អាយុចន្លោះ ១៨ទៅ​២៥ឆ្នាំ គួរគ្រប់គ្រងពេលវេលាបែបណា – Kampuchea Thmey Daily
Connect with us

KPT+

អាយុចន្លោះ ១៨ទៅ​២៥ឆ្នាំ គួរគ្រប់គ្រងពេលវេលាបែបណា

Published

on

យុវវ័យមិនតិចទេ បណ្ដែតបណ្ដោយពេលវេលារបស់ខ្លួនឲ្យកន្លងទៅជាមួយរឿងឥតប្រយោជន៍ជាច្រើន។ ត្បិតតែអ្នកខ្លះ មិនចាយពេលលើរឿងពុំបានការក៏ពិតមែន តែវេលាដែលខ្លួនគេមានទាំងប៉ុន្មាន បែរមិនអាចបែងចែកធ្វើយ៉ាងណាមិនឲ្យខាតបានឡើយ។

ការគ្រប់គ្រងពេលវេលាឲ្យបានល្អ មានន័យថា ចេះប្រើពេល ២៤ ម៉ោងសម្រាប់ពេលធ្វើការ ពេលគេង ពេលញាំ ពេលកម្សាន្ត ពេលរៀនសូត្រ និងពេលហាត់ប្រាណជាដើម។

ខាងក្រោមជាក្បួនគ្រប់គ្រងពេលមានប្រសិទ្ធិភាពជាងមុន៖

១. ដាក់គោលដៅប្រចាំថ្ងៃ

រាល់ព្រឹកពេលក្រោកពីគេង ត្រូវដឹងថាក្នុងថ្ងៃនេះ យើងចង់ធ្វើអ្វីខ្លះ? តើចង់សម្រេចការងារណាមួយ? ជាពិសេសគួរតែសរសេរអំពីការងារដែលត្រូវធ្វើនៅថ្ងៃបន្ទាប់ ទើបមួយថ្ងៃៗរបស់យើង មិនចាយទៅឥតប្រយោជន៍។ ម៉្យាងទៀតនោះ ត្រូវដឹងថា មនុស្សណាគួរចំណាយពេលជាមួយ មនុស្សណាគួរគេចវេស។

២. មិនទុកការងារចោល

មនុស្សច្រើននាក់ រមែងខ្វល់ព្រួយពីការងារដែលខ្លួនត្រូវធ្វើ ជាជាងចំណាយពេលទៅធ្វើការងារទាំងនោះ។ កាលណាទុកការងារចោល អារម្មណ៍ចាប់ផ្តើមនៅមិនស្ងប់ និងចេះតែវិលវល់ៗ។ ហេតុនេះ ចៀសវាងចាប់នេះចាប់នោះមិនជាប់ គួរបញ្ចប់ការងារនីមួយៗ កុំបន្សល់ស្កេកស្កះ។

៣. កំណត់ពេលបញ្ចប់ការងារ

ការងារមួយចំនួនមានពេលកំណត់ដែលត្រូវបញ្ចប់ តែមានការងារមួយចំនួនទៀត ពុំកំណត់ពេលឡើយ ដោយយើងជាអ្នកកំណត់ដោយខ្លួនឯង។  សិស្ស-និស្សិតច្រើនណាស់និយមអនុវត្តគោលការណ៍មួយយប់មុន ឬ one night policy ដើម្បីបញ្ចប់កិច្ចការដែលគ្រូដាក់ឲ្យ រីឯបុគ្គលិកខ្លះក៏ធ្វើបែបនេះដូចគ្នា។ យ៉ាងណាក្ដី ​ការដាក់ពេលដើម្បីបង្ហើយភារៈឲ្យចប់សព្វគ្រប់ មិនធ្វើឲ្យយើងក្រពុលមុខ ពេលថ្ងៃកាន់តែកៀកមកដល់។

៤. លែងធ្វើការច្រើនមុខក្នុងពេលតែមួយ

ក្លាយជាមនុស្សមានសមត្ថភាពធ្វើការងារច្រើនក្នុងពេលតែមួយគឺជាការល្អ ប៉ុន្តែត្រូវគិតអំពីគុណភាព និងប្រសិទ្ធភាពផងដែរ។ យើងមិនអាចធ្វើការងារសាលា អានសៀវភៅ និងរៀបផែនការការងារ ក្នុងពេលជាមួយគ្នាទេ។  ការដែលចេះផ្តោតលើកិច្ចការមួយឲ្យ ល្អ វាក៏នឹងសម្រេចបានលទ្ធផលល្អដូចគ្នា៕

ប្រែសម្រួល៖ សន្យា

ប្រភព៖ Success

Click to comment

Leave a Reply

Your email address will not be published.

7 − five =

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានពេញនិយម