KPT+
ហុងដា ឌ្រីមស៊េរីថ្មី មិនសរសើរ មិនបានចំពោះភាពល្អប្រណិតឥតខ្ចោះគ្មានគូប្រៀបដែលនៅតែជាជម្រើសដ៏ស័ក្ដិសមបំផុតសម្រាប់ប្រជាជនកម្ពុជា!!!
ដូចដែលយើងដឹងហើយថា Honda Dream ទទួលបាននូវការជឿជាក់បំផុត និងជាម៉ូតូដែលប្រកបដោយមោទកភាពសម្រាប់ប្រជាជនកម្ពុជា។ អស់រយៈពេលជាយូរមកហើយដែល Honda Dream នៅតែស្ថិតនៅក្នុងបេះដូងនៃប្រជាជនកម្ពុជាគ្រប់ជំនាន់ ហើយនៅតែឈរកំពូលតារាងលេខ១ ក្នុងការលក់ ជាច្រើនឆ្នាំជាប់ៗគ្នានៅលើទីផ្សារ។
ដោយមានការគាំទ្រពីសំណាក់អតិថិជនជាច្រើននៅទូទាំងប្រទេស និងដើម្បីជាការឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែង នៅថ្ងៃទី ២៨ ខែកញ្ញា ឆ្នាំ ២០២៣ ក្រុមហ៊ុនបានរៀបចំមហាព្រិត្តិការណ៌សម្ពោធ ជាផ្លូវការនូវម៉ូតូ ហុងដា DREAM ដែលមានការផ្លាស់ប្តូរថ្មីកាន់តែប្រណិត ជាមួយបច្ចេកវិទ្យាទំនើបទាន់សម័យ ក្រោមគោលគំនិត “THE LEGEND OF LEGENDS” ដែលបញ្ជាក់ពីកិត្យានុភាពសុះសាយ និង គុណតម្លៃជានិរន្ត របស់ហុងដា DREAM ប្រកបដោយភាពប្រណិតឥតខ្ចោះ ដែលមិនអាចកាត់ថ្លៃបាន។
លោក បេន កៀស្រ៊ីថាណាកន (Ben Kiasrithanakorn), ប្រធានក្រុមហ៊ុន N.C.X បានមានប្រសាសន៍ថា ជាការពិតណាស់ Honda Dream បានទទួលចំណាត់ថ្នាក់លេខ១ លក់ដាច់បំផុតក្នុងរយះពេល៣០ឆ្នាំជាប់ៗគ្នាជាមួយនឹងចំនួនលក់បានរហូតដល់ ៣,១៦៤,៩៦៧គ្រឿងរហូតមកដល់បច្ចុប្បន្ន។
អ្វីដែលពិសេសជាងនេះ ហុងដា DREAM បានបំពាក់ដោយបច្ចេកវិទ្យា PGM-FI ជាបច្ចេកវិទ្យាទំនើបរបស់ប្រទេសជប៉ុនដែលផ្តល់ថាមពលដល់ដំណើរការម៉ាស៊ីន បង្កើតនូវភាពធន់របស់ម៉ាស៊ីន ធ្វើអោយម៉ាស៊ីនមានកម្លាំងខ្លាំង សន្សំសំចៃប្រេង ស្របតាមគោលការណ៍បរិស្ថានរបស់កម្ពុជានៃបទប្បញ្ញត្តិនៃការបំភាយឧស្ម័នអឺរ៉ូ ៣ ចំពោះបរិស្ថាននៃការកាត់បន្ថយឩស្ម័នកាបូនរបស់ប្រទេសកម្ពុជា ។ លោកក៏បន្តទៀតថា “ ក្រុមហ៊ុន N.C.X នឹងធ្វើឲ្យ ហុងដា DREAM កាន់តែប្រសើរឡើង ដែលសាកសមនឹងតម្រូវការ និងនៅតែជាជម្រើសទី១ របស់ប្រជាជនកម្ពុជារហូតទៅ’’។
យើងសង្កេតឃើញថា ក្នុងមហាព្រិត្តិការណ៌ដ៏អស្ចារ្យនេះ មានការចូលរួមដោយតារាល្បីៗជាច្រើនរូបធ្វើឲ្យកម្មវិធីកាន់តែគគ្រឹគគគ្រេង។
អតិថិជនទាំងអស់អាចរកទិញបាននៅគ្រប់បណ្ដាហាងលក់ម៉ូតូហុងដាទាំងអស់នៅទូទាំងប្រទេសចាប់ពីថ្ងៃទី ២៨ ខែកញ្ញា ឆ្នាំ ២០២៣ នេះតទៅ។
លេខទំនាក់ទំនងសម្រាប់ព័ត៌មានបន្ថែម៖ 010 922 922
Web : https://www.ncxhonda.com/motorcycles/kh/AND125MDR-CA
(អត្ថបទពាណិជ្ជកម្ម)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ស្ពានដីឥដ្ឋ-ថ្មគរ នៅកៀនស្វាយឆ្លងទន្លេភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញបាវិត ចាប់ផ្តើមចុះគ្រឿងចក្របើកការដ្ឋានសាងសង់
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ផ្អើលទូងស្គរកណ្ដាលយប់នៅវត្តពោធិ៍ញ្ញាណ ខណៈមានសង្ឃ ២ អង្គ ឆាន់ស្រាក្នុងកុដិ
-
សេដ្ឋកិច្ច៥ ថ្ងៃ ago
ព្រលានយន្តហោះអន្តរជាតិតេជោសាងសង់បាន ៩២% ចំណាយថវិកាអស់ជាង ១,៣ ពាន់លានដុល្លារ
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
សុខោទ័យ អ្នកនិពន្ធបទ«សែកមន្ដ» ចេញបញ្ជាក់ពីការសហការប្រគល់សិទ្ធិ ក្នុងការផលិតបទ”សែកមន្ត”ជាមួយGalaxy Navatra
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
L-D-A ចេញបទចម្រៀង « អូសវ៉ាលី » មិនបានប៉ុន្មានផងមានអ្នកល្បីៗយកទៅ Reaction ទូទាំងប្រទេស !
-
សេដ្ឋកិច្ច២ ថ្ងៃ ago
ក្រុមហ៊ុន Royal Railway បញ្ជាទិញទូរថភ្លើងដឹកទំនិញ ៦០ គ្រឿងបន្ថែមទៀតពីប្រទេសចិន
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ឃ្លាំងស្តុកដំឡូងមី ដែលប្រមូលទិញពីកសិករក្នុងស្រុកកែវសីមា ត្រូវបង្ខំចិត្តបិទទ្វារ ដោយសារបញ្ហាដឹកជញ្ជូន
-
បច្ចេកវិទ្យា១ សប្តាហ៍ ago
ស្មាតហ្វូនដែលបំពាក់កាមេរ៉ាល្អដាច់គេ OPPO Find X8 Series ដាក់សម្ពោធហើយនៅប្រទេសកម្ពុជា