KPT+
៥ ប្រទេសនេះ មិនមានប្រព័ន្ធអ៊ីនធឺណិតប្រើនឹងគេទេ
ក្នុងសម័យកាលដែលអ៊ីនធឺណេតជាតម្រូវការចាំបាច់ក្នុងជីវិតប្រចាំថ្ងៃរបស់យើង។ មានប្រទេសមួយចំនួនដែលនៅតែមិនមានការតភ្ជាប់អ៊ីនធឺណិត ឬជាកន្លែងដែលការប្រើអ៊ីនធឺណិតពិបាកខ្លាំង។
នៅក្នុងអត្ថបទនេះ យើងនឹងស្វែងយល់ពីប្រទេសដែលគ្មានប្រព័ន្ធអ៊ីនធឺណិតក្រោមហេតុផលខុសៗគ្នា។
១ ប្រទេស កូរ៉េខាងជើង
កូរ៉េខាងជើងគឺជាប្រទេសមួយក្នុងចំណោមប្រទេសដែលមានការគ្រប់គ្រងតឹងតែងបំផុតក្នុងពិភពលោក។ ពលរដ្ឋក្នុងប្រទេសនេះមិនមានអ៊ីនធឺណិតអន្តរជាតិទេ ហើយមានប្រព័ន្ធអ៊ីនធឺណិតក្នុងស្រុកដែលគ្រប់គ្រងដោយរដ្ឋតែប៉ុណ្ណោះ។
២ ប្រទេស អេរីទ្រា (Eritrea)
អេរីទ្រា ជាប្រទេសដែលមានការចូលប្រើអ៊ីនធឺណិតមានកម្រិត និងគ្រប់គ្រងដោយរដ្ឋ។ ការចូលប្រើអ៊ីនធឺណិតសកលមានកម្រិត និងអសកម្ម។
៣ ប្រទេស មីយ៉ាន់ម៉ា
មីយ៉ាន់ម៉ាជាប្រទេសដែលមានការប្រើអ៊ីនធឺណិតមានកម្រិត និងការគ្រប់គ្រងរបស់រដ្ឋាភិបាល។ ការតភ្ជាប់អ៊ីធឺណិតបានចាប់ផ្តើមមកដល់ប្រទេសក្នុងឆ្នាំ ២០១០ ប៉ុន្តែការចូលប្រើប្រាស់នៅតែមិនស្មើគ្នា។
៤ ប្រទេស អ៊ីរ៉ង់
អ៊ីរ៉ង់ជាប្រទេសដែលប្រព័ន្ធផ្សព្វផ្សាយ និងអ៊ីនធឺណិតត្រូវបានគ្រប់គ្រងដោយរដ្ឋាភិបាល។ ប្រទេសមួយនេះ បានរឹតបន្តឹងការចូលប្រើគេហទំព័រ និងកម្មវិធីអន្តរជាតិដ៏ពេញនិយម។
៥ គុយបា
ប្រទេសគុយបាមានកម្រិតការចូលប្រើអ៊ីនធឺណិត ហើយត្រូវបានគ្រប់គ្រងដោយរដ្ឋាភិបាល។ ការចូលប្រើអ៊ីនធឺណិតនៅតែមានឥទ្ធិពលដោយរដ្ឋ។
កង្វះការគ្របដណ្ដប់លើអ៊ីនធឺណិត ឬការគ្រប់គ្រងរបស់រដ្ឋាភិបាលលើអ៊ីនធឺណិត អាចបណ្តាលឲ្យមានផលវិបាកសេដ្ឋកិច្ច និងសង្គមនៅក្នុងប្រទេសមួយ និងប៉ះពាល់ដល់សិទ្ធិទទួលបានទិន្នន័យ និងព័ត៌មានអន្តរជាតិរបស់ប្រជាជន៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
-
ចរាចរណ៍៥ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង ago
ទីក្រុងចំនួនបីនៅអាស៊ីអាគ្នេយ៍មានខ្យល់ពុលខ្លាំងបំផុត
-
ចរាចរណ៍៦ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
យោធាមីយ៉ាន់ម៉ាបណ្ដេញមនុស្ស ៥៦០០០នាក់ចេញ ភាគច្រើនបំផុតជាជនជាតិចិន ពាក់ព័ន្ធការបោកប្រាស់តាមអ៊ីនធឺណិត