Connect with us

KPT+

របស់របរប៉ុន្មាននេះមិនគួរទុកក្នុងកាបូបលុយឡើយ

បានផុស

នៅ

ដើម្បីបង្ការហានិភ័យផ្ទាល់ខ្លួន នៅពេលបាត់កាបូបលុយ មានរបស់មួយចំនួនយើងមិនគួរដាក់ក្នុងកាបូបលុយទេ។

 ស្មាតហ្វូន ៖ បច្ចុប្បន្នស្មាតហ្វូនមានស្ទើរតែគ្រប់គ្នា ហើយអ្វីដែលរឹតតែថ្មីសន្លាងនោះគឺកាបូបលុយសព្វថ្ងៃមានកន្លែងដាក់ទូរសព្ទដៃងាយស្រួលថែមទៀត។ ប្រសិនបើយើងដាក់ស្មាតហ្វូនក្នុងកាបូបលុយ ពេលបាត់វាច្បាស់ជាវីវរ ព្រោះឯកសារ រូបភាព វីដេអូ សុទ្ធតែរក្សាទុកក្នុងទូរសព្ទទាំងអស់។

កាតធនាគារ ៖ ប្រសិនបើមិនចាំបាច់ប្រើកាតជាប់លាប់ដើម្បីដកឬដាក់លុយទេ គួររក្សាទុកនៅផ្ទះល្អជាង កុំរក្សាទុកវាជាប់លាប់ក្នុងកាបូបអី។ ជាការពិត នៅពេលបាត់កាតធនាគារ យើងអាចសុំខាងធនាគារធ្វើកាតថ្មីឱ្យវិញបាន តែវានាំឱ្យខាតពេលធ្វើការងាររកស៊ីជាដើម។ ប៉ុន្តែបើចាំបាច់ត្រូវយកវាតាមខ្លួនរាល់ថ្ងៃ គួរមានកន្លែងសាគួរផ្សេងសម្រាប់ដាក់កាត ជាជាងដាក់ក្នុងកាបូបលុយ។

សន្លឹកបង្កាន់ដៃធនាគារ ៖ សន្លឹកបង្កាន់ដៃធនាគារផ្ទុកព័ត៌មានផ្ទាល់ខ្លួន បើបាត់ធ្លាក់ក្នុងដៃជនខិលខូច ពួកគេនឹងដឹងខ្ទេចអស់ពីស្ថានភាពហិរញ្ញវត្ថុ និងដឹងទីកន្លែងស្នាក់នៅរបស់យើងច្បាស់ដូចថ្ងៃ។ ដូច្នេះគួររក្សាវាក្នុងកន្លែងមានសុវត្ថិភាពនៅផ្ទះ​ ជាជាងដាក់កាបូបយកតាមខ្លួន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សៀវភៅធនាគារ ៖ បើបាត់សៀវភៅធនាគារ វានឹងងាយស្រួលឱ្យពួកចោរក្លែងឯកសារ និងព័ត៌មានចំណាយលុយធនាគាររបស់យើងយ៉ាងងាយស្រួល។

សៀវភៅមូលប្បទានបត្រ ៖ ប្រសិនបាត់សៀវភៅមូលប្បទានបត្រ ពួកជនខិលខូចងាយនឹងយកវាទៅប្រើយ៉ាងស្រួល។  ទោះបីព័ត៌មាននិងលេខកូដគណនីរបស់យើងអាចបញ្ជារទៅខាងធនាគាឲ្យរបិទបានស្រួលក៏ដោយ ប៉ុន្តែគួរកុំដាក់វាក្នុងកាបូបលុយល្អជាង ដូចពាក្យចាស់ពោលថា “ការពារប្រសើរជាងព្យាបាល”៕

ប្រែសម្រួល៖ សន្យា

ប្រភព៖ CNBC

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៥ ម៉ោង មុន

វិទ្យាស្ថានអភិវឌ្ឍន៍មុខជំនាញកម្ពុជា-ថៃ ត្រៀមបង្ហាញស្នាដៃនិស្សិត២ប្រភេទ ក្នុង​ទិវា​ជាតិ​អប់​រំបណ្តុះបណ្តាល​បច្ចេកទេសនិងវិជ្ជាជីវៈ លើកទី៨

ព័ត៌មានជាតិ៥ ម៉ោង មុន

សម្ដេចតេជោ ៖ សូម​កុំ​ពង្រីក​ទំនាស់​ឲ្យ​រីករាលដាល​ដល់​វិស័យ​ផ្សេង​ រហូត​ដល់​ការ​ស្អប់​ខ្ពើម​ជាតិសាសន៍

ព័ត៌មានជាតិ៦ ម៉ោង មុន

ផ្លូវថ្មើរជើងមុខវត្តឧណ្ណាលោម មានរៀបចំពិធីយុទ្ធនាការ “១ម៉ឺនរៀល ១ម៉ឺននាក់”

ព័ត៌មានជាតិ៩ ម៉ោង មុន

លោក អ៊ី ឈាន យកអំណោយសម្តេចកិត្តិព្រឹទ្ធបណ្ឌិតជូនកងកម្លាំងតាមខ្សែព្រំដែន

ព័ត៌មានជាតិ១០ ម៉ោង មុន

ក្រសួងការបរទេស ដឹងគុណ និងអរគុណកងទ័ពខ្មែរដែលឈរជើងនៅសមរភូមិយ៉ាងអង់អាចក្លាហានការពារទឹកដី

Sokha Hotels

ព័ត៌មានពេញនិយម