Connect with us

KPT+

ក្រុមហ៊ុន ហនុមាន ប៊ែវើរីជីស ឯ.ក ប្រកាសតែងតាំងនាយកប្រតិបត្តិថ្មី

បានផុស

នៅ

ក្រុមហ៊ុន ហនុមាន ប៊ែវើរីជីស ឯក ដែលជាក្រុមហ៊ុនផលិតភេសជ្ជៈឈានមុខគេ ក្នុងព្រះរាជាណាចក្រកម្ពុជា បានប្រកាសតែងតាំង លោក ខៀវ​ សវរនាថ ជានាយកប្រតិបត្តិថ្មីប្រចាំក្រុមហ៊ុន ចាប់តាំងពីថ្ងៃទី ១៥ ខែកញ្ញា​ ឆ្នាំ ២០២៣។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ខៀវ សវរនាថ មានបទពិសោធន៍ និងស្នាដៃជាច្រើនក្នុងវិស័យអចលនទ្រព្យ ក៏ដូចជាវិស័យផលិតភេសជ្ជៈ នឹងម្ហូបអាហារ​ ដោយធ្លាប់បានកាន់តំណែងខ្ពស់ៗក្នុងការងារគ្រប់គ្រងអាជីវកម្មនៅ ក្រុមហ៊ុន ហនុមាន អ៊ីស្ទេត (Hanuman Estate) ដែលបាននិងកំពុងអភិវឌ្ឍន៍ គម្រោង ដឹអាណាចក្រ សាងសង់លំនៅឋានប្រណិត លើផ្ទៃដីជាង ៣០០ ហិកតារ ដែលមានទីតាំងស្ថិតនៅបណ្តោយផ្លូវជាតិលេខ​៥ ក្នុងតំបន់កំពុងអភិវឌ្ឍប្រកបដោយសក្តានុពល។

ក្រុមហ៊ុន ហនុមាន ប៊ែវើរីជីសកំពុងធ្វើកំណែទម្រង់ជាមួយនឹងការផ្លាស់ប្តូរនូវនាយកប្រតិបត្តិថ្មី ដើម្បីតម្រង់ទិសដៅយុទ្ធសាស្រ្តថ្មី ក៏ដូចជាការពង្រឹងនូវការគ្រប់គ្រង និងប្រតិបត្តិការផលិតកម្ម អាជីវកម្មឲ្យកាន់តែប្រសើរ ដើម្បីធានាបាននូវភាពរីកចំរើនប្រកបដោយចីរភាពរបស់ក្រុមហ៊ុន។

គណៈគ្រប់គ្រងរបស់ក្រុមហ៊ុនមានជំនឿយ៉ាងមុតមាំថាក្រោមការដឹកនាំរបស់ លោក ខៀវ សវរនាថ ក្រុមហ៊ុន ហនុមាន ប៊ែវើរីជីស ឯ.ក នឹងកាន់តែមានឈ្មោះបោះសំឡេងខ្លាំងឡើងទាំងលើទីផ្សារជាតិ និងអន្តរជាតិ ពង្រីកវិសាលភាពកាន់តែធំ ទន្ទឹមនឹងការផ្សព្វផ្សាយស្លាកសញ្ញា និងផលិតផលរបស់ក្រុមហ៊ុនហនុមានឲ្យកាន់តែមានភាពល្បីល្បាញ ធានាបាននូវការរីកចម្រើនឈានទៅលំដាប់អន្តរជាតិ។

ក្នុងនាមជាសមាជិកក្រុមប្រឹក្សាភិបាល និងជានាយកប្រតិបត្តិ ក្រុមហ៊ុនហនុមានប៊ែវើរីកជីស ជាមួយនឹងការចូលមកកាន់តួនាទីថ្មីនៅក្នុងក្រុមហ៊ុន លោក ខៀវ សវរនាថ បានបង្ហាញពីសេចក្តីសោមនស្សរីករាយ និងទំនុកចិត្តយ៉ាងម៉ុតមាំ ក្នុងការទទួលយកនូវតំណែងថ្មីនេះ ហើយលោកបានធ្វើការប្តេជ្ញាចិត្តយ៉ាងមោះមុតថា÷ “ក្នុងនាមជានាយកប្រតិបត្តិថ្មី ខ្ញុំនឹងបន្តអនុវត្តនូវបេសកកម្ម និង ឈរនៅលើទស្សនវិស័យ ដែលក្រុមហ៊ុនបានកំណត់ ខិតខំប្រឹងប្រែងដឹកនាំក្រុមហ៊ុន និងតំរង់ទិសដៅជាមួយនឹងឆន្ទៈដ៏ខ្ពស់បំផុត ដែលផ្តោតសំខាន់ទៅលើការលើកកំពស់គុណភាពផលិតផល និងស្ថេរភាពផលិតកម្ម ហើយនាពេលដ៏ខ្លីខាងមុខនេះ យើងនឹងចេញនូវយុទ្ធសាស្រ្តថ្មីៗដើម្បីបង្កើនផលិតកម្ម ពង្រីកការចែកចាយ ឆ្លើយតបតាមសំណូមពររបស់អតិថិជន ក៏ដូចជាតំរូវការទីផ្សារជាក់ស្តែង ដែលបាននិងកំពុងតែរីកចម្រើនជាលំដាប់។ ទន្ទឹមនឹងនោះផងដែរ យើងក៏នឹងមានផលិតផលថ្មីផ្សេងៗទៀតជាច្រើន ដែលគ្រោងនឹងចែកចាយលើទីផ្សារនាពេលអនាគតឆាប់ៗខាងមុខនេះ ។ ជាពិសេស យើងបន្តនូវឆន្ទៈខ្ពស់ក្នុងការចូលរួមអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាល ដោយផ្តោតសំខាន់លើគុណភាពផលិតផល ការផ្តល់ការងារដល់យុវជន ប្រជាជនកម្ពុជា  ដើម្បីរួមចំណែកក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចប្រទេសជាតិ​”។

ក្រុមហ៊ុន ហនុមាន ប៊ែវើរីជីស ឯ.ក បច្ចុប្បន្នកំពុងធ្វើការចែកចាយផលិតផលរបស់ខ្លួននៅទូទាំងប្រទេសកម្ពុជា ដែលផលិតផលទាំងនោះរួមមាន ស្រាបៀរហនុមាន ព្រីមៀម ឡាហ្គឺ ស្រាបៀរហនុមាន ប្ល៊ែក និង ស្រាបៀរនាគ ដែល
ជាចំណែកទីផ្សារធំមួយក្នុងស្រុក។​​  

ជាមួយនឹងទស្សនៈវិស័យក្នុងការក្លាយជាក្រុមហ៊ុននាំមុខលើទំនើបកម្មសង្វាក់ផលិតកម្ម “ផលិតផល ដែលមានការទទួលស្គាល់នូវគុណភាពល្អ និងពេញនិយមជាងគេ ហើយនាំយកកេរ្តិ៍ឈ្មោះ  ភេសជ្ជៈកម្ពុជា ឈានដល់កម្រិតទទួលស្គាល់នូវគុណភាពល្អស្តង់ដារអន្តរជាតិ” ក្រុមហ៊ុន ហនុមាន ប៊ែវើរីជីស ឯ.ក បានពង្រីកកិច្ចប្រតិបត្តិការរបស់ខ្លួន ដោយវិវត្តខ្លួនពីការផ្តោត សំខាន់ដំបូងលើទីផ្សារក្នុងស្រុក រហូតដល់ទីផ្សារអន្តរជាតិ ដោយបច្ចុប្បន្ននេះ ស្រាបៀរហនុមាន កំពុងមានវត្តមានក្នុងទីផ្សារប្រទេសថៃ និងទីផ្សារប្រទេសអូស្រ្តាលីនាពេលថ្មីៗនេះផងដែរ។

ក្រុមហ៊ុនហនុមាន ប៊ែវើរីជីស​ ឯ.ក​ ត្រូវបានបង្កើតឡើងដោយកូនខ្មែរ ជាមួយទុនវិនិយោគប្រមាណ ១៦០ លានដុល្លារ  ដែលបំពាក់ដោយបច្ចេកវិទ្យាទំនើបចុងក្រោយបង្អស់ពីអឺរ៉ុប ស្របទៅតាមបទដ្ឋានស្តង់ដារលំដាប់ពិភពលោក។ ក្រុមហ៊ុន មានឆន្ទៈក្នុងការរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ច នៃព្រះរាជាណាចក្រកម្ពុជា  ស្របជាមួយទិសដៅរបស់រាជរដ្ឋាភិបាលដែលបាននឹងកំពុងជំរុញដល់ការបង្កើនការងារ និងវិស័យឧស្សាហកម្មផលិតក្នុងស្រុក៕

(អត្ថបទពាណិជ្ជកម្ម)

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រសួង​ការងារ​បើក​កិច្ច​ប្រជុំ​ជ្រើសរើស​បេក្ខភាពសហគ្រាស​ ​ប្រគល់​ពានរង្វាន់ “សហគ្រាស​មួយ​ជា​សហគមន៍​សុខសាន្ត​មួយ”

ព័ត៌មានជាតិ៤ ម៉ោង មុន

រដ្ឋបាលរាជធានីភ្នំពេញ ត្រៀមរៀបចំព្រឹត្តិការណ៍បាល់ទាត់​ ដេីម្បីគាំទ្រកាកបាទក្រហមកម្ពុជា

កីឡា៥ ម៉ោង មុន

Paul Scholes ចុចឈ្មោះ Messi ជាកីឡាករល្អបំផុតគ្រប់សម័យកាល ខណៈបច្ចុប្បន្នគឺម្នាក់នេះ

ព័ត៌មានជាតិ៧ ម៉ោង មុន

លោក ប៉ែន បូណា៖ អ្នកដឹកនាំដែលធ្វើឱ្យពលរដ្ឋសុខសប្បាយ ខុសពីឧទ្ទាមនយោបាយដែលបន្លាចពលរដ្ឋឱ្យភិតភ័យ

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

អាន់វ៉ា ជួប​​ មីន អ៊ុងឡាំង ​ដ៏​កម្រក្នុងទីក្រុងបាងកក

Sokha Hotels

ព័ត៌មានពេញនិយម