KPT+
វិចិត្រករដាណឺម៉ាកត្រូវសងប្រាក់សារមន្ទីរវិញ ព្រោះលក់គំនូរទទេស្អាត ក្រោមចំណងជើងដ៏ហួសចិត្ត
វិចិត្រករជនជាតិដាណឺម៉ាកម្នាក់ត្រូវសងប្រាក់ឲ្យសារមន្ទីរវិញ ព្រោះគាត់បានលក់ផ្ទាំងគំនូរទទេស្អាតមួយ ដែលមានចំណងជើងថា “យកលុយហើយរត់ (Take the Money and Run)” ។

លោក Jens Haaning បានឲ្យដឹងថា ស្នាដៃរបស់ខ្លួនគឺការយកប្រាក់របស់សារមន្ទីរ Kunsten នៅ Aalborg ហើយរត់នោះឯង ។

ជាលទ្ធផល តុលាការបានបង្គាប់ឱ្យគាត់ប្រគល់សាច់ប្រាក់មកវិញ ប៉ុន្តែរក្សាទុកខ្លះសម្រាប់ការចំណាយផ្សេងៗ ។
ដំបូងឡើយខាងសារមន្ទីរបានស្នើសុំឲ្យលោក Jens ប្រគល់ប្រាក់វិញសរុប ៧៦ ៥៣៩ ដុល្លារ ប៉ុន្តែពួកគេទាមទារបានត្រឹមតែ ៤៥ ៧១៧ ដុល្លារប៉ុណ្ណោះ ។

រឿងរ៉ាវបានកើតឡើងនៅឆ្នាំ ២០២១ គ្រានោះលោក Lasse Andersson នាយកសារមន្ទីរ អស់សំណើចយ៉ាងខ្លាំង ។ ទោះជាយ៉ាងណាក៏ដោយ ក៏លោកបានដាក់ស្នាដៃនោះតាំងដែរ ៕
ប្រែសម្រួល៖ វារី
ចុចអាន៖ ស្នាដៃចុងក្រោយលោក Gustav Klimt ក្លាយជាគំនូរថ្លៃបំផុតនៅអឺរ៉ុប

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ