មហាសេដ្ឋីយល់ថា ប្រាក់ជាមូលហេតុភាគច្រើននៃការបែកបាក់ស្នេហា – Kampuchea Thmey Daily
Connect with us

KPT+

មហាសេដ្ឋីយល់ថា ប្រាក់ជាមូលហេតុភាគច្រើននៃការបែកបាក់ស្នេហា

Published

on

ស្នេហា​គឺ​ជា​ការ​ទុកចិត្ត​និង​បើកចំហ​គ្រប់​រឿង​ ហើយ​ប្រាស្រ័យ​ទាក់ទង​គ្នា​ដោយ​គ្មាន​អាថ៌​កំបាំង​រៀង​ខ្លួន។

លោក Goldman គឺ​ជា​ម្ចាស់​ក្រុមហ៊ុន​វិនិយោគ​និង​សេវាកម្ម​ហិរញ្ញវត្ថុ​អាមេរិក បាន​និយាយ​ថា​ កត្តា​ហិរញ្ញវត្ថុ ៤ យ៉ាង​ ដែល​បាន​ទាញ​ទម្លាក់​​ទំនាក់ទំនង​របស់​ដៃគូ​បាន​យ៉ាង​ងាយស្រួល ៖

១. មិន​យល់ព្រម​លើ​អ្វី​ដែល​ត្រូវ​ចំណាយ​ជាមួយគ្នា

លោក Goldman បាន​និយាយ​ថា “ ប្រាក់​គឺ​ជា​បុព្វហេតុ​ឈាន​មុខ​គេ​មួយ​នៃ​ភាព​មិន​ចុះ​សម្រុង​គ្នា​រវាង​ទំនាក់ទំនង​របស់​ដៃគូ។ ពេល​ខ្លះ​ដៃគូ​តែង​បង្ក​ជម្លោះ​ជា​មួយ​គ្នា​ ដោយសារតែ​ទំនាស់​ពាក្យ​សំដី​ រឿង​តិចតួច​ ជាពិសេស​ទាក់ទង​នឹង​ការ​ចំណាយ​រួមគ្នា។

ដំណោះស្រាយ​គឺ​ត្រូវ​ស​សម្របសម្រួល​គ្នា​ ហើយ​កុំ​ឲ្យដៃ​គូ​របស់​យើង​មិន​​សប្បាយចិត្ត​ចំពោះ​រឿង​គ្រប់យ៉ាង​ដែល​យើង​តែងតែ​បញ្ចប់​ដោយ​សារ​ចំណាយ​ប្រាក់​ជានិច្ច។

២. មិន​រំលែក​ទុក្ខ​លំបាក​រួមគ្នា

ហេតុអ្វី​ជុំវិញ​ពិភពលោក​ តែងតែ​មាន​មនុស្ស​ដែល​ទើប​តែ​រៀបការ​រួច​ហើយ​លែងលះ​គ្នា​វិញ​ ឬ​ដៃគូ​ស្នេហា​បែកបាក់​គ្នា? នេះ​ក៏​ដោយសារ​តែ​ភាព​មិន​ចុះ​សម្រុងគ្នា​ មិន​​រំលែក​ទុក្ខ​លំបាក​រួមគ្នា ​ចូលចិត្ត​យក​ល្អ​តែ​ខ្លួនឯង។

លោក Goldman ណែនាំ​ឱ្យ​និយាយ​ជាមួយ​ដៃគូ​របស់​យើង​ពី​ការ​ចូលរួម​ជួយ​គ្នា​ទៅវិញទៅមក ​មិន​ថា​វា​ជា​រូបិយវត្ថុ​ឬ​ទិញ​ផ្ទះ​ជួសជុល​ផ្ទះ​នោះ​ទេ។

៣. មិន​ដោះស្រាយ​បំណុល​រួមគ្នា

យោង​តាម​លោក Goldman បាន​និយាយ​ថា ​រឿង​នេះ​អាច​គ្រប់គ្រង​បាន​ដរាបណា​អ្នក​ទាំងពីរ​ពិភាក្សា​វា​តាំង​ពី​ដំបូង​ មុន​ពេល​ចាប់ផ្ដើម​ឬ​កាន់​តែ​​ធ្ងន់ធ្ងរ​ជាង​នេះ។ ដូចគ្នា​នេះ​ផង​ដែរ​ យើង​ត្រូវ​និយាយ​ពី​របៀប​ចំណាយ​សម្រាប់​គ្រប់​រឿង​ទាំងអស់។

ប្រសិនបើ​ដៃគូ​ទាំងពីរ​មិន​យល់​ព្រម​លើ​ដំណោះស្រាយ​ លើ​បំណុល​រួមគ្នា​ទេ​ នោះ​​មនោសញ្ចេតនា​ស្នេហា​រវាង​អ្នក​ទាំងពីរ​ អាច​នឹង​ឈាន​ទៅ​រក​បែកបាក់​គ្នា​ព្រោះ​តែ​ប្រាក់។

៤. ចូលចិត្ត​ចំណាយ​ពេល​វិនិច្ឆ័យ​ម្នាក់​ទៀត

ចុងក្រោយ​លោក Goldman បាន​បន្ថែម​ទៀត​ថា ”  ដៃគូ​មិនមែន​និយាយ​ពី​ម្នាក់​ក្នុង​ចំណោម​អ្នក​ទាំងពីរ​ថា​ នរណា​ជា​មនុស្ស​ល្អ​ជាង​ឬ​​មានតម្លៃ​នោះ​ទេ។ បញ្ហា​នេះ​គឺ​ថា ​ដៃគូ​ត្រូវ​ស្វែងយល់​ពី​ទស្សនៈ​របស់​ដៃគូ​ម្នាក់​ទៀត ​និង​ការ​យល់ចិត្ត​គ្នា ” ។

ពេល​ខ្លះ​អ្នក​ទាំងពីរ​អាច​មាន​ទម្លាប់​ហិរញ្ញវត្ថុ​ខុស​គ្នា​ទាំង​ស្រុង។ ម្នាក់​អាច​មាន​ទំនោរ​ចំណាយ​ច្រើន​ រី​ឯ​អ្នក​ផ្សេង​ទៀត​ចូលចិត្ត​សន្សំ។ ទោះបី​ពួកគេ​ជា​អ្វី​ក៏​ដោយ ​ចូរ​ដោះស្រាយ​បញ្ហា​ដោយ​គ្មាន​ការ​វិនិច្ឆ័យ​គ្នា​ទៅវិញ​ទៅមក៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានពេញនិយម