KPT+
គន្លឹះធានាជោគជ័យ ទោះបីគោលដៅថ្មី ឬមិនទាន់ស្គាល់ក៏ដោយ
ជារឿងគួរឲ្យខ្លាច ក្នុងការដើរតាមគោលដៅធំៗ អ្នកខ្លះមិនព្រមប្រឈមមុខនឹងការពិតឡើយ។
ចំណែកខ្លះទៀត ក៏មានអារម្មណ៍ថាគោលដៅធំឬហួសហេតុពេកសម្រាប់គេ ដែលមានអាយុតិចឬបទពិសោធន៍ក្មេងខ្ចីជាដើម។
តើផ្លាស់ប្ដូរយ៉ាងដូចម្ដេច ដើម្បីកម្ចាត់ភាពភ័យខ្លាចទាំងនោះចោល ហើយឈានទៅរកគោលដៅទាំងនោះ?
នេះជាគន្លឹះទាំង ៣ ដើម្បីធានាជោគជ័យសម្រាប់ខ្លួនឯង៖
១. យល់ច្បាស់

បើយើង “ ចង់រកលុយបានច្រើន” ត្រូវតែច្បាស់ពីអ្វីដែលចង់បានជាមុនសិន។ ឧទាហរណ៍ថាយើងចង់បានប្រាក់បន្ថែមទៀត យើងក៏ត្រូវទទួលយកពេលវេលានិងការងារបន្ថែមទៀត។
ចង់បានគ្រប់យ៉ាង យើងត្រូវទទួលយកភាពជាក់លាក់និងច្បាស់លាស់ជាមួយរឿងទាំងនោះសិន។ សួរខ្លួនឯងថា តើចង់បានប្រាក់ប៉ុន្មាន? តើប្រាក់នោះ ត្រូវប្រើសម្រាប់អ្វី?
ជាទូទៅមនុស្សស្ទើរតែមិនដែលចង់បានគោលដៅធំ ពួកគេចង់បានអ្វីដែលគោលដៅនឹងផ្ដល់ឲ្យពួកគេ។ ដូច្នេះត្រូវយល់ច្បាស់ពីភាពជាក់លាក់ នូវអ្វីដែលយើងចង់ឲ្យគោលដៅរបស់យើងផ្ដល់ឲ្យយើង។
២. សរសេរគោលដៅជាប្រចាំថ្ងៃ

បើគោលដៅរបស់យើងបានបញ្ជាក់ច្បាស់ៗ ប៉ុន្តែការសរសេរតែម្ដងគឺមិនគ្រប់គ្រាន់ឡើយ។ យើងត្រូវសរសេរគោលដៅជារៀងរាល់ថ្ងៃ ឬញឹកញាប់ ម្ដងក្នុងមួយថ្ងៃ ហើយពេលកំពុងសរសេរត្រូវតាំងចិត្តជាមួយគោលដៅទាំងនោះ។ សូមកត់ឈ្មោះអ្នកដែលយើងបានជ្រើសរើស ដើម្បីទទួលបានគោលដៅនិងអ្វីដែលយើងធ្វើផងដែរ។
ការសរសេរគោលដៅជារៀងរាល់ថ្ងៃ នឹងក្លាយជាវិធីដ៏វែងមួយក្នុងការបង្ហាញខ្លួនយើងថា គ្រប់រឿងពិតជាអាចទៅរួច ក្នុងការឈានដល់គោលដៅនោះ។ ដោយសារតែយើងកំពុងពិចារណាអំពីវា យើងនឹងធ្វើឲ្យគោលដៅធម្មតាលឿនជាងការរង់ចាំដោយអារម្មណ៍អកម្ម។
៣. សម្រេចចិត្ត

នេះគឺជាគន្លឹះដាច់ខាតក្នុងការធ្វើឲ្យគ្រប់យ៉ាងកើតឡើងបាន។ យើងកំពុងតែដើរលើផ្លូវតូចចង្អៀតមួយ តែយើងបានសម្រេចចិត្តមិនចុះចាញ់ រហូតដល់បានឈានដល់ចក្ខុវិស័យខ្លួនឯង។
ផ្លូវតូចចង្អៀតគឺជាផ្លូវដែលមនុស្សភាគច្រើនមិនអាចធ្វើបាន ព្រោះវាគួរឲ្យខ្លាច ហើយទាមទារឲ្យពួកគេបង្ហាញខ្លួន លេងឲ្យអស់ពីសមត្ថភាព ដើម្បីសម្រេចគោលដៅ។
មនុស្សភាគច្រើនចង់បានរបស់របរ តែពួកគេក៏ពេញចិត្តនឹងការរស់នៅដោយគ្មានឧបសគ្គបែបធម្មតាទៅវិញ។ ពួកគេអត់ធ្មត់តិចជាងអត្ថិភាព និងតែងបញ្ចុះបញ្ចូលខ្លួនគេថា នេះជាការលោភលន់និងអាត្មានិយម ដែលគេចង់បានទាំងអស់។
ចំណែកអ្នកដែលសម្រេចចិត្តថា ពួកគេចង់បានបទពិសោធន៍កើនឡើងនៃជីវិត នឹងធ្វើការសម្រេចចិត្តច្បាស់ៗ នូវអ្វីដែលពួកគេចង់បាន។ ហើយពួកគេដើរលើផ្លូវតូចរាល់ថ្ងៃ ដោយដឹងថាចក្ខុវិស័យរបស់ពួកគេគឺជាការពិត។
សូម្បីតែពេលគេដួលក៏មិនរាថយចេញដែរ។ ពួកគេអាចយំនៅចំពោះមុខអ្នកដទៃមួយរយៈ ប៉ុន្តែគំនិតរបស់ពួកគេគឺស្ថិតនៅលើគោលដៅដែលមិនដែលបោះបង់ចោលឡើយ។ មនុស្សក្រុមនេះ បានសម្រេចចិត្តទទួលយកហានិភ័យ ដូច្នេះពួកគេនឹងធានាជោគជ័យខ្លួនឯងដោយមិនភ័យខ្លាច៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖ហេតុផល៥ដែលនាំយើងឱ្យតែងតែកើតរោគ «ធុញថប់នឹងជីវិត»
ចុចអាន៖២០ ប្រទេសដែលមានប្រធានាធិបតីជាស្រ្តីក្នុងរយៈពេល ១០ ឆ្នាំចុងក្រោយ

-
សន្តិសុខសង្គម៤ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ