងសិក្សា វានឹងផ្ដល់បទពិសោធន៍ជីវិតជាក់ស្ដែង ឲ្យយើងរៀនស្វែងយល់ពីទិដ្ឋភាពសង្គម និងជាជំនួយក្នុងរឿងប្រាក់កាសនៅពេលណាដែលឪពុកម្ដាយ មិនបានផ្ញើប្រាក់មក។
ហើយវាក៏ជាមេរៀនជីវិត ដែលក្នុងនាមជានិស្សិតគួរសាកល្បង មុនបញ្ចប់ការសិក្សាដែរ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖ជំនាញទំនាក់ទំនង៖ ដំណោះស្រាយជាមនុស្សយឺតស្ទក់
ចុចអាន៖ព្រឹកនេះ ជីវិតអ្នកផ្លាស់ប្តូរហើយក្រោយពេលអានអត្ថបទខាងក្រោម!

-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?