KPT+
វិធីកាត់បន្ថយភាពសោកសៅក្រោយពីបែកបាក់ឬលែងលះគ្នាភ្លាមៗ
ការបែកបាក់ឬលែងលះគ្នាជាបញ្ហាធំមួយដែលតែងតែជួបប្រទះក្នុងជីវិតអាពាហ៍ពិពាហ៍ដែលមិនសមប្រកប។ បញ្ហានេះក៏អាចជាមូលហេតុនៃជំងឺស្ត្រេស មិនថាការលែងលះបណ្ដាលមកពីហេតុផលអ្វីក៏ដោយ។ កុំថាឡើយ ដល់ថ្នាក់បែកបាក់ឬឈានដល់ការលែងលះ សូម្បីតែនៅពេលដែលទំនាក់ទំនងល្អនឹងគ្នា ក៏ទំនាក់ទំនងស្នេហាបង្ករការខកចិត្ត ភាពតានតឹងនិងទុក្ខព្រួយយ៉ាងខ្លាំងផងដែរ។ ប៉ុន្តែជីវិតគូដែលមានតែបញ្ហរហូតមិនអាចបន្តវិថីជាស្វាមីភរិយានឹងគ្នាតទៅទៀតទេ អ្នកគួររៀនកាត់ចិត្តតាមវិធីទាំងប៉ុន្មាននេះ៖

កុំប្រឆាំងនឹងអារម្មណ៍របស់ខ្លួន – ជារឿងធម្មតាទេក្រោយពីបែកបាក់គ្នារមែងមានកំហឹង ការអាក់អន់ចិត្ត ទុក្ខព្រួយ ការភ័យខ្លាច និងការភាន់ច្រឡំជាដើម។ អ្នកខ្លះព្យាយាមលាក់អារម្មណ៍ខ្លួនឯងធ្វើដូចគ្មានរឿងអីកើតឡើង ដោយប្រឹងទប់ទឹកភ្នែក ប្រឆាំងការឈឺចាប់ដើម្បីសម្ដែងថាខ្លួនមិនអី។ ផ្ទុយទៅវិញ អ្នកមិនចាំបាច់ធ្វើបែបនេះទេ អ្នកគួរទទួលស្គាល់អារម្មណ៍របស់ខ្លួន ព្រោះថាបើកាន់តែបិទបាំងប្រឆាំងអារម្មណ៍ទាំងនេះ ច្រើនតែនាំការឈឺចាប់ និងសម្ពាធបន្តអូសបន្លាយកាន់តែយូរប៉ូណ្ណោះ។

និយាយពីអារម្មណ៍ចេញមកក្រៅ – ទោះបីជាពិបាកនិយាយពីអារម្មណ៍ជាមួយអ្នកដទៃក៏ដោយ ក៏ពេលខ្លះគួរតែនិយាយវាចេញមកដែរ។ ការនិយាយរឿងក្នុងចិត្តឬភាពសោកសៅដែលកំពុងបៀមជាប់ក្នុងទ្រូងប្រាប់គេ នឹងធ្វើឱ្យអ្នកមានអារម្មណ៍ថាខ្លួនអ្នកមិនសូវមានអារម្មណ៍ឈឺចាប់ ក៏ដូចជាជួយអ្នកឱ្យជាសះស្បើយពីទុក្ខសោកបានកាន់តែឆាប់។ រីឯការសរសេរនៅក្នុងចូលសៀវភៅកំណត់ហេតុក៏អាចជាច្រកចេញដ៏មានប្រយោជន៍សម្រាប់អារម្មណ៍ឈឺចាប់បានដែរ។

ទទួលស្គាល់ថា ពួកយើងមិនអាចនៅជាមួយគ្នាទេ – ការទទួលស្គាល់ការពិតគឺជារឿងសំខាន់បំផុត ព្រោះបើបន្តទំនាក់ទំនងទៅមុខទៀត អាចនាំកើតជំងឺផ្លូវចិត្តកាន់តែធ្ងន់ ហើយមួយថ្ងៃទៅមួយថ្ងៃ បន្តិចម្តងៗ អ្នកនឹងចាប់ផ្តើមរសាយទុក្ខព្រួយមិនខាន។ មេឃឯណាភ្លៀងមិនចេះរាំង? ចុះមានការឈឺចាប់ឯណាដែលមិនចេះរលុបនោះ? ពេលវេលាគង់តែអាចព្យាបាលផ្លូវចិត្តបានល្អពុំខានឡើយ។

រំឭកខ្លួនថា អ្នកនៅតែមានអនាគត – បន្ទាប់ពីបែកបាក់អតីតប្ដីប្រពន្ធ វាពិតជាពិបាកក្នុងការអនុញ្ញាតឱ្យខ្លួនឯងចាប់ផ្ដើមជាមួយមនុស្សថ្មី ជាពិសេសឈ្មោះជាមេម៉ាយនិងពោះម៉ាយនេះតែម្ដង។ ភាពឈឺចាប់ បូករួមនឹងកេរ្តិ៍ឈ្មោះដែលខ្លាចក្រែងអ្នកជិតខាងនិន្ទាធ្វើមនុស្សធ្លាប់លែងលះគ្នា ក្លាយជាលែងចង់បានអ្នកណាទាំងអស់។ តាមពិតទៅ តើវាមានរឿងអ្វីដែលអាក្រក់? បើគ្រាន់តែចង់បានគ្រួសារមានសុភមង្គលមួយប៉ុណ្ណឹង? ពីមុនយើងលែងលះគ្នា ក៏មិនបានបញ្ជាក់ថា យើងខុសឬគេខុសឡើយ តែវាអាចមកពីយើងគ្មានក្ដីសុខពេលនៅជាមួយគ្នា។ ដូច្នេះអ្នកនៅតែអាចចាប់ថ្មីជាមួយមនុស្សដែលផ្ដល់សុភមង្គលជាមួយគ្នា៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ HelpGuide
ចុចអាន៖ ស្មុគស្មាញរឿងប្រាក់កាក់បន្ទាប់ពីរៀបការរួចមែនទេ? អនុវត្តវិធីនេះភ្លាម!
ចុចអាន៖ មហាសេដ្ឋីយល់ថា ប្រាក់ជាមូលហេតុភាគច្រើននៃការបែកបាក់ស្នេហា

-
សន្តិសុខសង្គម១ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម១២ ម៉ោង ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ