ព័ត៌មានជាតិ
ស្វែងយល់! បេសកម្មធំៗ ៣ របស់មជ្ឈមណ្ឌលអាស៊ីនៅកម្ពុជា
មជ្ឈមណ្ឌលអាស៊ី ឬ Asia Center ជាអង្គភាពធ្វើការផ្សព្វផ្សាយវប្បធម៌ ក៏ដូចជាភ្ជាប់ទំនាក់ទំនងរវាងកម្ពុជា និងជប៉ុនក្នុងសកម្មភាពជាច្រើន ដែលពលរដ្ឋខ្មែរជាងពាក់កណ្ដាលប្រទេសនៅពុំទាន់ស្គាល់នៅឡើយពីសា្ថប័ននេះ។
តើអ្វីខ្លះដែលយើងគួរដឹងពី មជ្ឈមណ្ឌលអាស៊ី?
មជ្ឈមណ្ឌលអាស៊ី ជាអង្គភាពពិសេសដែលស្ថិតនៅក្រោមចំណុះមូលនិធិជប៉ុន និងជាទីស្នាក់ការមួយសម្រាប់អ្នកជំនាញមកប្រមូលផ្ដុំគ្នាធ្វើការ ផ្សារភ្ជាប់ជប៉ុនជាមួយពិភពលោក ដោយបង្កើតឡើងនៅក្នុងកិច្ចប្រជុំកំពូលអាស៊ានជប៉ុន ឆ្នាំ ២០១៣ និងបានចូលមកកម្ពុជានាឆ្នាំ ២០១៥។ បច្ចុប្បន្នមជ្ឈមណ្ឌលមានទីតាំងនៅ ២៤ ប្រទេសក្នុងតំបន់អាស៊ី និង ២៥ ការិយាល័យ។

ថ្លែងមកកាន់ កម្ពុជាថ្មី លោក គឹសាកាបេ យូសឹកិ (Yosuke Kusakabe) ជានាយកមជ្ឈមណ្ឌលអាស៊ីនៃមូលនិធិជប៉ុនប្រចាំកម្ពុជា ប្រាប់ថា មជ្ឈមណ្ឌលរបស់ខ្លួនមានបេសកម្ម ៣ ធំៗរួមមាន៖
១. វប្បធម៌
មជ្ឈមណ្ឌលនេះបានបញ្ជូនដៃគូសហការរបស់ខ្លួននៅក្នុងប្រទេសជប៉ុនដើម្បីផ្សព្វផ្សាយវប្បធម៌មកកាន់ប្រទេសកម្ពុជា ក៏ដូចជាប្រទេសដៃគូ២២ផ្សេងទៀតផងដែរ។ បន្ថែមពីលើនោះ មជ្ឈមណ្ឌលអាស៊ី បាននាំយកវប្បធម៌ពីប្រទេសភាគី ចូលទៅចែកចាយនៅក្នុងប្រទេសជប៉ុនវិញ ដើម្បីផ្លាស់ប្ដូរបទពិសោធន៍ និងវប្បធម៌គ្នាទៅវិញទៅមក។
២. អប់រំភាសាជប៉ុន
ក្រៅពីវប្បធម៌ លោក គឹសាកាបេ យូសឹកិ មានប្រសាសន៍ថា មជ្ឈមណ្ឌលបានបញ្ជូនអ្នកជំនាញភាសាជប៉ុន ដើម្បីចូលមកបង្រៀនភាសានៅតាមសាលាភាសាជប៉ុននានា និងមហាវិទ្យាល័យមួយចំនួន។ ក្នុងនោះអ្នកជំនាញភាសាដើមត្រូវបានបញ្ជូនមកជាជំនួយដល់គ្រូបង្រៀនបង្គោលនៅសាលាភូមិន្ទភ្នំពេញ និង មជ្ឈមណ្ឌល CJCC។ មួយវិញទៀតអ្នកស្ម័គ្រចិត្តរយៈពេលខ្លីដែលមានពេលមួយសប្ដាហ៍ឬមួយ បានចុះទៅតាមបណ្ដាវិទ្យាល័យក្នុងរាជធានីភ្នំពេញ និងតាមបណ្ដាខេត្តមួយចំនួន ដោយពួកគេចូលទៅបង្រៀនវប្បធម៌ជប៉ុន ធ្វើអាហារជប៉ុនរួមគ្នា បត់ក្រដាសបែបជប៉ុន និងស្លៀកសម្លៀកបំពាក់ប្រពៃណីជប៉ុនជាដើម។
នាយករូបនេះបន្តថា ចំណុចពិសេសមួយទៀតរបស់មជ្ឈមណ្ឌល បានរៀបចំជំនួបសិស្ស-និស្សិតរវាងកម្ពុជានិងជប៉ុន សម្រាប់ផ្លាស់ប្ដូរបទពិសោធន៍ រៀនពីគ្នាផងដែរ។
៣. បណ្ដុះបណ្ដាលស្រាវជ្រាវ
ដោយឡែក សិក្ខាសាលាគូររូប សិក្ខាសាលាសិល្បៈ សិក្ខាសាលាគំនូរជីវចល ក៏សុទ្ធសឹងតែជាបេសកម្មរបស់មជ្ឈមណ្ឌល Asia Center បានរៀបចំឡើង។ នេះបើតាមកាលើកឡើងរបស់លោក យូសឹកិ។ ក្រៅពីនោះ មជ្ឈមណ្ឌលបានបញ្ជូនគ្រូបង្វឹកមកពីប្រទេសជប៉ុនដើម្បីបង្ហាត់កីឡាករបាល់ទាត់កម្ពុជាផងដែរ។ ជាក់ស្ដែងលោកគ្រូជនជាតិជប៉ុនដែលមកបង្វឹកនៅក្លឹប U-19 ។ល៕

ព័ត៌មានបន្ថែម ៖
Japan Foundation Asia Center Phnom Penh
国際交流基金アジアセンター プノンペン連絡事務所
#22, Ground Floor of Hotel Cambodiana, 313 Sisowath Quay, Phnom Penh, Cambodia
អត្ថបទ៖ សន្យា

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី