Connect with us

ព័ត៌មានជាតិ

ស្វែងយល់! បេសកម្មធំៗ ៣ របស់មជ្ឈមណ្ឌលអាស៊ីនៅកម្ពុជា

បានផុស

នៅ

មជ្ឈមណ្ឌលអាស៊ី ឬ Asia Center ជាអង្គភាពធ្វើការផ្សព្វផ្សាយវប្បធម៌ ក៏ដូចជាភ្ជាប់ទំនាក់ទំនងរវាងកម្ពុជា និងជប៉ុនក្នុងសកម្មភាពជាច្រើន ដែលពលរដ្ឋខ្មែរជាងពាក់កណ្ដាលប្រទេសនៅពុំទាន់ស្គាល់នៅឡើយពីសា្ថប័ននេះ។

តើអ្វីខ្លះដែលយើងគួរដឹងពី មជ្ឈមណ្ឌលអាស៊ី?

មជ្ឈមណ្ឌលអាស៊ី ជាអង្គភាពពិសេសដែលស្ថិតនៅក្រោមចំណុះមូលនិធិជប៉ុន និងជាទីស្នាក់ការមួយសម្រាប់អ្នកជំនាញមកប្រមូលផ្ដុំគ្នាធ្វើការ ផ្សារភ្ជាប់ជប៉ុនជាមួយពិភពលោក ដោយបង្កើតឡើងនៅក្នុងកិច្ចប្រជុំកំពូលអាស៊ានជប៉ុន ឆ្នាំ ២០១៣  និងបានចូលមកកម្ពុជានាឆ្នាំ ២០១៥។ បច្ចុប្បន្នមជ្ឈមណ្ឌលមានទីតាំងនៅ ២៤ ប្រទេសក្នុងតំបន់អាស៊ី និង ២៥​ ការិយាល័យ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែងមកកាន់ កម្ពុជាថ្មី  លោក គឹសាកាបេ យូសឹកិ (Yosuke Kusakabe) ជានាយកមជ្ឈមណ្ឌលអាស៊ីនៃមូលនិធិជប៉ុនប្រចាំកម្ពុជា  ប្រាប់ថា មជ្ឈមណ្ឌលរបស់ខ្លួនមានបេសកម្ម ៣ ធំៗរួមមាន៖

១. វប្បធម៌

មជ្ឈមណ្ឌលនេះបានបញ្ជូនដៃគូសហការរបស់ខ្លួននៅក្នុងប្រទេសជប៉ុនដើម្បីផ្សព្វផ្សាយវប្បធម៌មកកាន់ប្រទេសកម្ពុជា ក៏ដូចជាប្រទេសដៃគូ​២២ផ្សេងទៀតផងដែរ។ បន្ថែមពីលើនោះ មជ្ឈមណ្ឌលអាស៊ី បាននាំយកវប្បធម៌ពីប្រទេសភាគី ចូលទៅចែកចាយនៅក្នុងប្រទេសជប៉ុនវិញ ដើម្បីផ្លាស់ប្ដូរបទពិសោធន៍ និងវប្បធម៌គ្នាទៅវិញទៅមក។

២. អប់រំភាសាជប៉ុន

ក្រៅពីវប្បធម៌ លោក គឹសាកាបេ យូសឹកិ មានប្រសាសន៍ថា មជ្ឈមណ្ឌលបានបញ្ជូនអ្នកជំនាញភាសាជប៉ុន ដើម្បីចូលមកបង្រៀនភាសានៅតាមសាលាភាសាជប៉ុននានា និងមហាវិទ្យាល័យមួយចំនួន។ ក្នុងនោះអ្នកជំនាញភាសាដើមត្រូវបានបញ្ជូនមកជាជំនួយដល់គ្រូបង្រៀនបង្គោលនៅសាលាភូមិន្ទភ្នំពេញ និង មជ្ឈមណ្ឌល CJCC។ មួយវិញទៀតអ្នកស្ម័គ្រចិត្តរយៈពេលខ្លីដែលមានពេលមួយសប្ដាហ៍ឬមួយ បានចុះទៅតាមបណ្ដាវិទ្យាល័យក្នុងរាជធានីភ្នំពេញ និងតាមបណ្ដាខេត្តមួយចំនួន ដោយពួកគេចូលទៅបង្រៀនវប្បធម៌ជប៉ុន ធ្វើអាហារជប៉ុនរួមគ្នា បត់ក្រដាសបែបជប៉ុន និងស្លៀកសម្លៀកបំពាក់ប្រពៃណីជប៉ុនជាដើម។

នាយករូបនេះបន្តថា​ ចំណុចពិសេសមួយទៀតរបស់មជ្ឈមណ្ឌល បានរៀបចំជំនួបសិស្ស-និស្សិតរវាងកម្ពុជានិងជប៉ុន សម្រាប់ផ្លាស់ប្ដូរបទពិសោធន៍ រៀនពីគ្នាផងដែរ។

៣. ​បណ្ដុះបណ្ដាលស្រាវជ្រាវ

ដោយឡែក សិក្ខាសាលាគូររូប សិក្ខាសាលាសិល្បៈ សិក្ខាសាលាគំនូរជីវចល​ ក៏សុទ្ធសឹងតែជាបេសកម្មរបស់មជ្ឈមណ្ឌល Asia Center បានរៀបចំឡើង។ នេះបើតាមកាលើកឡើងរបស់លោក យូសឹកិ។ ក្រៅពីនោះ មជ្ឈមណ្ឌលបានបញ្ជូនគ្រូបង្វឹកមកពីប្រទេសជប៉ុនដើម្បីបង្ហាត់កីឡាករបាល់ទាត់កម្ពុជាផងដែរ។ ជាក់ស្ដែងលោកគ្រូជនជាតិជប៉ុនដែលមកបង្វឹកនៅក្លឹប U-19 ។ល៕

ព័ត៌មានបន្ថែម​ ៖

Japan Foundation Asia Center Phnom Penh

国際交流基金アジアセンター プノンペン連絡事務所

#22, Ground Floor of Hotel Cambodiana, 313 Sisowath Quay, Phnom Penh, Cambodia

អត្ថបទ៖ សន្យា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេចក្ដីជូនដំណឹង៤៧ នាទី មុន

គុណភាព​ល្អឥតខ្ចោះ​! ខុន​ដូ​ប្រណិត​រំដួល​ស៊ី​ធី​លំដាប់​ខ្ពស់​ដំបូង​នៅ​ភ្នំពេញ​ត្រូវបាន​ប្រគល់ជូន​ជា​ផ្លូវការ​

សេចក្ដីជូនដំណឹង៥១ នាទី មុន

សេចក្ដីជូនដំណឹងស្ដីពីការអញ្ជើញចូលរួមដេញថ្លៃគម្រោងទិញឧបករណ៍បញ្ជូនស៊ីញ៉ាល់ប្រចាំឆ្នាំ២០២៤

ព័ត៌មានជាតិ១ ម៉ោង មុន

សារមន្ទីរព្រះស្រីឦសានវរ្ម័ន ចាប់ដៃគ្នាជាមួយសមាគមធនាគារនៅកម្ពុជា ដើម្បីលើកកម្ពស់ចំណេះដឹងហិរញ្ញវត្ថុយុវជន

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

Breaking News! ប្រធានាធិបតី វៀតណាម ប្រកាសលាលែងពីតំណែង

ជីវិតកម្សាន្ដ២ ម៉ោង មុន

នេន ទុំ ប្រកាស​ផលិតចម្រៀង​បន្សល់ទុកស្នាដៃចុងក្រោយដល់​វីរ:សិល្បករអាយ៉ៃលោក ព្រហ្ម ម៉ាញ 

Sokha Hotels

ព័ត៌មានពេញនិយម