Connect with us

KPT+

រវាងកាហ្វេកាពូឈីណូ ឡាតេ​ និងទឹកកាហ្វេខ្មៅសុទ្ធ មួយណាល្អជាង

បានផុស

នៅ

ចម្លើយខ្លី គឺ​កាហ្វេសុទ្ធ​តែងតែល្អជាងជានិច្ច។​ មនុស្ស​កាន់តែច្រើនឡើងចាប់ផ្តើម​លែងដាក់អ្វីបន្ថែមទៅក្នុងការហ្វេទៀតហើយ​ពេលដែលគេកាន់តែមាន​ការយល់ដឹង។

ទោះយ៉ាងណាក៏ដោយ មិនមានការស្រាវជ្រាវច្រើន លើផលប៉ះពាល់សុខភាពរបស់អ្នកបន្ថែមគ្រីម​ ឬទឹកដោះគោទេព្រោះ តាមយីហោហើយខ្លះអាចមានគ្រីមដែលផ្តល់សុខភាពល្អជាងយីហោដទៃ​ដូចជា គ្រីម​ផលិតពី​ទឹកដោះគោ​ធម្មជាតិពិត ឬខ្ទិះដូងពិត។

ជាទូទៅ ធម្មជាតិតែងតែជាជំរើសប្រសើរជាងគ្រប់យ៉ាង​ក្នុងការ​ហូបចុក។

ប្រសិនបើអ្នកចូលចិត្តលាយកាហ្វេជាមួយក្រែម គ្រីម​និងទឹកស៊ីរ៉ូផ្សេងៗមិនថា តែបៃតង ផ្លែស្តប៊ែរី សូមពិចារណាជ្រើសរើសយកផលិតផល​ធម្មជាតិ។ នេះឯងដែលធ្វើឱ្យតម្លៃប្រេន​កាហ្វេដែលប្រើ​ផលិតផល​ល្អ បានចំណុះតិច​ហើយមាន​តម្លៃខ្ពស់ ដូចជាស្តារបាក់។ល។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទាំងកាហ្វេ cappuccino និងកាហ្វេ រសជាតិលាយ​នានា កាន់តែច្រើន ផលិតផល​លាយ​នោះកាន់តែពិបាកជាផលិតផលធម្មជាតិបានណាស់​ដូច្នេះហើយដែលវានឹង​ផ្តល់ផលអាក្រក់ដល់សសៃឈាមនឹងបេះដូង ។

ដោយសារតែ​បច្ចុប្បន្ន កាហ្វេត្រូវបានគេរំពឹងថានឹងក្លាយជាចំណុចខ្លាំងមួយលើកំពូលតារាង​នៃពពួកភេសជ្ជៈយើងគួរមានការយល់ដឹងខ្ពស់មុនពេលក្រេបវាចូលពោះ។

តាមពិតកាហ្វេធម្មតាតែងតែមានរសជាតិខ្សោយជាងកាហ្វេអ៊ីសប្រេសសូ តែ​ភេសជ្ជៈទាំងពីរនេះទទួលបានអត្ថប្រយោជន៍ខ្លាំង​ណាស់ ប្រសិនគេ​កិនវាប្រើប្រាស់គ្រាប់ពិតៗស្រស់ៗនិងមានគុណភាព។

គ្រាប់កាហ្វេ​ដែលយកមកកិន រឹតតែ​សំខាន់ដូចវិធីកិនដែរ ​បើវាល្អ​ពិតមែន​កុំបាច់ថែមអ្វី​ក៏ទទួលទានបានមានរសជាតិឆ្ងាញ់ និងល្អបំផុតសម្រាប់ភ្ញោចសុខភាព​ផ្លូវចិត្ត​និងរាងកាយ ប្រសិនកាហ្វេនោះ ​ដាក់គ្រីមនិងស្ករបន្ថែម ទើបអាច​ហូបបាន​ យើងគួរប្រុងប្រយ័ត្ន វាពុំមែនកាហ្វេសុទ្ធឡើយ។

ស្រស់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៣៤ នាទីutes មុន

លោក ឃួង ស្រេង÷ ឆ្នាំនេះ ទិវាចងចាំរម្លឹកអំពីរបបខ្មែរក្រហមត្រូវប្រារព្វធ្វើឡើងធំជាងឆ្នាំមុនៗ

ជីវិតកម្សាន្ដ១ ម៉ោង មុន

បង្ហាញខ្លួនលើកណា ឈុតសម្លៀក​បំពាក់​របស់ Lisa ទាក់​ទាញ់​ការរិះគន់​ថា សិចស៊ីពេកនាំឲ្យខូចតម្លៃស្រ្តី

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

៥ ចំណុច ធ្វើ​ឲ្យដឹងច្បាស់​ពី​ទុរេនវៀតណាម នៅសល់ជោរជន់ និងគ្មានអ្នកទិញបរិភោគ

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

លោក គីម ជុងអ៊ុន ជំរុញផលិត​កម្ម​គ្រាប់កាំភ្លើង​ដើម្បី​ពង្រីកអំណាច​ប្រយុទ្ធ​​

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

លោក មីន អ៊ុងឡាំង ទៅចូលរួម​​ទិវា​ជ័យ​ជម្នះ​ក្នុងសង្គ្រាម​លោក​លើក​ទី​២​នៅរុស្ស៊ី

Sokha Hotels

ព័ត៌មានពេញនិយម