Connect with us

KPT+

មកស្គាល់កន្លែងហាត់ប្រាណ មានទាំងអាងហែលទឹក ស្ទីមសូណា និងតម្លៃសមរម្យក្នុងក្រុងភ្នំពេញ

បានផុស

នៅ

បើនិយាយពីកន្លែងហាត់ប្រាណ ទីណាក៏មានដែរ ប៉ុន្តែកន្លែងហាត់ប្រាណ ដែលមានផាសុកភាព មានអាងទឹក ទីធ្លាធំទូលាយ និងអាចស្ទីមសូណាបាន មានមិនច្រើនប៉ុន្មានទេ។

នៅពេលនេះ កម្ពុជាថ្មី សូមណែនាំក្លឹបហាត់ប្រាណ ៣ កន្លែងក្នុងក្រុងភ្នំពេញ ដែលអាចផ្តល់ការសម្រាកដ៏ពេញលេញ។​
១. ក្លឹបហាត់ប្រាណ និងអាងហែលទឹក ភូមិគ្រឹះចោមចៅ
ជាមួយនឹងទីធ្លាធំទូលាយ អាងទឹកស្អាត បរិយាកាសល្អ រួមនឹងឧបករណ៍ហាត់ប្រាណទំនើបៗ លោកអ្នកក៏ចូលរួមសកម្មភាព​កីឡា​វាយប៉េងប៉ុង ស្នូកឃឺ ហើយថែមទាំងអាចស្ទីមសូណាបានទៀតផង។​
ទីតាំក្លឹបហាត់ប្រាណមួយកន្លែងនេះ មានចម្ងាយតែប្រហែល ២០០ម៉ែត្រ ពីរង្វង់មូលចោមចៅ ប៉ុណ្ណោះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

២. ក្លឹបហាត់ប្រាណ Ming Hour Sport Club សាខាចំការដូង
មុីង ហួរ ជាក្លឹបហាត់ប្រាណល្បីឈ្មោះ​យូរមកហើយ ដែលមានទីតាំងចាស់នៅម្តុំផ្សារអូឡាំពិក ហើយឥលូវនេះ បានប្តូរទីតាំង​ទៅ​កន្លែងដែលមានទីធ្លាធំ​ជាងមុន ដើម្បីបំពេញតម្រូវការអតិថិជនខ្លួន។​
មិនសូវជាខុសគ្នានឹងក្លឹបហាត់ប្រាណខាងលើឡើយ ទីនេះមានឧបករណ៍សម្បូរបែបច្រើន ហើយក៏​មាន​បើកសម្រាប់ការ​ហែល​ទឹក ដោយ​មាន​បែងចែក​តម្លៃ​សម្រាប់សិស្ស ១,៥០ដុល្លារ និងនិស្សិត ២,៥០ដុល្លារ។ ដោយឡែក សម្រាប់មនុស្ស​ធំ ម្នាក់ត្រូវ ៤ដុល្លារ តែអាចប្រើគ្រប់សេវាកម្មរបស់ក្លឹប ទាំងការហាត់ប្រាណ ហែលទឹក ស្ទីម និងសូណា ហើយក៏អាច​បង់​ថ្លៃ​ជាគូប៉ុង ឬសមាជិករបស់ក្លឹប​បាន​ផងដែរ។​

៣. My Fitness Sport Club – ក្លឹបកីឡាម៉ាយហ្វីតនេស
ក្រៅពីឧបករណ៍ហាត់ប្រាណសម្បូរបែប នៅទីនេះ លោកអ្នកអាចធ្វើសកម្មភាពកីឡាផ្សេងទៀត ដូចជា វាយប៉េងប៉ុង ហែលទឹក ហើយ​ក៏​អាច​សម្រួល​ចលនា​ឈាមរត់​ ជាមួយនឹង​បន្ទប់ស្ទីមផងដែរ។ ក្លឹបហាត់ប្រាណមួយកន្លែងនេះ គឺដំណើរ​ការ​រៀងរាល់ថ្ងៃ ចាប់ពីម៉ោង ៦ព្រឹក-​៩យប់ ដែលស្ថិតនៅបណ្តោយផ្លូវ ១០០៥ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ខាងក្រោយភោជនីយដ្ឋានតាយតាយ២។​
ចំពោះតម្លៃវិញ ត្រឹមតែ ៤០ដុល្លារប៉ុណ្ណោះ ក្នុង១ខែ លើសពីនេះ ក៏អាចទៅជាលក្ខណៈកម្សាន្តម្តងម្កាល ក្នុងតម្លៃ ៤ដុល្លារ/១ដង ​(មនុស្សធំ) និង ២,៥០ដុល្លារ/១ដង (កូនក្មេង)។​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៥៩ នាទីutes មុន

បណ្ឌិត លី ឆេង​ ​​អរគុណ​យ៉ាង​ជ្រាលជ្រៅចំពោះ សម្តេច  ហ៊ុន សែន  ដែល​​គាំទ្រ និង​ផ្តល់​ឱកាស​យ៉ាង​ពេញ​លេញ​ដល់វិស័យអប់រំផ្នែកឯកជន

ព័ត៌មានជាតិ៥ ម៉ោង មុន

ពលរដ្ឋ និងអ្នកឃ្លាំមើល សរសើរមន្ត្រីប្រចាំការនៅច្រកទ្វារព្រំដែនអន្តរជាតិយកចិត្តទុកដាក់ពលករវិលចូលស្រុក

សេចក្ដីជូនដំណឹង៥ ម៉ោង មុន

ត្រឹមតែ ៣ខែ ប៉ុណ្ណោះក្រុមហ៊ុន អៃ-ឆា ហ៊្វូដខេអេច បានចុះកុងត្រាជាមួយម្ចាស់ហ្វ្រេនឆាយជាង ២០ ហាង

ព័ត៌មានជាតិ៦ ម៉ោង មុន

សង្ក្រាន្តខ្មែរនៅជប៉ុន អបអរសាទរពិធីបុណ្យចូលឆ្នាំ បានរៀបចំឡើងដោយមានការចូលរួមពីបងប្អូនខ្មែរយ៉ាងច្រើនកុះករ

ព័ត៌មានជាតិ៦ ម៉ោង មុន

ពលរដ្ឋ សប្បាយរីករាយ និងអរគុណរដ្ឋាភិបាលជួយសម្រួលឱ្យជិះរថយន្តក្រុងឥតគិតថ្លៃ

ព័ត៌មានជាតិ៩ ម៉ោង មុន

លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

ត្រាំ​ ដកស្មាតហ្វូន កុំព្យូព័រ គ្រឿងអេឡិចត្រូនិកផ្សេងទៀត ពីបញ្ជីពន្ធបដិការ

ព័ត៌មានជាតិ៦ ម៉ោង មុន

សង្ក្រាន្តខ្មែរនៅជប៉ុន អបអរសាទរពិធីបុណ្យចូលឆ្នាំ បានរៀបចំឡើងដោយមានការចូលរួមពីបងប្អូនខ្មែរយ៉ាងច្រើនកុះករ

ព័ត៌មានជាតិ១៣ ម៉ោង មុន

ពងទា១ពាន់គ្រាប់ ត្រូវបានដាក់ឱ្យអ្នកចូលរួមសង្រ្កាន្តស្រុកខ្សាច់កណ្ដាល បរិភោគឥតគិតថ្លៃ

ជីវិតកម្សាន្ដ១៥ ម៉ោង មុន

ឧកញ៉ា ព្រាប សុវត្ថិ ថែមចំណងដៃចម្រៀងចូលឆ្នាំ ២បទ រន្ថើនអារម្មណ៍អ្នកញាប់ញ័ររាំកម្សាន្ត

Sokha Hotels

ព័ត៌មានពេញនិយម