Connect with us

KPT+

មហាសេដ្ឋីសិង្ហបុរី ធ្លាប់ជាក្មេងលក់សំណាញ់បង់ត្រី

បានផុស

នៅ

លោក Goh Cheng Liang ជាមហាសេដ្ឋីលំដាប់ទី៣ នៃប្រទេសសិង្ហបុរី ដែលមានទ្រព្យសម្បត្តិសរុប ១៩.៤ ប៊ីលានដុល្លារអាមេរិក។ នេះយោងតាមការចុះផ្សាយទស្សនាវដ្តី Forbes ឆ្នាំ​ ២០២០។

មហាសេដ្ឋីវ័យ ៩៣ ឆ្នាំរូបនេះ ជាអតីតជាក្មេងក្រីក្ររៀនត្រឹមបឋមសិក្សាប៉ុណ្ណោះ។ លោកចាប់ផ្តើមជីវភាពដោយធ្វើជាអ្នកលក់សំណាញ់បង់ត្រី ប៉ុន្តែបច្ចុប្បន្នជាម្ចាស់ក្រុមហ៊ុនថ្នាំលាប Nippon Paint Holdings ដ៏ធំនៅងតំបន់អាស៊ី។

ការចាប់ផ្ដើមរកស៊ីដំបូង

លោក Goh ឈប់រៀននៅអាយុ ១២ ឆ្នាំ ដោយសារឪពុកម្តាយក្រីក្រ ហើយគ្រួសារបញ្ជូនលោកឲ្យទៅជួយលក់សំណាញ់បង់ត្រីជាមួយបងថ្លៃនៅម៉ាឡេស៊ី។ លោកវិលត្រឡប់ទៅស្រុកកំណើតឯប្រទេសសិង្ហបុរីវិញនៅឆ្នាំ ១៩៤៣ រួចបានបង្កើតអាជីវកម្មផ្ទាល់ខ្លួនដោយលក់ទឹកកាបូន ប៉ុន្តែវាបរាជ័យ។

ក្រោយមកលោកប្រែខ្លួនធ្វើជាអ្នកលក់នៅហាងលក់ឌីសមួយ រហូតក្លាយជាអ្នកលក់ពូកែម្នាក់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការឆក់យកឱកាសអាជីវកម្ម

ក្នុងឆ្នាំ ១៩៤៩ លោក Goh បានឃើញជនជាតិអង់គ្លេសដេញថ្លៃយកសិទ្ធលក់ថ្នាំលាប ហើយលោកបានទិញវត្ថុធាតុដើមលាយថ្នាំលាបពីរបីធុង រួចប្រើបទពិសោធន៍ផ្សេងៗដែលធ្លាប់ជួប រួមទាំងចំណេះដឹងផ្នែកគីមីខ្លះ ដើម្បីបង្កើតផលិតផលថ្នាំលាបមួយដោយដាក់ឈ្មោះថា Pigeon Paint។ មួយឆ្នាំបន្ទាប់ពីនោះ លោកបានក្លាយជាអ្នកជំនួញដ៏មានឥទ្ធិពល ដោយសាររដ្ឋាភិបាលសិង្ហបុរី រឹតបន្តឹងលើការនាំចូលថ្នាំលាប ព្រោះតែសង្គ្រាមកូរ៉េ។

ការពង្រីកវិសាលភាពជំនួញ

នៅឆ្នាំ ១៩៥៩ មហាសេដ្ឋីសិង្ហបុរីរូបនេះ បានចុះកិច្ចព្រមព្រៀងធ្វើជាដៃគូរចែកចាយផលិតផលឲ្យក្រុមហ៊ុន Nippon Paint Holdings របស់ជប៉ុន។ ក្រោយមកទៀត លោកបង្កើតក្រុមហ៊ុន Nippon Paint South-East Asia Group ហើយបានពង្រីកវិសាលភាពក្លាយជាក្រុមហ៊ុនផលិតថ្នាំលាបធំជាងគេនៅអាស៊ី ដោយដាក់សាខានៅប្រទេសម៉ាឡេស៊ី ឥណ្ឌូនេស៊ី ចិន និងហ្វីលីពីន។

បច្ចុប្បន្ន ក្រុមហ៊ុន Nippon Paint Holdings  ត្រូវបានកាន់កាប់ដោយកូនប្រុសតែម្នាក់របស់លោក Goh Cheng Liang គឺលោក Goh Hup Jin។ ប៉ុន្តែខ្សែជីវិតអតីតក្មេងប្រុសក្រីក្រម្នាក់លោក Goh Cheng Liang ប្រែក្លាយជាមហាសេដ្ឋីល្បីល្បាញទូទាំងពិភពលោក ដែលមានមនុស្សជាតិរាប់លាននាក់រៀនសូត្រតាម៕

ប្រែសម្រួល៖ សន្យា

ប្រភព៖ Bloomberg

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

សហរដ្ឋអាមេរិកនិយាយថា ករណីវាយប្រហារនៅសាលប្រគំតន្ត្រី Crocus City Hall គឺជាការអាម៉ាស់របស់រុស្ស៊ី

ព័ត៌មានជាតិ៤ ម៉ោង មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ៥ ម៉ោង មុន

ក្រសួង​ការងារ​នាំ​យក​ប្រាក់​ឈ្នួល និង​ប្រាក់​បំណាច់​ជូន​កម្មករ​រោងចក្រ Y&W ដែល​កំពុង​សម្រាលកូន​ដល់​មន្ទីរពេទ្យ

ព័ត៌មានជាតិ៦ ម៉ោង មុន

ទីតាំងចែកចាយនំបាយក្តាំង និងគ្រឿងសមុទ្របង្កក៣ទីតាំង ត្រូវបានរកឃើញថា គ្មានស្តង់ដារបច្ចេកទេសត្រឹមត្រូវ

ព័ត៌មានជាតិ៦ ម៉ោង មុន

ប្រាង្គអាយុកាលពាន់ឆ្នាំ លើកំពូលភ្នំដងរែក កំពុងចែងចាំង អួតអ្នកទេសចរ អំឡុងព្រឹត្តិការណ៍សមរាត្រី

ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានជាតិ៤ ម៉ោង មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

កីឡា៤ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ២ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

ព័ត៌មានជាតិ៦ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

Sokha Hotels

ព័ត៌មានពេញនិយម