Connect with us

KPT+

របត់សំខាន់បី នៃជីវិតមនុស្ស​ដែលគ្រប់គ្នា​គួរដឹង នឹងត្រៀមខ្លួនទាន់ពេលវេលា

បានផុស

នៅ

មានរឿងបីយ៉ាង ដែលគ្រប់គ្នាតែង​តែ​ខ្លាចបំផុត ​តែ​ក៏ត្រូវតែឆ្លងកាត់ជៀសមិនរួច​មុនពេល​ដែលវាក្លាយជាអំណាចផ្ទាល់ខ្លួន​របស់យើង​ម្នាក់ៗ ឬហៅថា«ចាស់ចិត្តចាស់គំនិត»។

ទាំងនោះមាន៖

១ ការផ្លាស់ប្តូរ

ការផ្លាស់ប្តូរភាគច្រើន​ឈឺចាប់ណាស់ ឧទាហរណ៍ ដូចពេលដឹងថា ​មិត្តយើង​មិនដូចមុនពេលលុយ​ចូលមកដល់ សង្សាយើងប្រែប្រួលពេលគេមានមុខនាទី​ធំជាងមុន មិនដូចកាលនៅរៀន ឬ​ពេលដែលប្អូនយើងពេញវ័យ​វាចេះតមាត់ ។ល។ប៉ុន្តែ​នេះជាការឈឺចាប់ដែលជីវិត​បង្រៀនមនុស្ស​គ្រប់គ្នា​ដូចពាក្យមួយថា កុំទុកចិត្ត លើលោកនេះមាន​តែពាក្យផ្លាស់ប្តូរទេ​ដែលសរសេរនៅដដែល ។

ជោគជ័យ​ពិត​គឺ សមត្ថភាពរបស់យើងក្នុងការទទួលយក​និងឆ្លងកាត់ការផ្លាស់ប្តូរបង្កើន​ភាពយោគយល់ ភាពអត់ធន់ ដែលឲជះឥទ្ធិពលយ៉ាងខ្លាំងដល់អាជីព និង​ទំនាក់ទំនងពេញលេញមួយ​នៅក្នុងជីវិតរបស់យើង។

ជាមួយ​ការពិតដែលថាអ្វីៗនឹង​ផ្លាស់ប្តូរតាមពេលវេលា  យើងតែងតែឆ្ងល់ថាហេតុអ្វីបានជាលោកនេះពិបាកដូច្នេះ? តាមពិត យើងមានលក្ខណៈសរីរវិទ្យានៅក្នុងរបៀបរស់រានមានជីវិតហើយនៅក្នុងរបៀបនេះ សមត្ថភាពរបស់យើងដើម្បីទទួលបានភាពច្បាស់លាស់អំពីអ្វីដែលយើងដោះស្រាយ​ចំពោះការ​ផ្លាស់ប្តូរនៅក្នុងជីវិតរបស់យើង។

ដើម្បីបន្សាំនឹង​ការផ្លាស់ប្តូរនៅក្នុងជីវិតទាមទារអោយយើងមានមូលដ្ឋានគ្រឹះនិង​ផ្តោត​លើ​សេចក្តីពិត​ស្នូលរបស់យើង​អំពីថា តើយើងជានរណានិងអ្វីទៅដែលយើងត្រូវការ។

២ ស្គាល់និងទទួលយកភាពអាក្រក់ឬល្អរបស់ខ្លួន

យើងទាំងអស់គ្នាកើតមកជាមួយជីភីអេសខាងក្នុងខ្លួនសម្ងាត់មួយ ដែលជួយណែនាំយើងឱ្យដឹងពីអ្វីត្រឹមត្រូវសម្រាប់យើងនិងអ្វីដែលមានអារម្មណ៍ថាមិនល្អ។

ការរៀនពីរបៀបភ្ជាប់ទំនាក់ទំនងជាមួយខ្លួនយើង ជាមេរៀនដំបូងនិងធំ។ យើងមិនអាចបំភ្លេចខ្លួនឯងចោលទេ ប្រសិនធ្វើអញ្ចឹងយើងនឹង​ហើយនិងមានបញ្ហា។

មានសំណួរ ៣ ដែលមានឥទ្ធិពលក្នុងការសួរខ្លួនឯងថាៈ

តើ​ខ្ញុំ​ជា​អ្នកណា?

តើអ្វីទៅជាបំណងប្រាថ្នារបស់ខ្ញុំ?

តើខ្ញុំអាចស្រឡាញ់ខ្លួនឯងបានល្អបំផុតដោយរបៀបណា?

នៅពេលយើង​ដាក់ចេញនូវការ​សួរសំណួរទាំងនេះដោយស្ងៀមស្ងាត់ ហើយបន្ទាប់មកបញ្ចេញវាទកាន់ពិភពលោក គឺ​យើង​កំពុងដាំគ្រាប់ពូជដែលមានឥទ្ធិពលនៃចេតនារបស់យើងហើយវាជាចម្លើយ។ តាមវិធីនេះហើយ​ដែលមនុស្ស​ជោគជ័យទំាងឡាយ​បានភ្ជាប់ខ្លួនគេទៅនឹងសកលលោកជាមួយវិធីដ៏ឆ្លាតវៃ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

៣ រៀនធ្វើពើ

យើងស្អប់ណាស់ការធ្វើពើ តែបើយើងមិនធ្វើពើជាក្លាហាន​យើងមិនអាចក្ហាហានបានទេ។ ចិត្ត​យើងបញ្ជាសិន ទើបសកម្មភាព​យើង​ទៅរួចតាមក្រោយ។ ប្រសិន​យើងប្រាប់ខ្លួនឯងថាភ័យ​យើងនឹងកាន់តែភ័យ។​ដូចពេលយើងឈឺ​បើយើងប្រាប់ថា​មិនឈឺ គឺវាមិនឈឺឡើយ។ ទស្សនវិជ្ជានេះស្តាប់ទៅដូចឆ្កួតឡប់តែ​តាម​ពិត​វិធីឆ្កួតឡប់ជាច្រើន​បានរុញមនុស្ស​ឱ្យជោគជ័យ​បន្សល់ស្នាដៃ​ជាច្រើន​ក្រោយគរបាត់ពីលោកនេះទៅ។

ប្រសិន​គង់តែស្លាប់​ម្តេចមិនរើសការស្លាប់ដោយក្លាហាន?

កម្រិតនៃសុភមង្គលនិងភាពរីករាយនៅក្នុងជីវិតរបស់យើងគឺទាក់ទងដោយផ្ទាល់ទៅនឹងសមត្ថភាពរបស់យើងក្នុងការស្វែងរកវា ទាក់ទងនឹង​ភាពក្លាហានក្នុងការ​ជំនៈឧបសគ្គ ការ​ដោះស្រាយចំពោះការ​ប្រមាទមើលងាយទំាងអស់ និងអំពើ​ប្រឆាំង​ក្បត់នានា។

ប្រសិនបើយើងមិនបានរៀនពីរបៀបឈឺចាប់ ដោយទំាងបីយ៉ាង​ខាងលើ យើងនឹងមិនលូតលាស់ទេ។ ការខកខានមិនបានលូតលាស់ជាញឹកញាប់មើលទៅដូចជាបញ្ហាសុខភាព តែវាមាន​រោគសញ្ញាជាបញ្ហាអារម្មណ៍ និងបញ្ហាទំនាក់ទំនងដែលភាគច្រើនជួបតែមនុស្សមិនល្អ ព្រោះយើងមិនដឹងថា អ្វីទៅហៅថាទំនាក់ទំនង​។

ហាណា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

បទល្មើសចោរកម្ម
សន្តិសុខសង្គម២៣ ម៉ោង មុន

ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់

ព័ត៌មានជាតិ៣ ម៉ោង មុន

បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព

ព័ត៌មានជាតិ២១ ម៉ោង មុន

មន្ទីរសុខាភិបាលភ្នំពេញ ឱ្យម្ចាស់ហ្វេសប៊ុក Mommy Natural លុបវីដេអូ​ដែលថា លេបប្រមាត់ទាកាប៉ាស្រស់ល្អសម្រាប់អ្នកកាត់ប្រមាត់

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

នាយក​រដ្ឋមន្ត្រី​៣រូបក្នុងត្រកូល «ស៊ីណាវ៉ាត្រា»​ មាន​វាសនា​​​ខ្ពស់​រួច​ផុត​ពីការទម្លាក់​អំណាច​ដោយសភា ប៉ុន្តែ​​​២រូប​​​​​ឆ្លងមិនផុត​រដ្ឋប្រហារ​

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

មេសន្តិសុខជាតិប៉ូឡូញ៖ បើរុស្ស៊ីវាយ ខ្លួនអាចទប់ជាប់បានត្រឹម២សប្តាហ៍ប៉ុណ្ណោះ

Sokha Hotels

ព័ត៌មានពេញនិយម