Connect with us

KPT+

៥ យ៉ាង ពិភពលោកបានផ្លាស់ប្តូរ ក្រោយការវាយប្រហារភេរវកម្មថ្ងៃ១១ ខែកញ្ញា

បានផុស

នៅ

ព្រឹត្តិការណ៍ភេរវកម្មនៅថ្ងៃទី១១ ខែកញ្ញា ត្រូវបានចាត់ទុកជារបត់មួយដ៏សំខាន់ និងជូរចត់ក្នុងប្រវត្តិសាស្ត្រសហរដ្ឋអាមេរិក ព្រមទាំងពិភពលោកទាំងមូល ព្រោះបណ្តាលឲ្យមនុស្សស្លាប់ ២,៩៩៦ នាក់និងរាប់ពាន់នាក់ទៀតរងរបួស។ 

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មិនត្រឹមប៉ុណ្ណឹង វាក៏បានធ្វើឲ្យពិភពលោក មានការផ្លាស់ប្តូរជាច្រើនផងដែររួមមាន៖

១. សង្គ្រាមអាមេរិក

ប្រធានាធិបតី George W. Bush បានប្រកាសសង្រ្គាមប្រភេទថ្មីដែលជា សង្រ្គាមសកលស្តីពីភេរវកម្ម ។ មួយខែបន្ទាប់ពីការវាយប្រហារ អាមេរិក និងសម្ព័ន្ធមិត្តរបស់ខ្លួន (រួមទាំងចក្រភពអង់គ្លេស) បានចូលលុកលុយ អាហ្វហ្គានីស្ថាន ដើម្បីបណ្តេញរបបតាលីបង់ ដែលកំពុងកាន់កាប់ក្រុមអាល់កៃដា និងប៊ីន ឡាដិន ។

នៅខែវិច្ឆិកា រដ្ឋធានី Kabul បានដួលរលំ ហើយមានវត្តមានរបស់អាមេរិករយៈពេល ២០ ឆ្នាំនៅ អាហ្វហ្គានីស្ថាន ។ ដល់ខែសីហា ឆ្នាំ ២០២១ ទាហានអាមេរិក និងសម្ព័ន្ធមិត្តបានដកខ្លួនចេញពីទីក្រុងកាប៊ុល ដែលនាំឱ្យសង្រ្គាមឈានដល់ទីបញ្ចប់ ប៉ុន្តែបានបង្កការខូចខាតចំនួន ៨ ពាន់ពាន់លានដុល្លារ និងស្លាប់ជិត ១ លាននាក់ ។

២. ការងើបឡើងនៃ ISIS

ក្នុងរយៈពេលពីរទសវត្សរ៍កន្លងមកនេះ វត្តមានរបស់អាមេរិកនៅមជ្ឈិមបូព៌ាបានផ្លាស់ប្តូរតុល្យភាពអំណាចក្នុងតំបន់ដែលបង្កឱ្យមានព្រឹត្តិការណ៍ដូចជា Arab Spring និងឈានទៅដល់ការងើបឡើងនៃ ISIS ផងដែរ ។ ក្រុម ISIS កើតចេញពីសំណល់នៃក្រុមអាល់កៃដានៅអ៊ីរ៉ាក់ ហើយបានទាញយកផលប្រយោជន៍ពីអស្ថិរភាពដែលកំពុងកើនឡើងនៅក្នុងតំបន់ដែលបណ្តាលមកពីការឈ្លានពានរបស់អាមេរិក ។

អាមេរិកបានដឹកនាំកងកម្លាំងប្រជាធិបតេយ្យស៊ីរី រួមជាមួយនឹងកងកម្លាំងសន្តិសុខអ៊ីរ៉ាក់ ដើម្បីរុញច្រាន ISIS ត្រឡប់មកវិញជាបណ្តើរៗ ហើយដណ្តើមយកទីក្រុង និងទីតាំងសំខាន់ៗមកវិញ ។

៣. ការរឹតបន្តឹងប្រព័ន្ធសន្តិសុខនៅអាកាសយានដ្ឋាន

ការត្រួតពិនិត្យប្រវត្តិបុគ្គលិកអាកាសយានដ្ឋានទាំងអស់បានក្លាយជាកាតព្វកិច្ច ។ សូម្បីអ្នកទៅក្បែរយន្តហោះតម្រូវឲ្យមានសំបុត្រអ្នកដំណើរ និងអត្តសញ្ញាណប័ណ្ណជាដាច់ខាត ។ ហើយត្រូវស្កេនពេញរាងកាយ មិនស្កេនជាមួយឧបករណ៍ដែកតូចដូចមុនឡើយ ។ ចំណែកឯទ្វារកាប៊ីនយន្ដហោះត្រូវបានចាក់សោ និងពង្រឹងបន្ថែម ខណៈការត្រួតពិនិត្យលើអ្នកដំណើរត្រូវបានពង្រឹងបន្ថែមដូចគ្នា ។

លើសពីនេះ អ្នកមិនអាចយកសារធាតុរាវច្រើនឡើងលើយន្តហោះទេ ហើយក៏មិនអាចឆ្លងកាត់កន្លែងត្រួតពិនិត្យអាកាសយានដ្ឋានដោយមិនដោះស្បែកជើង ខ្សែក្រវ៉ាត់ កុំព្យូទ័រយួរដៃ កាមេរ៉ា និង Ipad ផងដែរ ។ ដូច្នេះការត្រួតពិនិត្យតាមកន្លែងរួមទាំង កន្លែងដាក់ឥវ៉ាន់ បានក្លាយជារឿងធម្មតា ប៉ុន្តែគ្រប់យ៉ាងធ្វើឲ្យអ្នកដំណើរទទួលអារម្មណ៍រំខានជាខ្លាំង ។

៤. ការរើសអើងបានកើនឡើង

បន្ទាប់ពីព្រឹត្តិការណ៍ ៩/១១ មហាជននាំគ្នារើសអើងចំពោះសាសនាឥស្លាម និងមូស្លីម ទោះបីប្រធានាធិបតី Bush បាននិយាយថា “សង្រ្គាមរបស់យើងគឺប្រឆាំងនឹងអំពើអាក្រក់ មិនមែនប្រឆាំងនឹងសាសនាអ៊ីស្លាមទេ” ក៏ដោយ ។

៥. ការប្រមូលទិន្នន័យ និងការឃ្លាំមើលបានផ្លាស់ប្តូរ

មុន​ពេល​យន្តហោះ​បុក​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ពិភពលោក តុល្យភាព​រវាង​ឯកជនភាព​ និង​សន្តិសុខ​ជាតិ​គឺស្មើគ្នាជាងបច្ចុប្បន្ន ។ អាមេរិកធានាថា ព្រឹត្តិការណ៍ ៩/១១ មិនអាចកើតឡើងម្តងទៀតទេ ដូច្នេះការប្រមូលទិន្នន័យបានក្លាយជារឿងធម្មតា ខណៈពេលរដ្ឋាភិបាលជុំវិញពិភពលោកចាប់ផ្តើមប្រមូលទិន្នន័យឯកជនពីមនុស្សរាប់ពាន់លាននាក់ ដើម្បីផលប្រយោជន៍សន្តិសុខជាតិ ។

សូមបញ្ជាក់ថា ការបំផ្លិចបំផ្លាញមជ្ឈមណ្ឌលពាណិជ្ជកម្មពិភពលោក និងហេដ្ឋារចនាសម្ព័ន្ធដែលនៅក្បែរនោះបានបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សេដ្ឋកិច្ចទីក្រុងញូវយ៉ក និងជះឥទ្ធិពលយ៉ាងខ្លាំងដល់ទីផ្សារពិភពលោក ៕

ប្រែសម្រួល៖ វារី

ប្រែសម្រួល៖ history

ចុចអាន៖ រឿងរ៉ាវ នៃការវាយប្រហារភេរវកម្ម លើអគារពាណិជ្ជកម្មនៅអាមេរិក ថ្ងៃទី១១ ខែកញ្ញា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជីវិតកម្សាន្ដ៥ ម៉ោង មុន

តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ

សហគ្រាសចិន
សន្តិសុខសង្គម១១ ម៉ោង មុន

ពលរដ្ឋ​ចោទជនជាតិ​ចិនមួយ​ក្រុមនៅ​​ក្រុមហ៊ុន​ចម្ការ​ចេក​​ខេត្ត​ក្រចេះ បាញ់សត្វគោក្របី​អ្នកស្រុក​លេីកដាក់ឡានយ៉ាងអានាធិបតេយ្យ

ចរាចរណ៍៤ ម៉ោង មុន

បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

រុស្ស៊ី បាញ់មីស៊ីលពន្លិចកប៉ាល់ដឹកទំនិញមួយគ្រឿង សង្ស័យដឹកអាវុធអង់គ្លេស យកទៅឲ្យអ៊ុយក្រែន

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

អង់គ្លេសនិងបារាំង ប្រកាសដឹកនាំក្រុមចម្រុះ ដាក់ទ័ពទៅអ៊ុយក្រែន ទោះគ្មានអាមេរិក

Sokha Hotels

ព័ត៌មានពេញនិយម