KPT+
ថ្នាំទិព្វទំាងបីពេលក្រោកពីគេងមកភ្លាម
វត្ថុបីយ៉ាងនេះហើយដែលត្រូវចាប់យកមកប្រើនៅព្រឹកព្រហាមក្រោកមកពីគ្រែ ហើយអាចទ្រទ្រង់ជីវិតអ្នក ពេញមួយថ្ងៃនេះ ឱ្យមានសុខមាលភាពនិងបានទទួលផ្លែផ្កា។
១ ទឹក

អត់អ្វីអត់បាន កុំអត់ទឹក! ទឹកក្តៅឬត្រជាក់ល្មមមុនអាហារមុនអ្វីទំាងអស់អាចជួយដល់ការរំលាយអាហាររ និងសម្អាតប្រព័ន្ធរំលាយអាហារ កាត់បន្ថយជាតិអាស៊ីតក្នុងក្រពះ បញ្ចេញជាតិពុលមកក្រៅ ដូចជាឱសថ។ ទុកទឹកក្បែរខ្លួនជានិច្ចពេលចូលសម្រាន្ត ក្រោកមកកាលណាបានពិសារភ្លាមដែរ។
២ សង្រួមចិត្ត

បើកភ្នែកមកតែពិបាកចិត្តគឺពិបាកពេញមួយថ្ងៃ។ គ្មានអ្វីដែលយើងមិនអាចដោះស្រាយបាននោះទេឱ្យតែយើងនៅមានដង្ហើម។ ការធ្វើចិត្តឱ្យផ្តោតមិនបាចហាចអាចធ្វើល្អណាស់តាមរយៈ ការអានសៀវភៅ២ទំព័រជាប្រចាំពេលក្រោកមកហើយកុំប៉ះទូរសព្ទ។ ចិត្តបញ្ជារាងកាយ សុខសប្បាយឬឈឺថ្កាត់ មួយភាគធំអាស្រ័យលើចិត្តគំនិតដែលគិតវិជ្ជមានឬអត់។
៣ ក្តីស្រលាញ់

បើក្រោកមកឃើញមនុស្សណានៅក្បែរៗ ថើបមួយយកហេង។ ប្រសិនគ្មានទេ ស្រោចទឹកផ្តល់ជីវិតដល់រុក្ខជាតិ ផ្តល់អាហារដល់ខ្លួននិងអ្នកអត់ឃ្លាន ។ការបង្កើតជីវិត ការជួយជីវិត ការផ្តល់ជីវិតជាការងារដ៏សែនប្រពៃនៅលើផែនដីនេះ។ កុំខ្ចិល កុំកំណាញ់ កុំបង្អង់ ព្រោះទង្វើទំាងអស់នេះផ្តល់ឱ្យយើងខ្លួនឯងនូវសុភមង្គល៕
ប្រែសម្រួល៖ ស្រស់
ចុចអាន៖ ទម្លាប់តូចៗងាយៗ នាំឲ្យជីវិតជួបរឿងវិជ្ជមាន
ចុចអាន៖ មនុស្សជោគជ័យធ្វើអ្វីខ្លះ រាល់ពេលពួកគេបាក់ទឹកចិត្ត?

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ