Connect with us

KPT+

មហោស្រពអក្សរសិល្ប៍ខ្មែរ លើកទី៦ ឆ្នាំ២០២៣ នឹងទៅដល់ដែនដីសមុទ្រ

បានផុស

នៅ

ឆ្នាំ២០២៣ នេះជាឆ្នាំទី៦ នៃការប្រព្រឹត្តិកម្មវិធី មហោស្រពអក្សរសិល្ប៍ខ្មែរ ដែលទទួលបានជោគជ័យជាច្រើនឆ្នាំជាប់ៗគ្នា។ ក្នុងឆ្នាំទី៦ នេះ មហោស្រពអក្សរសិល្ប៍ខ្មែរ នឹងប្រារព្ធជាផ្លូវការចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៣ ខាងមុខ នៅដែនដីសមុទ្រ គឺខេត្តកោះកុង ក្រោមប្រធានបទ “សំឡេងចម្រុះពណ៌”។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកស្រី សូ ភីណា ស្ថាបនិកមហោស្រព បានឱ្យ “កម្ពុជាថ្មី” ដឹងនៅរសៀលថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៣ នេះថា មហោស្រពអក្សរសិល្ប៍ទទួលបានការចាប់អារម្មណ៍ច្រើនទៅៗពីមួយឆ្នាំទៅមួយឆ្នាំ។ មានប្រិយមិត្តជាច្រើន ដែលទទូចសុំឱ្យមហោស្រពរៀបចំនៅខេត្តរបស់ពួកគេ។ ឆ្នាំ ២០១៧ រៀបចំនៅខត្តសៀមរាប មានអ្នកចូលរួមប្រមាណ ៥០០ នាក់, ឆ្នាំ ២០១៨ នៅខេត្តបាត់ដំបង មានអ្នកចូលរួមប្រមាណ ១០០០ នាក់, ឆ្នាំ២០១៩ នៅភ្នំពេញ មានអ្នកចូលរួមប្រមាណ ១៥០០ នាក់, ឆ្នាំ ២០២០ (ផ្អាកដោយសារកូវីដ), ឆ្នាំ២០២១ អនឡាញ, ឆ្នាំ ២០២២ នៅពោធិ៍សាត់ អ្នកចូលរួមប្រមាណ ១០០០ នាក់។

លោកស្រី សូ ភីណា លើកឡើងបន្តថា៖ “ឆ្នាំនេះ ពួកយើងរំពឹងថា នឹងមានអ្នកចូលរួមច្រើន ដោយសារយើងទទួលបានការសហការ និងគាំទ្រពីរដ្ឋបាលខេត្តកោះកុង ដែលជួយផ្សព្វផ្សាយព័ត៌មានបន្ត។ ពួកយើងចង់ពាំនាំមហោស្រពអក្សរសិល្ប៍ទៅគ្រប់ទិសទីនៅកម្ពុជា ដូចនេះយើងផ្លាស់ប្តូរខេត្តជារៀលរាល់ឆ្នាំ។ យើងសង្ឃឹមថា អ្នកក្នុងខេត្តនឹងអាចរៀបចំមហោស្រពតូចៗបន្តទៀត។ ផលលំបាកមានដូចជា យើងត្រូវស្វែងរកទីតាំង និងស្វែងរកការគាំទ្រពីរដ្ឋបាលខេត្តគ្រប់ពេល។ តែកន្លងមក គ្រាន់តែត្រូវការពេលច្រើនប៉ុណ្ណោះ”។

លោកស្រី សូ ភីណា ផ្ដាំផ្ញើថា មហោស្រពអក្សរសិល្ប៍ខ្មែរ សូមឱ្យប្រជាជនកម្ពុជាផ្តល់តម្លៃដល់សៀវភៅ ដែលគោរពកម្មសិទ្ធិបញ្ញាត្រឹមត្រូវ កាន់សៀវភៅអានគ្រប់គ្នា ដើម្បីបន្តអប់រំខ្លួន តាមរយៈសៀវភៅដែលពាំនាំនូវរឿងរ៉ាវច្រើនឥតគណនាពីគ្រប់ទិសទីនៃវប្បធម៌ចម្រុះ។

ចំណែក លោក ឥន្ទ សម៉ាណាក់ ប្រធានកម្មវិធីបានសម្តែងចំណាប់អារម្មណ៍ថា ឆ្នាំនេះជាឆ្នាំទី២ ហើយដែលលោកចូលរួមរៀបចំមហោស្រពអក្សរសិល្ប៍ខ្មែរ។

លោក ឥន្ទ សម៉ាណាក់ លើកឡើងបន្តថា៖ “ខ្ញុំបន្តចូលរួមដោយសារខ្ញុំនឹកអនុស្សាវរីយ៍កាលពីឆ្នាំមុន ដែលឃើញអ្នកនិពន្ធ កវី អ្នកស្រឡាញ់អក្សរសិល្ប៍ គ្រូ និងសិស្សនិស្សិត បានចូលរួមយ៉ាងច្រើន និងទទួលបានបទពិសោធន៍ល្អៗពីកម្មវិធី។ ដូច្នេះ សូមនិមន្ត និងអញ្ជើញចូលរួមឱ្យបានច្រើនកុះករ ដើម្បីទទួលបានបទពិសោធន៍ ចំណេះដឹង និងបង្ហាញពីការគាំទ្រដល់ផ្នែកអក្សរសិល្ប៍”។

អ្នកស្រី ហួត សុជាតា សមាជិកស្ថាបនិក និងជាសមាជិកក្រុមប្រឹក្សាភិបាល នៃមហោស្រពអក្សរសិល្ប៍ខ្មែរ​បានមានយោបល់ដូច្នេះថា លោកស្រីមានមោទនភាពដែលជាតំណក់ទឹកមួយតំណក់ជួយបំពេញអាង នៃវិស័យអក្សរសិល្ប៍នៅកម្ពុជា។

អ្នកនិពន្ធ អ្នកចម្រៀង និងអ្នកនិពន្ធបទភ្លេង ម៉ុង ម៉ានិត ជាទូតសុឆន្ទៈ នៃមហោស្រពអក្សរសិល្ប៍ប្រចាំឆ្នាំ២០២៣ បានថ្លែងថា លោករីករាយណាស់ ដែលបានចូលរួមចំណែកជាផ្នែកមួយនៃមហោស្រពនៅឆ្នាំនេះ។

លោក ម៉ុង ម៉ានិត លើកឡើងបន្តថា៖ “ការចូលរួមនេះ នឹងជួយជំរុញការផ្សព្វផ្សាយអំពីមហោស្រពឱ្យសាធារណជនបានជ្រាប ក៏ដូចជាអភិវឌ្ឍន៍វិស័យអក្សរសិល្ប៍ វិស័យអំណាន ជំរុញ និងបង្កើនស្នាដៃនិពន្ធ ព្រមទាំងផ្សារភ្ជាប់យ៉ាងជិតស្និទ្ធជាមួយអ្នកអាន និងប្រជាជនកម្ពុជាឱ្យយល់ច្បាស់ពីសក្ដានុពលនៃអក្សរសិល្ប៍ខ្មែរ”។

មហោស្រពអក្សរសិល្ប៍ខ្មែរ លើកទី៦ នេះ មានរយៈពេល ៣ថ្ងៃ ដែលមានកម្មវិធី​ពិសេសៗ​ជាច្រើន​ដូចជា ពិព័រណ៍មរតកអក្សរសិល្ប៍ វេទិកាពិភាក្សាអំពីអក្សរសិល្ប៍ នៃខេត្តកោះកុង សិក្ខាសាលានិពន្ធច្នៃប្រតិដ្ឋ ទស្សនកិច្ចវប្បធម៌ វេទិកាពិភាក្សា និងបទបង្ហាញអំពីវប្បធម៌អក្សរសិល្ប៍ នៃខេត្តកោះកុង កម្មវិធីកំណាព្យ បញ្ចាំងភាពយន្តឯកសារ កម្មវិធីប្រកួតប្រជែងស្នាដៃអក្សរសិល្ប៍ និងកម្មវិធីទស្សនីយភាព ល្ខោននិយាយ “ឃុនឆាងឃុនផែន” របាំ ចម្រៀង និងចាប៉ីដងវែង។

មហោស្រពអក្សរសិល្ប៍បានទទួលការគាំទ្រពីសហគមន៍អ្នកនិពន្ធ សមាគមអក្សរសិល្ប៍នានា ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងសប្បុរសជនជាច្រើននាក់ទៀត។ ដើម្បីឈ្វេងយល់កាន់តែច្បាស់ អំពី ការប្រព្រឹត្តិកម្មវិធីមហោស្រព សូមគោរពអញ្ជើញចូលរួមកម្មវិធីសន្និសីទសារព័ត៌មាន នាថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣ ម៉ោង ៤ រសៀល នៅមជ្ឈមណ្ឌលធនធានសោតទស្សន៍បុប្ផាណា។ សូមចុះឈ្មោះជាមុនទៅកាន់ [email protected]

គួរបញ្ជាក់ថា មហោស្រពអក្សរសិល្ប៍ខ្មែរ ត្រូវបានបង្កើតឡើងតាំងពីឆ្នាំឆ្នាំ២០១៧ មានគោលបំណងធំ ៣ គឺ៖ ​១. បណ្តុះស្មារតីស្រឡាញ់អក្សរសិល្ប៍ជាតិ ២. លើកកម្ពស់កិត្តិយស និងគុណតម្លៃរបស់អ្នកនិពន្ធ និង ៣. បង្កើនឱកាសក្នុងការទំនាក់ទំនង និងពង្រីកវិសាលភាពទីផ្សារដល់អ្នកនិពន្ធ និងវិស័យបោះពុម្ព និងអក្សរសិល្ប៍។៕

អត្ថបទ​៖ ច័ន្ទ វីរៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦ ម៉ោង មុន

ផ្លូវ​កៅស៊ូ១​ខ្សែ​ដែល​ជាអំណោយរបស់​រាជរដ្ឋាភិបាល​ជូន​ដល់​ប្រជាពលរដ្ឋ​នៅឃុំបន្ទាយមាសខាងកើត ស្រុកបន្ទាយមាស បានចាប់ផ្តើមបើកការដ្ឋានសាងសង់

នយោបាយ៦ ម៉ោង មុន

អ្នកវិភាគ និងអ្នកឃ្លាំមើល ៖ បើទោះបីជាសម រង្ស៊ី ព្យាយាមយកកោះគុត និងឃាតកម្មលឹម គឹមយ៉ា ជាលេសបាតុកម្ម ក៏នៅតែគ្មានអ្នកចូលរួមដែរ

ព័ត៌មានជាតិ៧ ម៉ោង មុន

មាននិស្សិតស្រី ៨៣,៣% បាន​ចុះ​ឈ្មោះរៀននៅសាកលវិទ្យាល័យពាណិជ្ជសាស្ត្រអេស៊ីលីដា

ព័ត៌មានជាតិ៧ ម៉ោង មុន

អ្នក​នាំពាក្យ​រង​ក្រសួង​មហាផ្ទៃ​ឆ្លើយ​តប​នឹង​បុរស​ម៉ាឡេស៊ី​មួយ​រូប​ថា បើ​ពិត​ជា​កើត​នៅ​កម្ពុជា ហេតុអ្វី​មិន​ប្រាប់​សមត្ថកិច្ច​កម្ពុជា? តើមានចេតនាអី?

ព័ត៌មានជាតិ៨ ម៉ោង មុន

វេទិកា​ការងារ​របស់ NEA នៅវិទ្យាស្ថានពាណិជ្ជសាស្ត្រនឹងនាំយកឱកាសការងារជាង ២ពាន់កន្លែង សម្រាប់ផ្តល់ជូនយុវជន និងអ្នកស្វែងរកការងារ

សេវាកម្មផ្លូវភេទ
សន្តិសុខសង្គម១៨ ម៉ោង មុន

«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់

ផ្លូវ៦០ម៉ែត្រ
ចរាចរណ៍២០ ម៉ោង មុន

ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុក​រះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការ​ខូចខាត

ជីវិតកម្សាន្ដ២០ ម៉ោង មុន

G-Devith ប្តេជ្ញារកយុត្តិធម៌​ឱ្យគ្រួសារ ក្រោយម្ចាស់ផេក «អាក្លូ» ផ្លែផ្កាគ្រួសារខ្លួនជារឿយៗ ពិសេសទាញកូនប្រុសទៅពាក់ព័ន្ធ

អគ្គិភ័យ
សន្តិសុខសង្គម២១ ម៉ោង មុន

អគ្គិភ័យឆេះកន្លែងផ្ញើម៉ូតូ ឡាន ខូចខាតម៉ូតូ និងរថយន្ត៨គ្រឿង

ជីវិតកម្សាន្ដ១០ ម៉ោង មុន

G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព

Sokha Hotels

ព័ត៌មានពេញនិយម