Connect with us

KPT+

សមាគមអ្នកនិពន្ធខ្មែរ ជ្រើសរើសសិក្ខាកាម៥០រូប ចូលសិក្សាវិជ្ជានិពន្ធ២វគ្គ គឺទ្រឹស្តីអក្សរសិល្ប៍ និងរឿងខ្លី

បានផុស

នៅ

សមាគមអ្នកនិពន្ធខ្មែរ កំពុងជ្រើសរើសសិក្ខាកាមចំនួន ៥០នាក់ សម្រាប់វគ្គបណ្តុះបណ្តាលអ្នកនិពន្ធជំនាន់ទី៣៥ ដោយបណ្តុះបណ្តាលវិជ្ជានិពន្ធចំនួន២វគ្គ គឺ “ឈ្វេងយល់អំពីទ្រឹស្តីអក្សរសិល្ប៍” និង “រឿងខ្លី”។ នេះបើតាមការផ្សព្វផ្សាយរបស់សមាគមអ្នកនិពន្ធខ្មែរនៅលើបណ្តាញសង្គមហ្វេសប៊ុក ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៣នេះ។

រូបភាពពី៖ សមាគមអ្នកនិពន្ធខ្មែរ
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

វគ្គបណ្តុះបណ្តាល ស្តីពី “ឈ្វេងយល់អំពីទ្រឹស្តីអក្សរសិល្ប៍” នេះ សិក្សាពីថ្ងៃចន្ទ ដល់ថ្ងៃព្រហស្បតិ៍ ចំណែកវគ្គ “រឿងខ្លី” សិក្សាថ្ងៃសៅរ៍ និងថ្ងៃអាទិត្យរៀងរាល់សប្តាហ៍ នៅអគារសមាគមអ្នកនិពន្ធខ្មែរ ស្ថិតនៅក្នុងបរិវេណវត្តបទុមវតី សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ ចំពោះតម្លៃសិក្សាវិញ គឺ៤០ដុល្លារក្នុងមួយវគ្គ ហើយសិក្ខាកាមអាចជ្រើសរើសបានថា សិក្សាវគ្គណាមុនក៏បាន។

រូបភាពពី៖ សមាគមអ្នកនិពន្ធខ្មែរ

សម្រាប់វគ្គសិក្សា “ឈ្វេងយល់អំពីទ្រឹស្តីអក្សរសិល្ប៍” ពីម៉ោង ១៧:៣០នាទី ដល់ម៉ោង ១៩:៣០នាទី។ រីឯ វគ្គ“រឿងខ្លី” សិក្សាថ្ងៃសៅរ៍ ម៉ោង១៣:០០នាទី ដល់ម៉ោង ១៧:០០នាទី ហើយថ្ងៃអាទិត្យ ម៉ោង ៧:៣០នាទី ដល់ម៉ោង ១១:៣០នាទី។

សូមជម្រាបថា ចំពោះអ្នកមានបំណងចុះឈ្មោះសិក្សាវគ្គនិពន្ធអក្សរសិល្ប៍ និងនិពន្ធរឿងខ្លី អាចចុះឈ្មោះឱ្យបានពីថ្ងៃនេះ រហូតដល់ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៣។ ទីកន្លែងទទួលពាក្យគឺ នៅទីស្នាក់ការរបស់សមាគមអ្នកនិពន្ធខ្មែរ ក្នុងបរិវេណវត្តបទុមវតី ឬ តាមរយៈអ៊ីម៉ែល [email protected] ឬ តាមលេខទូរសព្ទ ០១២ ៧៩ ២៩ ៥៩៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៤ នាទីutes មុន

​រដ្ឋមន្ត្រី​ការពារជាតិ​អាមេរិក​ច្រានចោលការរិះគន់​ដែល​ថា​ រដ្ឋបាល​ត្រាំ​​ក្បត់​សម្ព័ន្ធ​មិត្ត​​​​

សេចក្ដីជូនដំណឹង៤ នាទីutes មុន

ឯកឧត្តម ទេព អស្នារិទ្ធ ចេញញត្តិថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះគម្រោងវាយប្រហារដោយដ្រូន ចូលភូមិគ្រឹះរបស់សម្តេចតេជោ ហ៊ុន សែន

សេចក្ដីជូនដំណឹង៦ នាទីutes មុន

ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ចេញញត្តិថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះគម្រោងវាយប្រហារដោយដ្រូន ចូលភូមិគ្រឹះរបស់សម្តេចតេជោ ហ៊ុន សែន

ព័ត៌មានជាតិ១៣ នាទីutes មុន

ជំនួយ USAID នឹងបញ្ចប់ពីស៊ីម៉ាក់ចាប់ពីថ្ងៃទី១ ខែមីនា

សេចក្ដីជូនដំណឹង១៣ នាទីutes មុន

អ្នកឧកញ៉ា ឃុន សៀ ចេញញត្តិថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះគម្រោងវាយប្រហារដោយដ្រូន ចូលភូមិគ្រឹះរបស់សម្តេចតេជោ ហ៊ុន សែន

ងួន ចាន់ដាវិត
ជីវិតកម្សាន្ដ៦ ម៉ោង មុន

G-Devith ៖ បុគ្គលដែលអាចហែកមេឃចេញបាន មានន័យថា អ្នកនោះអាចរួចពីសំណាញ់ច្បាប់ហើយ

ជីវិតកម្សាន្ដ២៤ ម៉ោង មុន

UNICEF ចេញសេចក្តីថ្លែងការណ៍ទាក់ទងនឹងករណីកូនប្រុស G-Devith ដោយគូសបញ្ជាក់ ២ចំណុចធំ

បច្ចេកវិទ្យា៧ ម៉ោង មុន

ទូរស័ព្ទថតរូបក្នុងទឹកដំបូងគេក្នុងប្រទេសកម្ពុជា OPPO Reno13 Series 5G សម្ពោធជាផ្លូវការហើយ និងបំពាក់ដោយ AI ទំនើបៗ

ព័ត៌មានជាតិ២០ ម៉ោង មុន

អភិបាលរងខេត្តស្វាយរៀង÷ យុវជន ត្រូវមាន មានស្មារតីស្នេហាជាតិ ជួយជាតិ លើកកម្ពស់មុខមាត់ជាតិឱ្យបានច្រើន

ព័ត៌មានជាតិ៧ ម៉ោង មុន

អ្នកឧកញ៉ា៣រូប បរិច្ចាគជាង១លានដុល្លារ សង់អគារសាកលវិទ្យាល័យសម្ដេចព្រះមហាសង្ឃរាជ បួរ គ្រី នៅខេត្តកណ្ដាល

Sokha Hotels

ព័ត៌មានពេញនិយម