KPT+
ចិញ្ចឹមកូនតឹងរ៉ឹងពេក អាចជាមូលហេតុនាំឲ្យកូនចេះប្រើហិង្សា
ឪពុកម្ដាយគ្រប់រូបរមែងចង់ឲ្យកូនៗក្លាយជាមនុស្សល្អដោយមានអត្តចរិតល្អក្នុងការរស់នៅប្រចាំថ្ងៃក៏ដូចជាទៅថ្ងៃអនាគត។ ដោយសារបំណងនេះ ទើបឪពុកម្ដាយរាល់គ្នាតែងតែអប់រំបង្រៀនកូនតាមវិធីរៀងខ្លួន។ ក្នុងនោះមានឪពុកម្ដាយខ្លះបានជ្រើសរើសទូន្មានចិញ្ចឹមកូនតាមបែបតឹងរ៉ឹងខ្លាំងហួសហេតុពេក រហូតធ្វើឲ្យកូនទៅជាមានបញ្ហាទៅវិញ។
ទទួលស្គាល់ថា ឪពុកម្ដាយដែលចិញ្ចឹមកូនបែបតឹងរ៉ឹង គឺក្នុងបំណងចង់ឲ្យកូនមានវិន័យល្អ ហើយមានអនាគតដែលប្រសើរដូចគេដូចឯងប៉ុណ្ណោះ។ ប៉ុន្តែការចិញ្ចឹមកូនរបៀបនេះ វាជាការដាក់សម្ពាធទៅលើកូន និងអាចធ្វើកូនៗធំឡើងរស់នៅជួបបញ្ហាជាច្រើន។
ធម្មតាចំពោះឪពុកម្ដាយ ការចិញ្ចឹមកូនបែបតឹងរ៉ឹង ជាឪពុកម្ដាយដែលចង់ឲ្យកូនមានរបៀបរៀបរយល្អ ធ្វើអ្វីតាមបង្គាប់ដោយគ្មានការជំទាស់ និងទាមទារខ្ពស់ ហើយមិនចូលចិត្តបកស្រាយ ឬប្រាប់ហេតុផលឲ្យកូនបានដឹងទេ។
កូនៗដែលមានឪពុកម្ដាយបែបនេះ ហាក់ដូចជារស់នៅក្នុងរបបផ្ដាច់ការដូច្នោះដែរ។ ពួកគេចេះតែធ្វើតាមបង្គាប់ដោយមិនពិចារណា និងរង់ចាំតែគេប្រាប់ ទើបធ្វើតាម។ ជាញឹកញាប់ពួកគេ មានអារម្មណ៍ភ័យខ្លាចលើការដាក់ទោសពេលធ្វើខុសម្ដងៗ។ ជួនកាលពួកគេទទួលភាពស្មុគស្មាញខ្លាំង ដោយសារគិតពីពាក្យសម្ដី និងសកម្មភាពរបស់ឪពុកម្ដាយបង្គាប់បញ្ជារ។
ទោះបីជាកូនភាគច្រើនធ្វើតាមបង្គាប់ក៏ដោយ ប៉ុន្តែមានខ្លះក៏អាចប្រឆាំងតបវិញដូចគ្នា ជាពិសេសពួកជំទង់ៗ។ ពួកគេអាចក្លាយជាមនុស្សចេះកុហក លាក់បាំងសកម្មភាពមិនល្អរបស់ខ្លួន ហើយមានពេលខ្លះអាចប្រើហិង្សាលើអ្នកដទៃ។
ឪពុកម្ដាយគ្រប់រូបគួរដឹង! ការចិញ្ចឹមកូនបែបតឹងរ៉ឹងអាចធ្វើឲ្យកូនស្ដាប់បង្គាប់ពិតមែន ប៉ុន្តែអាកប្បកិរិយារបស់កូនដែលអ្នករំពឹងថាល្អប្រសើរនោះពិតជាមិនអាចទៅរួចនោះទេ។ កូនៗនឹងខ្វះភាពជឿជាក់លើខ្លួនឯង មានអារម្មណ៍ខ្លាចអ្នកដទៃ រីឯការគិតក៏នឹងមានកម្រិតមួយ។ ដោយសារឪពុកម្ដាយទម្លាប់ការរិះគន់កូនៗ ហេតុនេះពួកគេនឹងមានទំនោររិះគន់មនុស្សជុំវិញខ្លួនដែរ។ អនាគតទៅ នៅពេលកូនៗពេញវ័យ ពួកគេអាចនឹងមានបញ្ហាក្នុងទំនាក់ទំនងស្នេហាផងដែរ៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ Brightside
ចុចអាន៖ រឿងសំខាន់ ៦ យ៉ាងដែលឪពុកគ្រប់រូបចាំបាច់ត្រូវបង្រៀនកូនប្រុស
ចុចអាន៖ បើពិតចង់ឲ្យកូនល្អមែន ឪពុកម្តាយគ្រប់រូបមិនគួរប្រដៅកូនតាមវិធី ៤ យ៉ាងនេះទេ
-
ចរាចរណ៍៤ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
កីឡា១ សប្តាហ៍ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ