KPT+
មីកញ្ចប់ដំបូងគេបង្អស់របស់ពិភពលោក ដែលបានផលិត និងចែកចាយ
Nissin Chikin Ramen គឺជាផលិតផលមីកញ្ចប់ដ៏ពេញនិយមនៅក្នុងប្រទេសជប៉ុន ដែលដើរតួនាទីយ៉ាងសំខាន់នៅក្នុងប្រវត្តិសាស្រ្តនៃផលិតផលមីកញ្ចប់។
Chikin Ramen ត្រូវបានបង្កើតឡើងដោយ Momofuku Ando ដែលជាស្ថាបនិកនៃក្រុមហ៊ុន Nissin Food Products Co., Ltd. (Nissin Foods) ។ ហើយត្រូវបានគេចាត់ទុកថាជាម៉ាកយីហោនៃ ramen ទីមួយ ក្នុងពិភពលោក ណែនាំនៅប្រទេសជប៉ុនក្នុងឆ្នាំ ១៩៥៨។

រ៉ាមេនពិសេសមួយនេះ វាមានដុំដែលផលិតពីស្រូវសាលីស្ងួត និងកញ្ចប់នៃទឹកស៊ុបមាន់។ ដើម្បីរៀបចំ Shikin Ramen អ្នកទិញជំនាន់នោះគ្រាន់តែស្រុះ និងបង្ហូរទឹកចោល ហើយបន្ថែមកញ្ចប់គ្រឿងទេស ដើម្បីធ្វើមីស៊ុបមាន់គោក។ ភាពងាយស្រួល នៃការរៀបចំបានធ្វើឲ្យ Chikin Ramen ក្លាយជាការច្នៃប្រឌិតថ្មីក្នុងឧស្សាហកម្មម្ហូបអាហារ និងបានដាក់មូលដ្ឋានគ្រឹះសម្រាប់ប្រជាប្រិយភាពនៃមីកញ្ចប់នៅជុំវិញពិភពលោក។

ទោះយ៉ាងណាក៏ដោយ Nissin Chikin Ramen បានក្លាយជាអាហារបុរាណ ពេញនិយមនៅប្រទេសជប៉ុន ហើយត្រូវបានទទួលយកនៅទូទាំងពិភពលោក។ ភាពជោគជ័យដ៏យូរអង្វែងរបស់វាបាននាំឲ្យមានការបង្កើតនូវរសជាតិ និងរចនាប័ទ្មដ៏សម្បូរបែប។ នៅក្នុងក្រុមផលិតផល Nissin កេរដំណែលដ៏សម្បូរបែបរបស់ Chikin Ramen នៅតែជានិមិត្តរូបនៃការច្នៃប្រឌិត និងភាពងាយស្រួល។ នៅក្នុងពិភពនៃមីកញ្ចប់នេះផងដែរ ត្រូវបានគេចាត់ទុកថាជាផលិតផលដ៏ពេញនិយមជុំវិញពិភពលោកបច្ចុប្បន្ននេះ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖ភាសា ១០ប្រទេស ត្រូវបរទេសចាត់ទុកថា ពិបាកសរសេរនិងរៀនបំផុតលើពិភពលោក

-
សន្តិសុខសង្គម១ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?