KPT+
បុរសជនជាតិហ្សកហ្ស៊ីប្រមូលថ្នាំដុញធ្មេញរសជាតិប្លែកៗ ទុកបំបែកកំណត់ត្រាពិភពលោក
ទន្តពេទ្យហ្សកហ្ស៊ីម្នាក់ជាប់កំណត់ត្រាពិភពលោក Guinness សម្រាប់ការប្រមូលថ្នាំដុសធ្មេញទុកចំនួន ២ ០៣៧ ទីបដែលមានរសជាតិប្លែកៗដូចជាវ៉ាសាប៊ី និងស្រាវីស្គីជាដើម ។

លោក Val Kolpakov និយាយថា ការប្រមូលថ្នាំដុសធ្មេញរបស់គាត់បានមកពីប្រទេសនានារួមមានប្រទេសជប៉ុន កូរ៉េ ចិន ឥណ្ឌា និងរុស្ស៊ី ។
Kolpakov បានប្រាប់ Guinness World Records ថា “ខ្ញុំបានចាប់ផ្តើមការប្រមូលថ្នាំដុះធ្មេញក្នុងឆ្នាំ ២០០១ ដើម្បីស្វែងយល់បន្ថែមអំពីថ្នាំដុសធ្មេញដែលមាននៅលើទីផ្សារ ក្នុងនាមជាទន្តបណ្ឌិត ។ មិនយូរប៉ុន្មាន ខ្ញុំគិតថានេះជាចំណង់ចំណូលចិត្តដ៏គួរឱ្យចាប់អារម្មណ៍ ហើយព្យាយាមប្រមូលថ្នាំដុសធ្មេញពីប្រទេសផ្សេងៗ ។”

នៅពេទ្យធ្មេញរបស់ Kolpakov មានដាក់តាំងថ្នាំដុះធ្មេញជាច្រើន ក្នុងនោះមានរសជាតិវីស្គីដែលផលិតដោយលោក Don Poynter ក្នុងទសវត្សរ៍ឆ្នាំ ១៩៥០ មានជាតិអាកុល ៣ ភាគរយប៉ុណ្ណោះ ។ ចំណែកឯថ្នាំដុសធ្មេញដែលមានរសជាតិវ៉ាសាប៊ី គាត់មិនមានគម្រោងសាកល្បងវាទេ ៕
ប្រែសម្រួល៖ វារី
ចុចអាន៖ មកដឹងពីរឿងវេជ្ជសាស្ត្រគួរឱ្យចាប់អារម្មណ៍ទាំង ៥ ក្នុងកំណត់ត្រាពិភពលោក Guinness

-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា
-
ចរាចរណ៍៤ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល
-
សន្តិសុខសង្គម៥ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង ago
Breaking News! ផ្ទុះការបាញ់គ្នាដ៏រន្ធត់ នៅក្បែរផ្សារខេត្ត Samut Prakan ប្រទេសថៃ