KPT+
រឿងខ្លីមានន័យអប់រំជ្រៅ! រវល់តែការងារ ភ្លេចចំណាយពេលជាមួយកូន
នៅក្នុងប្រទេសឥណ្ឌា មានគ្រួសារមួយដែលមានឪពុកជាអ្នកធ្វើការដ៏សែនរវល់ម្នាក់។ ឪពុកនោះតែងតែត្រឡប់មកពីធ្វើការពេលយប់រាល់ថ្ងៃ។
ល្ងាចមួយ ពេលបុរសជាឪពុកត្រឡប់មកផ្ទះវិញជាមួយនឹងភាពនឿយហត់ គាត់បានឃើញកូនប្រុសអាយុ ៥ ឆ្នាំនៅឈរចាំមាត់ទ្វារ។ មិនទាន់បានអង្គុយស្រួលបួលផង កូនប្រុសស្រាប់តែសួរ “ប៉ា! តើកូនអាចសួរសំណួរមួយបានទេ?” ឪពុកក៏តបទាំងល្វើយក្នុងខ្លួន “បាទ! សួរបាន” ។

ក្មេងប្រុសនោះបានសួរប៉ារបស់ខ្លួនថា តើគាត់អាចរកចំណូលបានប៉ុន្មានក្នុងមួយម៉ោង? ពេលនោះឪពុកគេ បានសួរតបទាំងកំហឹងថា ហេតុអ្វីបានជាកូនគាត់សួរអ៊ីចឹងទៅវិញ? ព្រោះគាត់យល់ថា វាមិនមែនជារឿងរបស់ក្មេងឡើយ!
កូនប្រុសរបស់គាត់នៅតែសួរដដែលៗ ដើម្បីចង់ដឹងពីចំណូលរបស់ប៉ាខ្លួន “តើប៉ារកប្រាក់បានប៉ុន្មានក្នុងមួយម៉ោង? ឪពុកក៏សម្រួលអារម្មណ៍រួចឆ្លើយ “បាន! បើសិនចង់ដឹង ចាំប៉ាប្រាប់កូន។ ប៉ារកបាន ១០០ រ៉ូពី (១.៣២ដុល្លារ) ក្នុងមួយម៉ោង” ។ កូនប្រុសគាត់ភ្ញាក់ផ្អើលហើយនិយាយ “អូ! អ៊ីចឹង! តើខ្ញុំអាចសុំខ្ចីលុយប៉ា ៥០ រ៉ូពីបានទេ?”
ភ្លាមនោះ ឪពុកស្រាប់តែខឹងឈួលឡើង ហើយនិយាយ “បើវាជាមូលហេតុដែលធ្វើឲ្យកូនឯងសួររឿងនេះ ដើម្បីយកលុយទៅទិញរបស់លេងអត់ប្រយោជន៍ កូនឆាប់ប្រញាប់ទៅបន្ទប់គេងភ្លាមទៅ កុំឲ្យប៉ាខឹងទាន់”។
ក្មេងប្រុសបានដើរចូលទៅក្នុងបន្ទប់បាត់ ដោយមិនមានមាត់កអ្វីទៀតទេ។
ក្រោយពីសម្រាកបានបន្តិច ឪពុកគិតថា ប្រហែលជាកូនត្រូវការលុយ ៥០ រ៉ូពីដើម្បីធ្វើអ្វីសំខាន់ហើយមើលទៅ ព្រោះកូនមិនដែលសុំលុយនោះទេ។ គិតហើយ គាត់ក៏ដើរចូលទៅក្នុងបន្ទប់កូនប្រុស។ ឃើញគេមិនទាន់គេងនៅឡើយ គាត់ក៏ទៅអង្គុយលើគ្រែក្បែរគេ ហើយហុចលុយ ៥០ រ៉ូពីឲ្យ។ គេទទួលលុយពីដៃប៉ា ហើយអរគុណគាត់ រួចក៏លើកខ្នើយទាញលុយពីក្នុងស្រោមយកមករាប់។
ឪពុកឃើញបែបនោះ គាត់ខឹងសម្បារម្ដងទៀតហើយសួរ “ហេតុអ្វីបានជាកូនឯងចង់បានលុយ ៥០ រ៉ូពីទៀត បើសិនជាកូនឯងមានវាហើយនោះ?
កូនប្រុសឆ្លើយទាំងមុខស្ងួត “មកពីកូនមានលុយមិនគ្រប់ តែឥឡូវកូនមានគ្រប់ហើយ”។ ឪពុកស្រាកកំហឹងបន្តិច តែនៅមិនយល់ពីអ្វីដែលគេនិយាយឡើយ។ គេញញឹមតិចៗ ហុចលុយឲ្យគាត់ រួចនិយាយ “នេះលុយ ១០០ រ៉ូពី ប៉ាយកទៅ! តើកូនអាចទិញពេលវេលារបស់ប៉ា ១ម៉ោងបានទេ? ថ្ងៃស្អែក កូនចង់ឲ្យប៉ាមកលឿនបន្តិចជាងរាល់ដង ១ម៉ោង ដើម្បីបានញ៉ាំបាយពេលល្ងាចជាមួយគ្នាម្ដង បានអត់?”។
ភ្លាមៗ គាត់ចាប់ផ្ដើមឱបកូនយ៉ាងណែន ទាំងអារម្មណ៍រំជួលចិត្តនឹកអាណិតកូនប្រុសពន់ពេក ហើយគាត់សន្យានឹងគេថា នឹងមកផ្ទះលឿនជាងមុន ដើម្បីញ៉ាំបាយជាមួយគ្រួសារឲ្យបានរាល់ថ្ងៃ៕
ប្រែសមម្រួល៖ សន្យា
ប្រភព៖ HeroicStories

-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?