KPT+
ទឹកថ្នាំសាក់ថ្មី អាចការពារមិនឲ្យអ្នកផ្ទះឃើញ និងមានពន្លឺតែពេលជប់លៀងប៉ុណ្ណោះ
វិស្វករណាណូម្នាក់នៅរដ្ឋ Colorado នៃសហរដ្ឋអាមេរិក ឈ្មោះ Carson Bruns បានបង្កើតទឹកថ្នាំចាក់សាក់ដែលអាចប្រែប្រួលពេលប៉ះពាល់ជាមួយកាំរស្មីអ៊ុលត្រាវីយូឡេ និងបំបាំងទៅវិញពេលត្រូវពន្លឺធម្មតា ។

Bruns បើកក្រុមហ៊ុន HYPRSKN ក្នុងខែមករា ឆ្នាំ ២០២២ មុនសហការជាមួយលោក McCurdy ដែលជាអ្នកចាក់សាក់ដ៏ល្បី ថែមទាំងធ្លាប់សាក់ឲ្យកំពូលតារាលំដាប់ពិភពលោកដូចជា Rihanna, Lebron James, Justin Bieber និង Adele ទៀតផង ។ ផលិតផលដំបូងរបស់ពួកគេគឺ “ទឹកថ្នាំវេទមន្ដ” ដែលមានតម្លៃ ១០០ ដុល្លារ សម្រាប់ចំណុះ ១៤,៧៨ មីលីលីត្រ ។


លោក John Swierk អ្នកគីមីវិទ្យានៅសាកលវិទ្យាល័យរដ្ឋ New York-Binghamton បានព្រមានថា “ប្រសិនបើនរណាម្នាក់សាក់ដោយប្រើ ទឹកថ្នាំវេទមន្ត ពួកគេត្រូវតែទទួលយកផលប៉ះពាល់ដែលមាននៅថ្ងៃអនាគត” ។
ក្រៅពីទឹកថ្នាំវេទមន្ត មានទឹកថ្នាំប្លែកៗជាច្រើនប្រភេទទៀតដូចជា ទឹកថ្នាំមានតួនាទីប្រាប់មនុស្សពីពេលត្រូវលាបឡេការពារកម្ដៅថ្ងៃដែលគេបានសាកល្បងក្នុងស្បែកជ្រូក និងដើរតួជំនួសផលិតផលការពារកម្ដៅថ្ងៃផងដែរ ប៉ុន្តែមិនទាន់ប្រើការលើមនុស្សណាម្នាក់នៅឡើយទេ ។

លោក McCurdy បានឲ្យដឹងថា គាត់ចង់សហការជាមួយវិស្វករណាណូ ដោយសារការស្រលាញ់បច្ចេកវិទ្យា និងការបង្កើតថ្មី ។ ជាពិសេសនៅថ្ងៃខាងមុខ គាត់អាចនឹងបង្កើតទឹកថ្នាំសម្រាប់ប្រាប់មនុស្សពីជាតិស្ករក្នុងខ្លួនក៏ថាបាន ៕
ប្រែសម្រួល៖ វារី
ចុចអាន៖ យុវជនខ្លះ ប្រាប់ថា មុនចាក់សាក់លើដងខ្លួន រូបគេបានសុំការអនុញ្ញាតពីឪពុកម្ដាយ

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២៣ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ