KPT+
មនុស្សម្នាក់ក្នុងចំណោមប្រជាជនជប៉ុន ១០ នាក់ កើនអាយុជាង ៨០ ឆ្នាំ
មនុស្សម្នាក់ក្នុងចំណោមប្រជាជនជប៉ុន ១០ នាក់ មានអាយុលើសពី ៨០ ឆ្នាំ ដែលជាលើកដំបូងមិនធ្លាប់មាន ។

អង្គការសហប្រជាជាតិបាននិយាយថា ជប៉ុនមានប្រជាជនចំណាស់ជាងគេបំផុតនៃពិភពលោក ដែលមានអាយុចាប់ពី ៦៥ ឆ្នាំឡើងទៅ ។ ប្រទេសជប៉ុនកំពុងមានអត្រាកំណើតទាបបំផុតនៅលើពិភពលោក ហើយក៏ពិបាកក្នុងការតស៊ូផ្គត់ផ្គង់ប្រជាជនវ័យចំណាស់របស់ខ្លួនដែរ ។

អត្រាការងារមនុស្សចាស់ក្នុងប្រទេសជប៉ុនគឺស្ថិតក្នុងចំណោមប្រទេសដែលមានសេដ្ឋកិច្ចធំជាងគេ ពោលគឺកម្មករដែលមានអាយុចាប់ពី ៦៥ ឆ្នាំឡើងទៅមានច្រើនជាង ១៣ ភាគរយនៃកម្លាំងពលកម្មជាតិទាំងមូល ខណៈប្រទេសនេះត្រូវបានប៉ាន់ប្រមាណថា ក្នុងឆ្នាំ ២០២២ មានកំណើតទារកតិចជាង ៨ សែននាក់ទៅទៀត ។

ពាក់ព័ន្ធនឹងបញ្ហាខាងលើ លោកនាយករដ្ឋមន្ត្រី Fumio Kishida បាននិយាយកាលពីខែមករាថា ប្រទេសរបស់លោកស្ថិតក្នុងដំណាក់កាលមិនអាចដំណើរការជាសង្គមបានទេ ដោយសារអត្រាកំណើតធ្លាក់ចុះ ។ ទោះបីជាយ៉ាងណាក៏ដោយ អាជ្ញាធរនៅតែស្ទាក់ស្ទើរក្នុងការទទួលយកពលករចំណាកស្រុកជាដំណោះស្រាយ ៕
ប្រែសម្រួល៖ វារី
ចុចអាន៖ ជប៉ុន ចេញច្បាប់ថ្មីលើកទឹកចិត្តដល់គ្រួសារឲ្យបង្កើនការយកកូន

-
សន្តិសុខសង្គម២ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល