Connect with us

KPT+

តិចនិក​សាមញ្ញៗ​សម្គាល់​រវាង​ទឹកអប់​ពិត និង ក្លែងក្លាយ

បានផុស

នៅ

នៅក្នុងពិភពទីផ្សារទឹកអប់ល្អពិតៗមានច្រើនណាស់ រីឯទឹកអប់ក្លែងបន្លំក៏សម្បូរមិនស្ទើរដែរ។ មានក្រុមហ៊ុនមិនតិចទេដែលលួចផលិតទំនិញក្លែងលើទីផ្សារ ហើយ​ចំពោះ​អ្នក​មិន​បាន​ប្រយ័ត្ន​ឬ​មិន​ចេះ​សម្គាល់​អាច​នឹង​ចាញ់​បោកគេ​បាន​យ៉ាងងាយ។

នៅទីនេះ ជាវិធីសាស្ត្រមួយចំនួន​ដើម្បី​សម្គាល់​មើល​រវាង​ទំនិញ​ពិត​និង​ក្លែងក្លាយ​ដែល​លោក​អ្នក​អាច​យក​ទៅ​ប្រើប្រាស់បានពេលដើរផ្សារទិញទឹកអប់ម្ដងៗ៖

១. ស្បោង​បាត​ប្រអប់

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទឹក​អប់ពិត មានស្បោងប្លាស្ទិចនៅបាតប្រអប់ក្រាស់ និងមានសភាពត្រង់ភ្លឹងគ្មានផ្នត់នោះទេ ផ្ទុយ​ពី​ទឹក​អប់​ក្លែងក្លាយ ដែល​មាន​ប្លាស្ទិក​រុំ​មិន​ស្អាត​គ្មាន​របៀប​ទាល់​តែ​​សោះ។

២. ថ្នេរ​ថង់​បា្ទស្ទិច

បើ​ថ្នេរថង់ប្លាស្ទិចដែលរុំប្រអប់ទឹកអប់ មានថ្នេរប្រវែងទទឹងធំជាង ៥ មីលីម៉ែត្រ នោះ​វា​ជា​ទឹកអប់​ក្លែងក្លាយ ដោយសារ​ទឹកអប់​ពិត​មាន​ថ្នេរប្លាស្ទិចរៀបចំស្អាតឥតខ្ចោះ។

៣. ក្រដាស​ក្នុង​ប្រអប់

ក្រដាស ក្នុងប្រអប់ទឹកអប់ពិត ត្រូវមានគុណភាពល្អ ពណ៌ស និងមានរាងដូចជាដបទឹកអប់ ដើម្បី​ការពារ​កុំ​ឲ្យ​ដបបែក ជាពិសេសវាគ្មានពណ៌បែកប្រផេះនោះទេ។

៤. ស្លាក និង​ព័ត៌មាន​លើ​ប្រអប់

នៅត្រង់រង្វង់ព្រួញពណ៌មាស ព្រួញដែលចង្អុលទៅខាងស្តាំ ត្រូវតែមានពណ៌ខ្មៅ ឬមានពណ៌ស្រអាប់ជាង ព្រួញដែលចង្អុលមកខាងស្តាំ។

៥. តម្លៃ

ក្រុមហ៊ុនមួយចំនួន រចនា​រូបរាង​ស្រដៀង​គ្នា​ទៅនឹង​ទឹក​អប់​ប្រេន​ពិត។ ប៉ុន្តែ​ទំនិញ​ក្លែងក្លាយ​រមែង​ច្រើន​តែ​មាន​តម្លៃ​ថោក​ជាង​របស់​ពិត។

៦. ពណ៌​ទឹកអប់

ទឹក​អប់​ប្រេនល្បីៗ មិនប្រើពណ៌ ក្នុងទឹកអប់ច្រើននោះទេ ដោយភាគច្រើនមានពណ៌ស្លេក។ ដូច្នេះ​បើ​ទឹក​អប់​មាន​ពណ៌​ដិត​ខ្លាំង នោះ​ច្បាស់​ជា​ទឹក​អប់​ក្លែងក្លាយហើយ។

៧. លេខ​កូដ​សម្គាល់

លេខកូដសម្គាល់ត្រូវតែ​មាន​បោះពុម្ព នៅ​នឹង​បាតប្រអប់ ហើយ​លេខកូដនោះ ត្រូវ​តែ​ដូចគ្នា​ជាមួយ​នឹង​លេខ​ដែល​នៅ​នឹង​បាត​ដប​ទឹក​អប់ដែរ៕

ប្រែសម្រួល៖ សន្យា

ប្រភព៖ Bright Side

ចុចអាន៖ប្រមូលយីហោ​ទឹកអប់ថ្លៃកប់ពពកទាំង ១០ លើលោក​

ចុចអាន៖ក្លិន​ទឹកអប់​អាច​ប្រាប់​ពី​និស្ស័យ​ពិត​នៃ​​មនុស្ស​ម្នាក់​ៗ​បាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

រដ្ឋមន្ត្រីសុខាភិបាល និងរដ្ឋមន្ត្រីការងារ ស្នើឱ្យកម្មករ និងពលរដ្ឋឈប់ពិសាភេសជ្ជៈផ្អែមប៉ូវកម្លាំង

ព័ត៌មានជាតិ៣ ម៉ោង មុន

អ្នក​រងរបួស​ដោយ​អគ្គិភ័យ ឆេះ​ក្លិប​កម្សាន្ដ មីតណាយព្រីមៀរ ៥នាក់ ទទួល​បាន​ថវិកា​ពី​អភិបាល​រាជធានីភ្នំពេញ

ព័ត៌មានជាតិ៤ ម៉ោង មុន

បុរសធ្លាប់ជាប់ពន្ធនាគារព្រោះកូនឆ្កែ បានក្លាយជាម្ចាស់ហាងនំប៉័ង ព្រោះទឹកចិត្តសណ្ដោសរបស់សម្ដេចតេជោ

ព័ត៌មានជាតិ៤ ម៉ោង មុន

ពលរដ្ឋកម្ពុជា​ថ្កោលទោស ស៊ន តារា ដែល​កំពុង​វង្វេង​ប្រវត្តិសាស្រ្ត​ដោយលើកឡើងថា “អាមេរិក​មិន​ដែល​ទម្លាក់​គ្រាប់​បែក​សម្លាប់​ខ្មែរ”

ព័ត៌មានជាតិ៦ ម៉ោង មុន

អ្នកនាំពាក្យ ថា មានអ្នកជាប់កាតព្វកិច្ច៧រូបមិនទាន់មកប្រកាសទ្រព្យសម្បត្តិ និងបំណុល

Sokha Hotels

ព័ត៌មានពេញនិយម