បង្កើន​ការផ្តោតអារម្មណ៍ឡើងវិញដោយសិក្សាពីសកម្មភាពខួរក្បាល – Kampuchea Thmey Daily
Connect with us

KPT+

បង្កើន​ការផ្តោតអារម្មណ៍ឡើងវិញដោយសិក្សាពីសកម្មភាពខួរក្បាល

Published

on

ការបាត់បង់សមត្ថភាព​ផ្តោតអារម្មណ៍​ជា ហេតុផលធ្វើឱ្យរៀនមិនចូល ស្តាប់មិនសូវបាន​មើលមិនសូវឃើញ នឹង​វាយបំបាក់សមត្ថភាពទំនាក់ទំនងសង្គមរបស់យើង​ដែលសែនគ្រោះថ្នាក់ឈនាដល់បំផ្លាញ​អាជីព និងអនាគតបានទាំងមូល។

ចេះកែលម្អការផ្តោតអារម្មណ៍ មានប្រយោជន៍ច្រើនទាក់ទងនឹងការបង្កើន​ការ​យកចិត្តទុកដាក់ចាប់យកចំណេះ​ជំវិញខ្លួន ដែលតាមវិធីខ្លះដែល​ជា​កម្លាំងយើងមើលមិនឃើញប៉ុន្តែជួយយើងឱ្យមានការយល់ដឹងទូលំទូលាយ មានទំនាក់ទំនងល្អ។

ជាសង្គ្រាមខួរក្បាល
ភាគច្រើនមានអ្វីមួយ​ដែល​គេហៅថាផែនទីអាទិភាដែលយើង​បានទៅទស្សនាច្រើនបំផុតនៅក្នុងចំណោមលំហរ​ក្នុងខួរក្បាលរបស់យើង។

ព្រោះនេះជា​របៀបដែលយើងផ្តល់អាទិភាពដល់ព័ត៌មានចូលនិងជាកន្លែងដែលយើងយកចិត្តទុកដាក់។ ដោយសារ​សមត្ថភាព​នៃ​ការ​យកចិត្តទុកដាក់គឺជាធនធានមានកំណត់ ដូច្នេះរបៀបដែលយើងប្រើប្រាស់តំបន់នេះ​ទើបសំខាន់។ ប្រសិន​យកវា ទៅផ្ទុកឬគិតរឿងមិនបានការ​យើងនឹង​ខាត​បង់លំហរ​សម្រាប់ស្តុក​ទុក​បណ្តារឿងដែលបាន​ការ។ នេះហើយកម្រិតនៃការយកចិត្តទុកដាក់របស់យើង​ដែលបំផ្លាញសមត្ថភាព​ទទួលទិន្នន័យថ្មីរបស់យើង។

ប្រសិន​​យើង​គិតលើហ្គេម​ច្រើន​យើងនឹង​ខាតការ​យកចិត្ត​ទុកដាក់លើរឿងផ្សេងដូចគ្នា។

ផែនទីទាំងនេះផ្លាស់ប្តូរលំហរ ​ដោយផ្អែកលើព័ត៌មានថា “ពាក់ព័ន្ធ” ហើយភាពពាក់ព័ន្ធពឹងផ្អែកលើប្រព័ន្ធចំនួន ៣ ដែលបន្តប្រកួតប្រជែងជាមួយគ្នាថាអ្នកណាសំខាន់ជាងអ្នកណា​។

១ ប្រព័ន្ធប្រតិបត្តិ

ប្រព័ន្ធនេះស្ថិតនៅផ្នែកខាងមុខខាងមុខសំណុំខួរក្បាល គឺជាប្រព័ន្ធសំខាន់បង្កើនការផ្តោតនិង​យកចិត្តទុកដាក់។

២ ប្រព័ន្ធរង្វាន់

នេះជាប្រព័ន្ធដែលតែងតែទាមទារ​ឱ្យមកខ្វល់ពីភាពងាយៗ ​សប្បាយៗ ស្អាតៗ សុខស្រួល ​ហើយទាញយើង​ឱ្យលែងគិតយកចិត្តទុកដាក់ចំពោះរឿងសំខាន់ៗ។

៣ ប្រព័ន្ធទំលាប់

ប្រព័ន្ធនេះដំណើរការដោយប្រើវិធានថេរដែលត្រូវបានបង្កើតឡើងដោយការធ្វើដដែលៗ។​ឧទាហរណ៍​យើងតែង​ក្រឡេកមើលទូរស័ព្ទទោះជាមិនមានចាំបាច់ឬអ្នកណាខលមកក្តី។

ដូច្នេះពាក្យថាសង្គ្រាមនៅក្នុងខួរក្បាល គឺមានន័យ​ថា ប្រព័ន្ធទាំងនេះស្ថិតនៅក្នុងការប្រកួតប្រជែងសម្រាប់ការយកចិត្តទុកដាក់។ លទ្ធផលគឺអារម្មណ៍នឿយហត់ ទោះបីទើបនឹងធ្វើការ​បាន​លទ្ធផលតិចតួចក៏ដោយ។

វិធីកែលម្អការផ្តោតអារម្មណ៍
វិធីសាស្រ្តមួយចំនួនខាងក្រោមនឹងជួយដល់ការ​ផ្តោតអារម្មណ៍៖

កាត់បន្ថយការរំខាន

ដំបូន្មានសាមញ្ញគឺមិនយកទូរស័ព្ទមកជាមួយនៅពេលសិក្សាឬការងារ​អ្វីផ្សេងទៀតដែលអាចកាន់កាប់គំនិតយើង​។ កន្លែងសម្រាប់សិក្សាគួរ​ស្ងាត់ស្ងៀមដោយមានបរិយាកាសជុំវិញសាមញ្ញហើយគ្មានអ្វីគួរឱ្យចាប់អារម្មណ៍ដូចជាមនុស្ស​បង្ហាញខោអាវស្អាត ស្រែកច្រៀង។ល។

កំណត់គោលដៅ

ដើម្បីគាំទ្រដល់ប្រព័ន្ធប្រតិបត្តិខួរក្បាល ចូ​ររៀនទម្លាប់សរសេរគោលដៅដែលតូចៗ កុំធ្ងន់ធ្ងរដល់ថ្នាក់ខួរក្បាលស្រែកញ៉ាញ។

សម្រាកនិងរក្សាភាពស្ងប់ស្ងាត់

ជាការពិត​ការធ្វើដំណើរ និងរស់នៅក្នុងធម្មជាតិជា វិធីសាស្រ្តសំរាកលំហែដែលមាន​ប្រសិទ្ធិភាព ខ្ពស់។ ចូររៀនដកដង្ហើមវែងៗហើយទម្លាប់ហាត់ប្រាណដែលមិនមែន​សំដៅលើតែរាងកាយទេ​តែផ្លូវចិត្ត។ ដោយសារខួរក្បាលត្រូវ​ការ​ថ្នាំបន្សាប តាមរយៈការសម្លឹង​ ធម្មជាតិ ការធ្វើដំណើររំកិលទីតាំងដែលអាចសម្លាប់ភាពតានតឹង។
ជៀសវាងការរំញោច

អាកប្បកិរិយាលេងហ្គេមវីដេអូឬខឹងក្រោធខ្លាំង ចង់ឈ្នះចាញ់ពេក ជាការបង្កប់នៅក្នុងប្រព័ន្ធរង្វាន់ដែលពួកគេអាចទាមទារ។ ប្រព័ន្ធនេះតែងតែ​ធ្វើឱ្យការសិក្សាការដោះស្រាយការងារ ការច្នៃប្រឌិត មើលទៅហាក់ដូចជារិលវល់និងហត់ខ្លាំង។

ប្រែសម្រួល៖សុភា

ប្រភព kaplan

Click to comment

Leave a Reply

Your email address will not be published.

eighteen − 7 =

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ9 mins ago

សម្តេច​ក្រឡាហោម ស ខេង បញ្ជា​ឲ្យ​អាជ្ញាធរ​គ្រប់​ថ្នាក់ លុបបំបាត់​យានយន្ត ដែល​បង្ក​សម្លេង​រំខាន​ដល់​ប្រជាពលរដ្ឋ

ព័ត៌មានជាតិ18 mins ago

ជនសង្ស័យ​ម្នាក់​ល្បួង​រំលោភ​ក្មេងអតីតិជន​ ត្រូវ​សមត្ថកិច្ច​ឃាត់​ខ្លួន​

ព័ត៌មានជាតិ39 mins ago

បុរស​ម្នាក់​បើក​ម៉ូតូ​កោង​រេ​ចង្កូត​ទៅ​ប៉ះ​រថយន្តធំ បណ្ដាលឲ្យ​ដួល​បោក​ក្បាល​ស្លាប់​ម្នាក់​និង​របួស​ធ្ងន់​ម្នាក់​

ព័ត៌មានជាតិ59 mins ago

​សមត្ថកិច្ច​ឃាត់​ខ្លួន​ប្តី​ប្រពន្ធ​២នាក់ទៀត ពាក់ព័ន្ធ​នឹង​ការ​បាញ់​សម្លាប់​នាយរង​ការិយាល័យ

ព័ត៌មានជាតិ4 hours ago

សាលារៀន​ជិត​៧០​ហើយ​ត្រូវបាន​ប្រើប្រាស់​ជា​មណ្ឌល​ច​ត្តា​ឡី​ស័ក

ព័ត៌មានពេញនិយម