Connect with us

KPT+

ការធ្វើសមាធិជាក្រុម កាត់បន្ថយបញ្ហាក្នុងគ្រួសារបានយ៉ាង​ស័ក្តិសិទ្ធិ

បានផុស

នៅ

ការធ្វើសមាធិជាក្រុមកាន់តែល្អ កុំយល់ខុសថា យើងត្រូវការស្ងប់ស្ងាត់ហើយសំងំម្នាក់ឯង។ អ្វីៗទំាងអស់ជុំវិញសមាធិគឺ​ សុខភាពផ្លូវចិត្តនិងអារម្មណ៍ល្អ។ នៅពេលយើងសមាធិជាមួយមិត្តរួមការងារ ឬគ្រួសារ ឬនៅសាលារៀន​ ទោះមិនបាននិយាយ ប៉ុន្តែអារម្មណ៍​ល្អត្រូវបានចែករំលែក​ដោយស្វ័យប្រវត្តិ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការភ្ជាប់ទំនាក់ទំនងជាមួយមនុស្សនានាពិតជាមានអត្ថប្រយោជន៍មិនថាពេលនេះនិយាយឬពេលបិទភ្នែកធ្វើសមាធិ។ ពិសេសយើងនឹង​មានអារម្មណ៍ថា មានការស្រឡាញ់ក្នុងរលកខួរក្បាលអាល់ហ្វានិងហ្គាម៉ា ដែល​ធ្វើសមកាលកម្មបានយ៉ាងល្អប្រសើរនៅពេលដែលមនុស្សធ្វើសមាធិជាមួយគ្នា ។

ការធ្វើសមាធិជាក្រុមឬជាមួយអ្នកណាម្នាក់ក្តី ពិតជាជួយក្នុងការបង្កើតទម្លាប់ល្អនិងផ្លូវចិត្តរឹងមាំ។

មនុស្សជាច្រើន មានការពិបាកក្នុងការរក្សាភាពស្ថិតស្ថេរក្នុងវិន័យ​សមាធិ ប៉ុន្តែពេលត្រូវ​ធ្វើជាមួយអ្នកផ្សេងគេមានសន្ទុះចិត្តជាងមុន។ យើងអាចទម្លាប់មនុស្ស​ក្មេងៗក្នុងគ្រួសារ​ដោយធ្វើជាគំរូនិង​ដាស់តឿនក្រើនពួកគេ ព្រោះវ័យជំទង់និងយុវវ័យ​ជាវ័យលេងហ្គេមច្រើន​និងមានវិបត្តិផ្លូវចិត្ត​។

នៅពេលដែលយើងធ្វើសមាធិជាមួយទៀងទាត់ពួកគេ​ជំរុញទឹកចិត្តផ្សារភ្ជាប់ជាក្រុមនិងមិនងាយលះបង់ចោលវិញព្រោះបានក្លាយជាទម្លាប់។

ក្រៅពីឥទ្ធិពលវិជ្ជមាននៃការធ្វើសមាធិការភ្ជាប់ទំនាក់ទំនងជាមួយអ្នកដទៃនៅក្នុងក្រុមគ្រ្រួសារការសមាធិបែបនេះ​នាំមកនូវអត្ថប្រយោជន៍ផ្តាច់មុខមួយចំនួនបន្ថែមទៀតដែល​អ្នកជំនាញជីវសាស្ត្រកោសិកាដ៏ល្បីល្បាញនិងជាអ្នកនិពន្ធសៀវភៅ “ជីវវិទ្យានៃជំនឿ” បានបញ្ជាក់ថា ស្មារតីសមូហភាពរបស់យើងមានថាមពលក្នុងការផ្លាស់ប្តូរការពិតនិងការលំបាកតឹងតែងនានាប្រចាំថ្ងៃបាន។

លទ្ធផលនៃការសិក្សាបានបង្ហាញពីការធ្លាក់ចុះអត្រាឧក្រិដ្ឋកម្មនៅក្នុងតំបន់ណាដែលមាន​ក្រុមធ្វើសមាធិជាទៀងទាត់ហើយនៅក្នុងកំណត់ត្រាព្រហ្មទណ្ឌអាមេរិក បង្ហាញយ៉ាងច្បាស់ថាសហគមនដែលនិយម​ការធ្វើសមាធិបាន​ដើរតួនាំមុខក្នុងការ​ទប់ស្កាត់គ្រោះថ្នាក់នានាក្នុងសង្គម៕

ប្រែសម្រួល៖ ស្រស់

ចុចអាន៖ ឥឡូវនេះ សមាធិ​នៅ​កន្លែង​ធ្វើការ​​ ជារឿងដ៏ពេញនិយម​ថ្មី!

ចុចអាន៖ ការធ្វើសមាធិជួយយ៉ាងពិសេស​ដល់ម្តាយនិងទារកក្នុងអំឡុងពេលមានផ្ទៃពោះ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ១៨ នាទីutes មុន

លោក ហេង សួរ ៖ កម្ពុជា​​​ប្តេជ្ញាធ្វើជាប្រទេសត្រួសត្រាយផ្លូវគំរូ សម្រាប់ប្រទេសដែលកំពុងអភិវឌ្ឍដទៃ

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រសួងការងារ ផ្សព្វផ្សាយ​ស្តីពី “ការ​បង្ការនិងទប់ស្កាត់ការ​ប្រើប្រាស់ពលកម្មកុមារ​តាម​សហគ្រាស គ្រឹះស្ថាន​ផលិត​ឥដ្ឋក្បឿង,កសិឧស្សាហកម្ម”

នយោបាយ២ ម៉ោង មុន

អ្នក​ឃ្លាំ​មើល ៖ រដ្ឋាភិបាល​ប្រឹងប្រែង​ជួយ​ជនរងគ្រោះ​ក្នុង​ករណី​រញ្ជួយ​ដី​នៅ​ថៃ និង​អំពាវនាវ​​សាច់ញាតិ​ទាក់ទង​ទៅ​មន្រ្តីស្ថាន​ទូត​

ព័ត៌មានជាតិ៣ ម៉ោង មុន

អគ្គនាយកដ្ឋាន​ពន្ធនាគារ ជំរុញ​ឱ្យ​ប្រធាន​ពន្ធនាគារ​ថ្មី​​​កែប្រែ​​ទណ្ឌិតក្នុងពន្ធនាគារ ​ក្លាយ​ទៅ​ជា​មនុស្ស​ល្អ

ព័ត៌មានជាតិ៣ ម៉ោង មុន

អភិបាលរាជធានីឱ្យកងកម្លាំង និងអាជ្ញាធរយកចិត្តទុកដាក់ការពារសន្តិសុខ សុវត្ថិភាពថ្ងៃបុណ្យចូលឆ្នាំថ្មី

Sokha Hotels

ព័ត៌មានពេញនិយម