KPT+
ខេត្ត Ha Nam ជាប់ជាគោលដៅវប្បធម៌ក្នុងតំបន់ឈានមុខគេរបស់អាស៊ី
ខេត្ត Ha Nam ដែលជាកន្លែងប្រមូលផ្តុំវត្តអារាមដ៏ធំបំផុតរបស់វៀតណាម ត្រូវបានជាប់ឆ្នោតជា “គោលដៅវប្បធម៌ក្នុងតំបន់ឈានមុខគេរបស់ អាស៊ី” ជាលើកដំបូង ក្នុងកម្មវិធីពានរង្វាន់ទេសចរណ៍ពិភពលោកឆ្នាំ ២០២៣ ។
ខេត្តនេះមានចម្ងាយប្រហែល ៦០ គីឡូម៉ែត្រពីភាគខាងត្បូងនៃទីក្រុងហាណូយ និងជាកន្លែងសម្រាប់វត្តបុរាណ និងភូមិសិប្បកម្មប្រពៃណី ។ នៅក្នុងបរិវេណផ្ទៃដី ៥ ១០០ ហិតា នៃខេត្ត មានវត្តធំបំផុតគឺ Tam Chuc ស្ថិតនៅលើច្រាំងបឹងដែលមានទំហំ ៦០០ ហិតា ហើយតែងតែមានមនុស្សច្រើនកកកុញក្នុងឱកាសបុណ្យចូលឆ្នាំ ។
ជាមួយគ្នានេះដែរ កោះ Phu Quoc ក៏បានជាប់ឈ្មោះជា កោះដ៏ប្រណីតឈានមុខគេនៅ អាស៊ី ផងដែរ ។
កម្មវិធីពានរង្វាន់ទេសចរណ៍ពិភពលោក បានចាប់ផ្តើមនៅឆ្នាំ ១៩៩៣ ជាកម្មវិធីទទួលស្គាល់ភាពល្អឥតខ្ចោះនៅក្នុងឧស្សាហកម្មទេសចរណ៍ និងដំណើរកម្សាន្ត ដែលផ្អែកលើការបោះឆ្នោតជ្រើសរើសដោយអ្នកជំនាញផ្នែកទេសចរណ៍ និងសាធារណៈជន ៕
ប្រែសម្រួល៖ វារី
ចុចអាន៖ វៀតណាម កាន់តែទទួលបានការចាប់អារម្មណ៍ពីវិនិយោគិនអឺរ៉ុបខាងលិច និងអាមេរិក
ចុចអាន៖ ប្រទះឃើញសាកសពអណ្ដើកកម្រនៅឆ្នេរសមុទ្រ វៀតណាម ខាងត្បូង
-
ចរាចរណ៍៣ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម២ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៦ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ចរាចរណ៍៤ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ