KPT+
អ្នកជំនាញសុខភាពផ្លូវចិត្ត ហាមយើងមិនឱ្យទស្សនារឿងបែបរន្ធត់មួយចំនួននេះម្នាក់ឯង
មនុស្សមួយចំនួនខ្លាចរឿងភ័យរន្ធត់ ប៉ុន្តែពួកគេនៅតែចូលចិត្តមើលរឿងទាំងនោះព្រោះចូលចិត្តរំជួលអារម្មណ៍។
មែនទែនទៅ រឿងបែបរន្ធត់ពិតជាគួរឲ្យព្រឺខ្លាច អាចបណ្ដាលឲ្យអ្នកមានស្មារតីខ្សោយឬអ្នកមានបញ្ហាបេះដូងកាន់តែខ្សោយសតិអារម្មណ៍និងអាចបណ្ដាលឲ្យសន្លប់់បាន។

ក្នុងនោះដែរ បណ្តារឿងខ្លះ យើងរឹតតែមិនគួរមើលវាម្នាក់ឯងទេ ព្រោះអាចនាំឲ្យបញ្ហាផ្លូវចិត្តដូចជា ជំងឺខ្លាច បាក់ស្បាត គេងមិនលក់ និងវិបល្លាសស្មារតីជាដើម។ ជាពិសេសរឿងទាំងប៉ុន្មានខាងក្រោមនេះ សុទ្ធតែទទួលបានការវាយតម្លៃថា ជាបណ្តារឿងដែលលេងផ្លូវចិត្តរបស់អ្នកទស្សនា ដោយការបញ្ជ្រៀបភាពភ័យខ្លាចបន្តិចម្តងៗ រហូតដល់យើងមានអារម្មណ៍មិនស្រួលនៅពេលមើលចប់។
រឿង The Ring

រឿងនេះនិយាយពីវីដេអូបណ្តាសាមួយ ដែលអាចសម្លាប់អ្នកដែលបានទស្សនាក្នុងរយៈពេល៧ថ្ងៃ។ អ្នកដែលមើលវីដេអូនោះ នឹងទទួលបានការខលចូលដោយលេខចម្លែកមួយ និងទទួលបានសារមួយដែលនិយាយថា “៧ថ្ងៃ”។ ក្រោយមក ពួកគេនឹងជួបនូវបណ្តារឿងចម្លែកជាច្រើន រហូតដល់ថ្ងៃទី៧ ខ្មោចបានវារចេញពីទូរទស្សន៍មកសម្លាប់អ្នកដែលបានមើលវីដេអូនោះ។ ចំពោះដំណើររឿងនឹងបន្តទៅអ្នកបន្ទាប់ទៀត តាមរបៀបដដែលនេះ។
រឿង It

រឿងនេះនិយាយពីបិសាចឈ្មោះ clown ឬហៅថា “Pennywise the dancing clown” ដែលបានក្រោកពីដំណេកក្នុងរយៈពេល ២៧ ឆ្នាំ។ Pennywise បានដើររាតត្បាតភូមិតូចមួយដែលមានឈ្មោះថា Derry ដោយបានសម្លាប់មនុស្សអស់ជាច្រើននាក់ ហើយក្រោយមកក៏បានតាមធ្វើបាបក្រុមក្មេងៗ ៧ នាក់ ក្រោមរូបភាពផ្សេងៗគ្នា ដោយសំដៅទៅលើការបន្លាចតាមផ្លូវចិត្ត។
រឿង The Conjuring

រឿងនេះនិយាយពីដំណើររឿងពិត និងខ្សែជីវិតរបស់ Ed និង Lorraine ដែលជាអ្នកដោះស្រាយសកម្មភាពរឿងមិនធម្មតាពាក់ព័ន្ធនឹងខ្មោច និងបិសាច។ បណ្តាខ្សែស្រឡាយរបស់ The Conjuring មានជាច្រើនរឿងដោយសុទ្ធតែជាខ្សែរឿងពិតៗដែលបានកើតទ្បើងដូចជារឿង Annabelle រឿង The Nun ជាដើម។
រឿង A Nightmare on Elm Street

រឿងនេះនិយាយពីបិសាចនៅក្នុងសុបិន្ត ដែលអាចសម្លាប់មនុស្សបាននៅក្នុងពិភពសុបិន្ត។ ដើម្បីគេចពីបិសាចនោះ គឺកុំដេកឲ្យសោះ ប៉ុន្តែវាមិនមែនងាយស្រួលទ្បើយក្នុងការអត់ងងុយ ជាចុងក្រោយនៅតែដេកដដែល ហើយបិសាចនឹងតាមសម្លាប់នៅក្នុងការយល់សប្តិ។
រឿង The Grudge

រឿងនេះនិយាយពីការសងសឹករបស់ខ្មោចស្រីម្នាក់ ចំពោះអ្នកណាដែលបានដើរចូលទៅក្នុងផ្ទះរបស់នាង។ មិនថាគេចទៅដល់ទីណានោះទេ នាងតែងតែតាមយកជីវិតរហូតទាល់តែបាន ដោយការលងបន្លាចរបស់នាង គឺមានសភាពសាហាវ គួរឲ្យខ្លាចព្រឺព្រួចបំផុត។
រឿង The Exorcist

រឿងនេះ គឺជារឿងរន្ធត់ដំបូងគេបង្អស់ ដែលបង្កើតទ្បើងដោយប្រើប្រាស់បរិយាកាសស្រអាប់ ដើម្បីធ្វើឲ្យអ្នកមើលមានភាពមិនស្រួលក្នុងផ្លូវអារម្មណ៍។ ថ្វីត្បិតតែរឿងនេះមានវ័យចំណាស់ពិតមែន ហើយមិនមានឈុតបន្លាចដូចរឿងសម័យក៏ដោយ តែសាច់រឿងនិងបរិយាកាស ព្រមទាំងអាការៈដែលត្រូវបានបិសាចសណ្ឋិត អាចធ្វើឲ្យអ្នកទស្សនាអាចនឹងមានអារម្មណ៍ខ្លាចដោយមិនដឹងខ្លួន។
រឿង Evil Dead

រឿងនេះនិយាយពីយុវវ័យ ៥ នាក់ បានធ្វើដំណើរទៅលេងកម្សាន្តនៅក្នុងផ្ទះក្នុងព្រៃ។ ពួកគេមិនដឹងទេថា ខ្លួនបានដាស់វិញ្ញាណបិសាចឲ្យក្រោកទ្បើងនោះទេ ហើយទីបំផុតពួកគេបានឆ្លងកាត់បទពិសោធន៍ដ៏គួរឲ្យរន្ធត់ជាច្រើនដូចជា សមាជិកក្រុមត្រូវបានបិសាចសណ្ឋិត ហើយធ្វើទារុណកម្មគ្នាឯង។ ជាចុងក្រោយ យុវវ័យ ៤ នាក់បានស្លាប់ ដោយបន្សល់ទុកតែនារីម្នាក់ដែលបិសាចបានសណ្ឋិតដំបូងគេប៉ុណ្ណោះ៕
ប្រែសម្រូល៖ សន្យា
ប្រភព៖ SCREENRANT
ចុចអាន៖ មេរៀនដ៏មានតម្លៃពីភាពយន្តរឿង Frozen សម្រាប់កូនៗលោកអ្នក

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ