KPT+
មាន ៥ ចំណុចនេះជីវិតអាពាហ៍ពិពាហ៍នឹងមានបញ្ហា
ជីវិតគូ ពិតជាលំបាកដែលអាចដើររួមផ្លូវយូរអង្វែង ចំពោះប្ដីប្រពន្ធទាំងឡាយណា ដែលមានប៉ុន្មានចំណុចនេះជាប់ខ្លួន ៖
១. ជិតតែកាយ ចិត្តមិននៅជាមួយគ្នា

គូស្វាមីភរិយាបើរស់នៅក្រោមដំបូលតែមួយ តែដូចឆ្ងាយគ្នាមួយយោជន៍ ដោយសារម្នាក់ៗរវល់រៀងខ្លួន ជួបមុខគ្នាតែពេលយប់ ជួនមិនបានជួបមុខគ្នាក៏មាន ព្រោះតែពេលចូលផ្ទះយប់ជ្រៅខ្លាំង នេះជារឿងត្រូវដោះស្រាយឡើងវិញបន្ទាន់។
២. មិនរស់នៅជុំគ្នា ក្រោយរៀបការរួច

ការរស់នៅឆ្ងាយពីគ្នា អាចនាំឱ្យប្ដីប្រពន្ធមិនសូវបានទាក់ទង មិនសូវនឹករឭកគ្នា និងជួនកាលបណ្ដាលឲ្យដៃគូម្ខាងៗមានទម្លាប់ឯកោបាន ឬបែកចិត្តមានថ្មី។ សញ្ញានេះកំពុងបញ្ជាក់ថា ចំណងអាពាហ៍ពិពាហ៍មិនរឹងមាំឡើយ។
៣. មិនជួយមើលថែគ្នាពេលមានជំងឺ

ប្ដីប្រពន្ធ ត្រូវរួមទាំងសុខនិងទុក្ខជាមួយគ្នា ប៉ុន្តែបើពេលឈឺថ្កាត់ គ្មានអ្នកអើពើ យកចិត្តទុកដាក់ទេ រៀបការរួចមែន តែដូចមិនរៀបការដដែល។ មូលហេតុនេះហើយ ទើបជីវិតគូ គ្មានសុភមង្គល និងមិនអាចបន្តជាមួគ្នាបានយូរ។
៤. មិនជួយគិតគូអនាគតគ្រួសារជាមួយគ្នា

ក្រោយរៀបការហើយ ម្នាក់ៗត្រូវជាចំណែកនៃគ្នា។ ដូច្នេះអនាគតគ្រួសារ ចំណូលចំណាយ ការចិញ្ចឹមបីកូន ត្រូវតែគិតគូរនិងដោះស្រាយជាមួយគ្នា។ ប៉ុន្តែបើមិនខំជួយរៀបផែនការជាមួយគ្នាទេ គ្រួសារធ្វើម៉េចនឹងបានក្ដីសុខទៅ?
៥. មិនត្រូវគ្នាជាមួយសាច់ថ្លៃ

ក្នុងនាមជាកូនប្រសា ឬសាច់ថ្លៃ បញ្ហារមែងមានតិចឬច្រើន ម្នាក់ៗត្រូវចេះអត់ធន់ លើកលែងនិងជួយសម្របសម្រួល ដោះស្រាយឱ្យបានល្អវិញកុំបន្លាយយូរពេក។ វិវាទបែបនេះ ពិបាកសាងជិវិតគ្រួសារជាមួយគ្នាបានយូរអង្វែងណាស់៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ Bright Side
ចុចអាន៖ វិធីកាត់បន្ថយភាពសោកសៅក្រោយពីបែកបាក់ឬលែងលះគ្នាភ្លាមៗ
ចុចអាន៖ សុខភាពផ្លូវចិត្ភរបស់បុរសងាយប៉ះពាល់ខ្លាំង ទោះបីជាមិនសូវបង្ហាញចេញ

-
សន្តិសុខសង្គម១ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា១ សប្តាហ៍ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?