KPT+
សន្និសីទសារព័ត៌មានស្តីអំពី ហុងដាឌ្រីម
កាលពីរសៀលថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៣ ក្រុមហ៊ុន អិន ស៊ី អិច បានរៀបចំនូវសន្និសីទសារព័ត៌មានស្តីពីការអភិវឌ្ឃថ្មីរបស់ Honda Dream ។ ដោយមានការចូលរួមពីថ្នាក់ដឹកនាំកំពូលៗរបស់ហុងដាដូចជា
- ក្រុមហ៊ុនអាស៊ានហុងដាម៉ូទ័រ ខូអិលធីឌី
Asian Honda Motor Co., Ltd.
- ក្រុមហ៊ុនស្រាវជ្រាវនឹងអភិវឌ្បន៏ផលិតផលហុងដាប្រចាំតំបន់អាស៊ីអាតេ្នយ៏
Honda R&D of Southeast Asia Co., Ltd.
- ក្រុមហ៊ុន អ៊ិន ស៊ី អិច ខូអិលធីឌី
N. C. X. Co., Ltd.
ក្នុងកម្មវិធីនេះក៏មានការបកស្រាយពន្យល់បន្ថែមពីបច្ចេកវិទ្យាដ៏ទំនើបចុងក្រោយ PGM-FI កាន់តែស៊ីជម្រៅ លើសពីនេះក៏មានជាការឆ្លើយនូវសំនួរពីខាងសារព័ត៌មាន ជាមួយនឹងការជិះសាកល្បងផ្ទាល់ដើម្បីឲ្យដឹងពីគុណភាពពិតៗរបស់ហុងដាឌ្រីម។
លោកបេនកៀស្រ៊ីថានាកន ប្រធានក្រុមហ៊ុនអិនស៊ីអិច បានលើកឡើងថា ម៉ូតូហុងដា Dream ត្រូវបានបង្កើតឡើងដោយភាពជឿជាក់ពីមួយជំនាន់ទៅមួយជំនាន់ ហើយការអភិវឌ្ឍនេះបានបំពេញបន្ថែមចំពោះ ក្តីស្រមៃរបស់ប្រជាជនកម្ពុជា ដើម្បីធ្វើអោយជីវិតកាន់តែប្រសើរ។
ភាពលេចធ្លោ តម្លៃ និងថាមពលនៃក្តីស្រមៃ (The Power of Dream) បានក្លាយជានិមិត្តសញ្ញានៃសមិទ្ធិផលជោគជ័យ / ដែលតំណាងឱ្យ តម្លៃ និងមោទកភាពនៃជីវិត ។
ដូចដែលយើងដឹងហើយថា Honda Dream ទទួលបាននូវការជឿជាក់បំផុតជាច្រើនទស្សវត្តន៍ណាស់មកហើយ តែងតែដក់ជាប់ក្នុងក្រអៅ បេះដូងរបស់អ្នកប្រើប្រាស់ក្នុងប្រទេសកម្ពុជា គ្រប់ជំនាន់។ ហើយនៅតែឈរក្នុងកំពូលតារាងលេខ១ ក្នុងការលក់ ជាប់គ្នារហូត ជាង ៣០ ឆ្នាំ។ ដែលការលក់សរុបនៃម៉ូដែលនេះមានចំនួនរហូតទៅដល់ ៣,១៦៤,៩៦៧ គ្រឿង បើគិតមកត្រឹមថ្ងៃនេះ។
ក្រុមការងារខាងសិក្សានិងអភិវឌ្ឍផលិតផលរបស់ក្រុមហ៊ុនហុងដាតែងតែផ្តល់អតិភាពក្នុងការទទួលយកមតិយោបល់របស់អតិថិជន ដើម្បីពង្រឹង និងធ្វើឱ្យប្រសើរឡើង ដោយអមមកជាមួយបច្ចេកវិទ្យាចុងក្រោយបំផុត / ដែលមានដូចជាប្រព័ន្ធម៉ាស៊ីន PGM-FI ដែល ជាបច្ចេកវិទ្យាពី Honda Global / ដើម្បីបង្កើតផលិតផលដែលត្រូវតាមតម្រូវការ និងធ្វើអោយក្លាយជាម៉ាកយីហោយាន្តយន្តដែលល្បីបំផុត។
៨៩% នៃបណ្តាប្រទេសក្នុងអាស៊ានបានផ្លាស់ប្តូរមកប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាម៉ាស៊ីន ប៊ិចសាំង PGM-FI រួចមកហើយ / ហើយប្រទេសមួយចំនួនដូចជា ប្រទេសថៃ និងឥណ្ឌូនេស៊ី បានប្រើប្រាស់ម៉ាស៊ីន PGM-FI យ៉ាងពេញលេញ១០០%សម្រាប់គ្រប់ម៉ូដែលរបស់ម៉ូតូ Honda ទាំងអស់។ សម្រាប់ប្រទេសកម្ពុជា ឥឡូវនេះយើងបានប្រើប្រាស់ ប្រព័ន្ធម៉ាស៊ីន PGM-FI នេះ បានរហូតទៅដល់ ៩២% នៃម៉ូដែលរបស់ម៉ូតូ Honda ទាំងអស់។
ក្រុមហ៊ុន Honda បានប្រើប្រាស់បច្ចេកវិទ្យាម៉ាស៊ីនប៊ិចសាំង PGM-FI នេះ ដើម្បីផ្តល់ជូននូវដំណើរការម៉ាស៊ីនអោយកាន់តែប្រសើរ / ពន្យារភាពធន់របស់ម៉ាស៊ីនអោយប្រើប្រាស់បានកាន់តែយួរ / ធ្វើអោយការប្រើប្រាស់ប្រេងសាំងសន្សំសំចៃជាងមុន / ហើយសំខាន់បំផុតគឺអនុឡោមតាមគោលនយោបាយបរិស្ថានរបស់ប្រទេសកម្ពុជា នៃបទប្បញ្ញត្តិអំពីការបំភាយឧស្ម័ន Euro3 ដែលបានន័យថា ជួយរក្សាកំរិតជាតិពុល/ឬកាត់បន្ថយ ឧស្ម័ន្មកាបូន ក្នុងបរិយាកាស។
ជាពិសេស Honda Dream ស៊េរីថ្មី ដែលបំពាក់ដោយ ម៉ាស៊ីនប៊ិចសាំងនេះ អាចសន្សំសំចៃសាំងបានប្រសើរជាង ម៉ាស៊ីនប៊េនសាំងរហូតដល់ទៅ ១០% ។ សន្សំសំចៃបានច្រើន និងល្អបំផុត សម្រាប់ការប្រើប្រាស់ប្រចាំថ្ងៃ។
ជាមួយនឹងប្រព័ន្ធម៉ាស៊ីនប៊ិចសាំង ដែលបំពាក់នៅលើម៉ូដែលហុងដាឌ្រីមថ្មីនេះ អាចអោយអ្នកបើកបរជិះពីចំនុច 0 ទៅ ២០០ ម៉ែត្រ ក្នុងរយៈពេលត្រឹមតែ ១២.៧ វិនាទីតែប៉ុណ្ណោះ។ ចំនែកឯ ល្បឿនអតិបរមារវិញ អាចបើកបានរហូរដល់ ៩៦ គីឡូក្នុងមួយម៉ោង ។ ទាំងសន្ទុះម៉ាស៊ីន និង ល្បឿនអតិបរមា គឺមានសមត្ថភាព ល្អប្រសើរជាងម៉ាស៊ីនប៊េនសាំង។
សំនួរចម្លើយកំឡុងសន្និសីទសារព័ត៌មាន
ការជិះសាកល្បងផ្ទាល់ហុងដាឌ្រីមបន្ទាប់ពីសិន្និសីទសារព័ត៌មាន សាកល្បងពី អនុភាពម៉ាស៊ីន សំទុះ និងភាពងាយស្រួលក្នុងការប្រើប្រាស់របស់ហុងដាឌ្រីម
(អត្ថបទពាណិជ្ជកម្ម)
-
ចរាចរណ៍៥ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង ago
ទីក្រុងចំនួនបីនៅអាស៊ីអាគ្នេយ៍មានខ្យល់ពុលខ្លាំងបំផុត
-
ចរាចរណ៍៦ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
យោធាមីយ៉ាន់ម៉ាបណ្ដេញមនុស្ស ៥៦០០០នាក់ចេញ ភាគច្រើនបំផុតជាជនជាតិចិន ពាក់ព័ន្ធការបោកប្រាស់តាមអ៊ីនធឺណិត