KPT+
មូលហេតុដែលយើងគួរបិទគម្របបង្គន់ មុនកាច់ឬចាក់ទឹក
តើអ្នកធ្លាប់ឆ្ងល់ទេថា ហេតុអ្វីបានជានៅក្នុងបន្ទប់ទឹកនៅក្នុងហាងទំនិញ ឬនៅទីសាធារណៈ ត្រូវតែមានផ្លាកសញ្ញាព្រមានថា អ្នកគួរតែបិទគម្របបង្គន់មុនពេលចុចទឹក។
ពេលចាក់ទឹកបង្គន់ឬពេលកាច់ទឹក អ្នកគួរបិទគម្របបង្គន់ជាមុនសិន ការធ្វើបែបនេះដើម្បីការពារមេរោគមិនឲ្យឆ្លងពេញបន្ទប់ទឹក។ ពីការលាងបង្គន់ សម្ពាធទឹកដែលបានមកពីការបង្ហូរបង្គន់បណ្តាលឲ្យភាគល្អិត aerosol អណ្តែតលើអាកាស។ សារធាតុ aerosols ទាំងនេះអាចឆ្លងមេរោគ និងមេរោគផ្សេងៗ ដូចជានៅក្នុងលាមក បាក់តេរី ផ្សិត និងមេរោគផ្សេងៗ រួមទាំង COVID-19 ផងដែរ។
លើសពីនេះទៀតដែរ ការបិទគម្របបង្គន់មុនពេលលាងសម្អាត ជួយការពារកុំឲ្យភាគល្អិតអ័ព្ទទាំងនេះ សាយភាយពេញបន្ទប់ទឹក។ ដំណក់ទឹកទាំងនេះនឹងធ្លាក់ចូលទៅក្នុងបង្គន់ជំនួសវិញ។ ហើយមេរោគ និងមេរោគផ្សេងៗ វាមិនរាលដាលទៅក្នុងអាកាស ធ្វើឲ្យមនុស្សផ្សេងទៀតឆ្លង។
ការបិទគម្របបង្គន់មុនពេលចាក់ទឹក ក៏ជួយការពារកុមារ ឬសត្វចិញ្ចឹមមិនឲ្យធ្លាក់ចូលក្នុងបង្គន់ដែរ។ ដូច្នេះដើម្បីអនាម័យល្អអ្នកគួរបិទគម្របបង្គន់គួរបិទមុនពេលចុចទឹក មិនថាប្រើបន្ទប់ទឹកឯកជន ឬបន្ទប់ទឹកសាធារណៈនោះទេ។
ហេតុផលបន្ថែមទៀត ដែលគួរបិទគម្របបង្គន់មុនពេលលាង
ដើម្បីសន្សំសំចៃទឹក ការប្រើបង្គន់ដោយការបិទគម្របនឹងជួយកាត់បន្ថយការបាញ់ទឹក។ ធ្វើឲ្យការប្រើទឹកតិចដើម្បីលាងបង្គន់។
ជាពិសេស ដើម្បីការពារការធ្លាក់ចូលទៅក្នុងបង្គន់ កុមារ ឬសត្វចិញ្ចឹម ប្រសិនបើគម្របបង្គន់មិនបិទ។
ដើម្បីការពារវត្ថុមិនឲ្យធ្លាក់ដូចជា ទូរស័ព្ទដៃ វ៉ែនតា គ្រឿងអលង្ការ បើគម្របបង្គន់មិនបិទ។
ដូច្នេះទម្លាប់បិទគម្របបង្គន់មុននឹងចាក់ទឹក គួរត្រូវបានបណ្តុះដល់មនុស្សគ្រប់គ្នាក្នុងគ្រួសារ។ ដើម្បីធានាថាគ្រប់គ្នាមានអនាម័យ និងសុវត្ថិភាពល្អ៕
ប្រែសម្រួល សាង ស្រីល័ក្ខ
-
ចរាចរណ៍៤ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា១ សប្តាហ៍ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់