ព័ត៌មានជាតិ
អ្នកជំនាញឡាន ប្រាប់មូលហេតុដែលម្ចាស់ឡានតូចៗ មិនគួរប្រថុយបើកឡានកាត់ទឹក
ក្នុងរដូវវស្សា ភ្លៀងច្រើនតែបង្អុរធ្លាក់ខ្លាំង និងយូរម៉ោង ជាហេតុធ្វើឱ្យស្ថានភាពផ្លូវមួយចំនួនត្រូវលេច ក្នុងមួយរយៈពេលខ្លី ឬវែងទៅតាមទីតាំង និងតំបន់ដែលមានភ្លៀង ដោយសារតែទឹកមិនអាចហូរច្រោះទាន់ចេញពីដងផ្លូវ។ ស្ថានភាពនេះ អាចនឹងបង្កការលំបាកសម្រាប់ការចរាចរណ៍ផងដែរ ហើយអ្វីដែលពិបាកបំផុត គឺបើសិនជាជម្រៅទឹក ជ្រៅផុតបំពង់ស៊ីមុាំងយានយន្ត។
យ៉ាងណាមិញ ម្ចាស់យានយន្តភាគច្រើន ក៏ប្រហែលជាបានដឹងពីតិចនិកខ្លះៗ នៃការបញ្ជាយានយន្តកាត់ទឹក សំដៅដល់ការបើកបរយ៉ាងណា មិនឱ្យទឹកចូលបំពង់ស៊ីមុាំងរថយន្ត ដែលទូទៅ គេច្រើនប្រើតិចនិកបើកក្នុងល្បឿនយឺតហើយថេរ និងមួយទៀត គឺបិទដំណើរការម៉ាស៊ីនត្រជាក់ ការពារការឆ្លងភ្លើងជាដើម។ ទោះជាតិចនិកនេះ អាចជួយការពារមិនឱ្យស៊ីមុាំងរថយន្តចូលទឹក និងបញ្ចៀសបញ្ហាឆ្លងភ្លើងបានក៏ដោយ ប៉ុន្តែក៏មិនមានអ្នកជំនាញណា ហ៊ានធានាថា វាមានប្រសិទ្ធភាព ១០០% នោះដែរ។
ផ្អែកតាមបទពិសោធម្ចាស់រថយន្តធុនតូចមួយចំនួន បានអះអាងស្រដៀងគ្នាថា ទោះបីជាពូកែក្នុងការរក្សាល្បឿន បើកកាត់ទឹកយ៉ាងណាក៏ដោយ តែបញ្ហានឹកស្មានមិនដល់មួយចំនួនដូចជា ស្ថានភាពផ្លូវ ឬបញ្ហាបាតក្រោមឡាន ជាដើម អាចពិបាកបញ្ចៀស។
បើតាមលោក ជា សុភ័ក្រ ម្ចាស់យានដ្ឋាន Auto Car SN និយាយថា “ពេលខ្លះ អាងថាខ្លួនឯងប្រសប់បើក ទោះទឹកជម្រៅណាក៏ចេះតែបើកចូល ចុងក្រោយខ្ញុំត្រូវជួបរឿងនឹងស្មានមិនដល់មួយទៀត គឺគ្រាន់តែបើកធ្លាក់គ្រហុកបន្តិច ធ្វើឱ្យល្បឿនឡានខ្ញុំប្រែប្រួល ហើយបាតខាងក្រោមឡាន ក៏មិនដឹងទៅទង្គិចនឹងស្អី ទីបំផុតក៏ត្រូវរើម៉ាស៊ីនឡានតែម្តង”។
បើតាមលោក ផន សាន បម្រើការនៅយានដ្ឋានមួយកន្លែង បានណែនាំដែរថា សុវត្តិភាពបំផុត គឺកុំបើកបរកាត់ទឹកជ្រៅ ហើយបើសិនជាទឹកលេចចូលបំពង់ស៊ីម៉ាំង ធ្វើឱ្យម៉ាស៊ីនគាំងលែងដំណើរការ ល្អបំផុត គឺប្រញាប់ស្វែងរកជំនួយពី ជាងឡាន ដើម្បីសណ្តោងយកទៅជួសជុលតែម្តង៕
-
ចរាចរណ៍៥ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង ago
ទីក្រុងចំនួនបីនៅអាស៊ីអាគ្នេយ៍មានខ្យល់ពុលខ្លាំងបំផុត
-
ចរាចរណ៍៦ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់